នៅកម្ពុជា បើហ៊ានមានសម្ដីឲ្យទាស់ចិត្ត នឹងត្រូវសន្ដិសុខវាយបែកក្បាល
«ខ្ញុំចង់ប្តឹងដែរតែមិនដឹងប្តឹងទៅខាងណា ព្រោះខ្ញុំគ្មានកំហុសអ្វីសោះ វាមកវាយពាសវាលពាសកាល អញ្ជឹងវាអត់សម» នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋម្នាក់ ដែលត្រូវបានក្រុមសន្តិសុខវាយ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០១៤នេះ។
ពលរដ្ឋរងគ្រោះ នឹងវាយតប់របស់ក្រុមសន្ដិសុខស៊ីឈ្នួល កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
បទល្មើស - «បងឯងម៉េចទៅវាយគេ គ្រាន់តែពាក្យសម្តីប៉ុណ្ណឹងបងវាយគេដែរ» នេះជាដើមហេតុដំបូង ថ្លែងរៀបរាប់ដោយបុរសរងគ្រោះ បន្ទាប់ពីត្រូវបានសន្តិសុខជាច្រើននាក់ព្រួតគ្នា វាយរហូតដល់បែកក្បាល។ បុរសដែលមានឈ្មោះថា ហេង ឡេង បានរៀបរាប់អោយដឹងទៀតថា លោកទើបនឹងដឹកកូនទៅសាលា [...]