ចត​រថយន្ដ​លើ​កន្លែង​ជន​ពិការ... ចេញ​មក​វិញ​ឃើញ​ដូរ​ពណ៌

នៅប្រទេសប្រេស៊ីល អ្នកបើកបរមួយរូប ដែលទំនងជាប្រញាប់ពេក បានចតរថយន្ដរបស់ខ្លួន នៅលើចំណត ដែលទុកសម្រាប់រថយន្ដ របស់ជនពិការ។ ប៉ុន្តែនៅពេលចេញមកវិញ ... ក្ដីអាមាសដ៏ធំបំផុតមួយ នៅក្នុងជីវិត បានកើតឡើង!
ការព្រមានដោយប្រយោល ពីការចតរថយន្ដ នៅលើកន្លែងសម្រាប់ជនពិការ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៦ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 27, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីហេតុការណ៍នេះ លើកក្រោយៗ អ្នកបើកបររថយន្ដ តោងត្រិះរិះឲ្យបានច្រើនបន្តិច មុននឹងសម្រេច​ចិត្ត​ចត​រថយន្ដ នៅទីណាមួយ។ ហើយក៏មិនអាចយកលេសថា មើលមិនឃើញសញ្ញាចំណត សម្រាប់ជនពិការ​នោះឡើយ ព្រោះបើសូម្បីគេមើលពីចម្ងាយ (តាមរយៈវីដេអូ) ក៏គេអាចដឹងដែរ ថាចំណតនោះ សម្រាប់យាន​របស់អ្នកពិការ។​

តែអ្នកបើកបរជាតិប្រេស៊ីលម្នាក់នេះ នៅតែចតរថយន្ដរបស់ខ្លួន នៅលើគំនូសនោះ ទាំងដឹងថា ខ្លួនមិនត្រូវ​បាន​អនុញ្ញាតផងនោះ។

ដូច្នេះ វិធីមានតែម្យ៉ាងទេ ដែលធ្វើឲ្យយុវជនអ្នកបើកបររូបនេះ អាចមើលឃើញច្បាស់ នូវចំណតសម្រាប់​អ្នក​ពិការ នៅពេលក្រោយៗទៀត។ នោះ គឺយុវជនមួយក្រុម របស់ក្រុម BOOM ដែលសុទ្ធសឹងមានជំនាញ ខាង​ធ្វើវីដេអូ បង្កការភ្ញាក់ផ្អើល​នោះ បានយកក្រដាស់«Post-it» មកបិតពាសពេញ ពីខាងក្រៅរថយន្ដ ដោយ​មិន​ភ្លេចដាក់រូបសញ្ញា ជនពិការយ៉ាង​ធំៗ នៅទាំងសងខាង និងខាងក្រោយ នៃរថយន្ដផងទេ។

វីដេអូដែលបានលួចថត ពីហេតុការណ៍នេះ ត្រូវបានយកមកបង្ហោះ កាលពីថ្ងៃពុធកន្លងមកនេះ នៅលើ​គេហទំព័រ យូធូប។ មកពេលនេះ វីដេអូនេះ ត្រូវបានមនុស្សចុចចូលមកទស្សនា មានប្រមាណជាង​៣លាន​ដង​ហើយ៕

» វីដេអូផ្សេងទៀត ដែលប្រិយមិត្តផ្សេងទៀត បានថត៖

» វីដេអូផ្លូវការ របស់ក្រុម BOOM ដែលរៀបចំកម្មវិធីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...