នគរបាលអាមេរិកសម្លាប់មនុស្សយ៉ាងតិច២នាក់ ក្នុង១ថ្ងៃ
សារព័ត៌មាន «Washington Post» បានបង្ហាញពីរបាយការណ៍ស៊ើបអង្កេត របស់ខ្លួន ស្ដីពីការបាញ់សម្លាប់របស់នគរបាល ដែលបានធ្វើឡើង នៅទូទាំងប្រទេស ក្នុងនោះមនុស្សចំនួន៣៨៥នាក់ ត្រូវបានសម្លាប់ ដោយនគរបាលអាមេរិក រាប់ចាប់តាំងពីខែមករាមក។
តួលេខ ដែលបង្ហាញថា មនុស្សយ៉ាងតិច ២នាក់ ត្រូវបានសម្លាប់ដោយនគរបាលអាមេរិក មានលក្ខណៈខ្ពស់ជាង របាយការណ៍ស្ថិតិ ដែលចេញផ្សាយដោយ រដ្ឋាភិបាលសហព័ន្ធ (រដ្ឋាភិបាលកណ្ដាល) នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ របាយការណ៍នោះ ត្រូវបានពន្យល់ថា បានដកស្រង់ចេញ តែពីតួលេខមិនពេញលេញ របស់ស្នងការដ្ឋាននគរបាលតំបន់នានា ដោយហេតុថា ពួកគេទាំងនោះ មិនមានភាពចាំបាច់ ក្នុងការធ្វើរបាយការណ៍បញ្ជាក់ បន្ទាប់ពីការបាញ់សម្លាប់ណាមួយ ដោយកងកម្លាំងអាជ្ញាធរនោះឡើយ។
របាយការណ៍របស់សារព័៌មាន បានចេញផ្សាយ ខណៈសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងរលកតវ៉ា របស់ពលរដ្ឋខ្លួន ប្រឆាំងនឹងអំពើហិង្សា និងការបាញ់សម្លាប់ «ឆៅៗ» [...]