Posts by "ក. សេងហុង"

ហ្វេសប៊ុក ហ៊ុន សែន និយាយ​រឿង​មួយ តែ​«ធ្វើ​ភ្លេច»​រឿង​ប្រាំ

ហ្វេសប៊ុក ហ៊ុន សែន និយាយ​រឿង​មួយ តែ​«ធ្វើ​ភ្លេច»​រឿង​ប្រាំ

មួយថ្ងៃបន្ទាប់ពីអំពើហិង្សា នៃការបង្ក្រាបបាតុកម្មរបស់ក្រុមកម្មករ នៅតាមបណ្ដោយផ្លូវវេងស្រេង ទំព័រ​ហ្វេសបុក​មួយដែលដាក់ឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ( សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា) បានសរសេរអត្ថបទខ្លីមួយ មានចំណងជើងថា​ «រាជរដ្ឋាភិបាលគាំទ្រ និង​ស្វាគមន៍សិទ្ឋិសេរីភាព​បាតុកម្ម​អហិង្សា» ហើយក៏បានសរសេរដែរ ពីដំណោះស្រាយ«មួយ»ដែលអាចធ្វើបាន។ ផ្ទុយពីអ្វីដែលមានសរសេរ នៅ​ក្នុង​អត្ថបទ​ខ្លីនោះ ម្ចាស់ទំព័រហ្វេសប៊ុកមួយនេះ ដូចជាបានភ្លេច ឬក៏«ធ្វើភ្លេច»នូវរឿងប្រាំផ្សេងទៀត។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

ហ្វេសប៊ុកកម្ពុជា - ទំព័រហ្វេសប៊ុកនោះ បានចាប់ផ្ដើមនូវឃ្លាដំបូងដូច្នេះថា «ទាំងរាជរដ្ឋាភិបាល [...]

«បន្ទាយបាតុកម្ម»​បក្ស​ប្រឆាំង ​នៅ​​ទី​​លាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​បំបែក (pic)

«បន្ទាយបាតុកម្ម»​បក្ស​ប្រឆាំង ​នៅ​​ទី​​លាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​បំបែក (pic)

ក្រោយពីមានការបង្ក្រាបយ៉ាងចាស់ដៃ របស់ក្រុមអាជ្ញាធររដ្ឋាភិបាល ប្រដាប់ដោយអាវុធទំនើបៗគ្រប់ប្រភេទគ្រប់ដៃ ទៅលើក្រុមកម្មករតាមរោងចក្រ បានសម្រេចមក នៅព្រឹកថ្ងៃសៅរ៍ទី០៤ ខែមករា ឆ្នាំ២០១៤នេះ ការបង្ក្រាបបាន​ឈានបន្តដល់ ទីលានប្រជាធិតេយ្យរបស់គណបក្សសង្គ្រោះជាតិ និងឆ្ពោះទៅកាន់វត្តភ្នំ ទីកន្លែងដែលក្រុមបាតុករ​ចូលចិត្តជួបជុំគ្នា ដើម្បីសម្រាកនិងបរិភោគអាហារកំឡុងពេលធ្វើបាតុកម្មកន្លងមក។


នៅក្រោយការបំបែកបន្ទាយបាតុកម្មរបស់គណបក្សប្រឆាំង នៅទីលានប្រជាធិបតេយ្យថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.vary)

នយោបាយកម្ពុជា - កងប្រដាប់អាវុធទាំងនោះ មានខ្លះពាក់ឯកសណ្ឋាន និងមួយចំនួនទៀតស្លៀកពាក់ស៊ីវិលធម្មតា ត្រូវបានដឹងថាជាកងសណ្តាប់ធ្នាប់​សាលារាជធានីភ្នំពេញ [...]

៥​នាក់​ស្លាប់ ជាង​២០​នាក់​របួស ក្នុង​ការ​បង្ក្រាប​ពួក​«អនាធិបតេយ្យ»?

៥​នាក់​ស្លាប់ ជាង​២០​នាក់​របួស ក្នុង​ការ​បង្ក្រាប​ពួក​«អនាធិបតេយ្យ»?

