ថ្នាក់ដឹកនាំ ស៊ីខាវឌូ នឹងត្រូវតុលាការកោះហៅឲ្យបំភ្លឺ រឿងលុយកម្មករ
បន្ទាប់ពីរងបណ្តឹងរបស់កម្មករ២៩នាក់កាលពីខែកុម្ភៈ លោកអាត់ធន់ និងអនុប្រធានពីរនាក់ ក៏ត្រូវរងបណ្តឹងបន្ថែមពីកម្មកររោងចក្រអ៊ីហ្គាមិន១១ផ្សេងទៀត។ ហើយនៅថ្ងៃទី០២ ខែមេសាខាងមុខនេះ លោកនឹងឡើងបំភ្លឺទាក់ទងនឹងបណ្តឹងរបស់កម្មករនេះ តាមការកោះហៅរបស់តុលាការ។
ការប្តឹងផ្តល់ -មេដឹកនាំសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលហៅកាត់ថា ស៊ីខាវឌូ បីរូប រួមមានលោកអាត់ ធន់ លោក គង់ អាទិត្យ និងលោកឯក សុភក្តី ត្រូវបានរងការប្តឹងពីកម្មករ ចំនួនបីបណ្តឹង។ បណ្តឹងលើកទីមួយ មានកម្មករ២៩នាក់ ប្តឹងពីបទគៃបំបាត់ប្រាក់រំលឹករបស់កម្មករជា៩ម៉ឺនដុល្លា [...]