យន្ដហោះប្ដូរផ្លូវ ព្រោះមានការគម្រាមពី«គ្រាប់បែក?»
យន្ដហោះប៊ូអីង (Boeing 737) របស់ក្រុមហ៊ុនអាកាសចរណ៍កាណាដា «WestJet» ដែលជាជើងហោះហើរក្នុងស្រុក លេខ WS442 ហោះភ្ជាប់ក្រុង «Edmonton» និងក្រុង «Toronto» ត្រូវបានប្ដូរផ្លូវ ឆ្ពោះទៅកាន់ព្រលានយន្ដហោះ ក្រុង «Winnipeg» ក្រោមមូលហេតុ មានការគម្រាមមួយ។ នេះជាការប្រកាស របស់ក្រុមហ៊ុនអាកាសចរណ៍ខ្លួនឯង នៅក្នុងគណនីទ្វីសធើរផ្លូវការរបស់ខ្លួន នៅវេលាម៉ោងប្រមាណជិត ២២ (ម៉ោងក្នុងស្រុក) យប់ថ្ងៃចន្ទ។ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់លំអិត ថាតើការគម្រាមនោះ ជាអ្វី និងបណ្ដាលមកពីអ្វីនោះឡើយ។
បន្ទាប់ពីបានចុះចត នៅក្នុងក្រុង «Winnipeg» ក្រុមហ៊ុនបានរាយការណ៍ទៀតថា អ្នកដំណើរទាំង៥៤នាក់ និងបុគ្គលិកលើយន្ដហោះ ៥នាក់ ត្រូវបានជម្លៀសចេញពីយន្ដហោះ ដោយមានជំនួយការ ពីផ្នែកសុវត្ថិភាពព្រលានយន្ដហោះនោះផង។
ពោងសង្គ្រោះរបស់យន្ដហោះ ត្រូវបានពន្លា នៅតាមច្រកទ្វាយន្ដហោះ ដើម្បីរំដោះមនុស្សចេញ ហើយនៅក្នុងការរំដោះមនុស្ស [...]