យុង ខេមរា តារាហ្វេសប៊ុកថ្មី ល្បីខាងទទួលការជេរប្រទេច
នៅប្រទេសកម្ពុជា ចង់ល្បីឈ្មោះ មិនពិបាកទេ។ ហើយបើចង់ល្បីឈ្មោះកាន់តែខ្លាំង បង្កើតទំព័រមួយតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយធ្វើរឿងចម្លែកៗណាមួយទៅ នឹងច្បាស់ជាមានការចែករំលែក ហើយមិនយូឡើយ ម្ចាស់ទំព័រនោះ នឹងក្លាយជាតារាហ្វេសប៊ុកជាមិនខាន។ នេះជាករណី របស់ម្ចាស់ទំព័រមួយទើបនឹងបង្កើត មានឈ្មោះថា កញ្ញា យុង ខេមរា។
កញ្ញា យុង ខេមរា អ្នកសារព័ត៌មានរបស់ទូរទស្សន៍អប្សរា។ (រូបថត ហ្វេសប៊ុក)
តារាវិថី - ទំព័រថ្មីមួយមានឈ្មោះថា «Yung Khemara - យុង ខេមរា» ដែលម្ចាស់របស់ទំព័រ ត្រូវបានគេស្គាល់ថា ជាអ្នកសារពត៌មានប្រចាំទូរទស្សន៏អប្សរា ទើបត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣នេះប៉ុណ្ណោះ។ ប៉ុន្តែរហូតមកថ្ងៃទី៣១ ខែធ្នូនេះ ទំព័ររបស់អ្នកសារព័ត៌មាននេះ មានអ្នកចុចចូលចិត្ត [...]