ទំរង់បែបនេះលើមេឃ មិនមែនជាការផ្ទុះគ្រាប់បែកនុយក្លេអ៊ែរទេ!
រូបភាពនេះ ទើបនឹងត្រូវបានថត ក្នុងពេលថ្មីៗនេះ បង្ហាញពីពពក ដែលបានផ្ដុំគ្នាជាទំរង់យ៉ាងចម្លែក នៅលើក្រុង ឡប់បុក (Lubbock) នៃរដ្ឋតិចសាស។ ប៉ុន្តែមិនមែនគ្រាន់តែជាពពកធម្មតាទេ តែជាបន្ដុំពពក នៅមុនព្យុះដ៏កម្រមួយ ក្នុងប្រភេទព្យុះ ស៊ុពើសែល (supercell)។ ព្យុះដ៏កម្ររបៀបនេះ អាចនឹងបង្កើតឲ្យទៅជាខ្យល់គូច ដ៏សាហាវៗ ជាច្រើន។
ចំពោះប្រទេសកាណាដាវិញ ព្យុះរបៀបនេះ កម្រកើតមានណាស់។ ដោយឡែក សម្រាប់ដុំពពក នៅរដ្ឋតិចសាសខាងលើ ជនជាតិកាណាដា ក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេស អាចមើលឃើញបានខ្លះ ជាពិសេសអ្នករស់នៅ ក្នុងក្រុង អុងតារីយ៉ូ (Ontario)៕