មានមនុស្សយ៉ាងហោច ៥នាក់ស្លាប់ និងជាង២០នាក់រងរបួស ព្រមទាំង១១នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ នេះ​ជាតុល្យភាពបណ្ដោះអាសន្ន នៃការបង្ក្រាបទៅលើក្រុមកម្មករ ដែលធ្វើបាតុកម្មអហិង្សានៅលើផ្លូវវ៉េងស្រេង។ កង​កម្លាំងអាជ្ញាធរបានបើកប្រតិបត្តិការ​យ៉ាងចាស់ដៃ​មួយ ដោយការប្រើប្រាស់​អាវុធ និងគ្រាប់​កាំភ្លើង​​ពិតៗ​ ទៅលើ​បាតុករដៃទទេរ នៅថ្ងៃសុក្រទី០៣ ខែមករានេះ ដើម្បីជាការស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០១៤។ ប្រតិបត្តិការបានបញ្ចប់ទៅ​ហើយ នៅវេលាម៉ោង​ប្រមាណ​ជាបីរសៀល តែភាពធ្ងន់ធ្ងរនៃតុល្យភាពនេះ នៅតែបន្តកើនឡើងនៅ​ឡើយ។


អ្នករងរបួសត្រូវបានគ្នីគ្នារបស់ពួកគេសែងចេញទៅ។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ - ប្រភពផ្សេងៗ របស់ប្រព័ន្ឋផ្សព្វផ្សាយពត៌មាននានា មិនបានបង្ហាញពីទិន្នន័យ [...]

កង​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ក្រុម​កម្មករ​នៅ​ផ្លូវ​វេង​ស្រុេង មាន​ស្លាប់​របួស

កង​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ក្រុម​កម្មករ​នៅ​ផ្លូវ​វេង​ស្រុេង មាន​ស្លាប់​របួស

ការបង្ក្រាបដោយកងកម្លាំងអាជ្ញាធរ ទៅលើក្រុមកម្មករ នៅមុខរោងចក្រឧស្សាហកម្មកាណាឌីយ៉ាណា ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ រាជធានីភ្នំពេញ នៅតែបន្តមានអំពើហិង្សាកើតមានដដែល ដោយក្នុងនោះ​កងកម្លាំងបាន​ប្រើ​គ្រាប់​កំាភ្លើងពិត រួមនឹងគ្រាប់បែកផ្សែងជាច្រើនគ្រាប់ បាញ់សំដៅលើក្រុមកម្មកររោងចក្រ និងអ្នក​កាសែតជាតិនិង​អន្តជាតិ ដែលចូលពីច្រកខាងលិច។


សាក្សីដែលបានឃើញកងកម្លាំងអាជ្ញាធរប្រើប្រាស់គ្រាប់កាំភ្លើងពិត បាញ់ស្រោចលើកម្មករ។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - ការបាញ់នេះ ពិតជាមានលក្ខណៈខ្លាំងក្លាណាស់ ដោយសារមានសេចក្ដីរាយការណ៍មកថា កង​កម្លាំងប្រដាប់អាវុធទាំងនោះ បានធ្វើការបាញ់សំដៅលើក្រុមកម្មករដោយត្រង់តែម្តង។ អ្នកយកព័ត៌មាន​ប្រចាំ​ឲ្យទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ [...]

តំណាង​សហជីព៖ ផ្ទុះ​ហិង្សា ព្រោះ​អាជ្ញាធរ​បង្ខំ​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​វិញ (vdo)

តំណាង​សហជីព៖ ផ្ទុះ​ហិង្សា ព្រោះ​អាជ្ញាធរ​បង្ខំ​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​វិញ (vdo)

តំណាងកម្មករ និងជាមន្ត្រីសហជីពមួយរូប ដែលចូលរួមក្នុងការតវ៉ាទាមទាររបស់កម្មករ នៅលើផ្លូវជាតិលេខបួន បានថ្លែងថា អំពើហិង្សាបានកើតឡើងសារជាថ្មី រវាងអាជ្ញាធរនិងកម្មករ ​ហូតដល់មានការបង្ក្រាបដ៏សាហាវ​នោះ គឺដោយសារ​តែអាជ្ញាធរបានបង្ខំក្រុមកម្មករ ដែលមិនពេញចិត្តនឹងការតម្លើងប្រាក់ខែតិចតួច ១០០ដុល្លា​ក្នុង​មួយខែ ឲ្យចូល​រោង​ចក្រ​ធ្វើការវិញ។ នៅក្នុងព្រឹត្តិការណ៍បង្ក្រាបនោះ សេចក្ដីរាយការណ៍ផ្សេងទៀតបានឲ្យដឹងថា ក្រុម​កម្មករយ៉ាងតិច ១០នាក់ ត្រូវបានឃាត់ខ្លួន ហើយក្នុងចំណោមនោះ មានមេដឹកនាំសហជីពម្នាក់ផង។


លោក វ៉ន ពៅ ប្រធានសមាគមន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - តាមសម្តីលោក សរ កំសាន្ត [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...