សម រង្ស៊ី ហៅ​ពលរដ្ឋ​ឲ្យ​ចូលរួម​សមាជ​មហាជន នៅ​ទីស្នាក់ការ​បក្ស

«សមាជមហាជនដែលយើងគ្រោងធ្វើថ្ងៃនេះ យើងធ្វើទាល់តែបាន។ ប្រព័ន្ធហ្វេសប៊ុកបង្ហោះទៅ ថាយើងទៅជួបគ្នា​នៅចាក់អង្រែលើ។» នេះជាការថ្លែងរបស់ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ទៅកាន់គាំអ្នកគាំទ្ររបស់​ខ្លួន ដែលបានមកចូលរួម ក្នុងពីធីរំលឹកវិញ្ញាណក្ខន្ធខួបលើកទី១៧ ដើម្បីជាការអំពាវអោយទៅចូលរួម ក្នុងសមាជ​មហាជនដែលរៀបចំ ដោយគណបក្សសង្រ្គោះជាតិ នៅរសៀលថ្ងៃទី៣០ ខែមិនានេះ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សមាជមហាជនដែលយើងគ្រោងធ្វើថ្ងៃនេះ យើងធ្វើទាល់តែបាន។ ប្រព័ន្ធហ្វេសប៊ុកបង្ហោះទៅ ថាយើងទៅជួបគ្នា​នៅចាក់អង្រែលើ។» នេះជាការថ្លែងរបស់ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ទៅកាន់គាំអ្នកគាំទ្ររបស់​ខ្លួន ដែលបានមកចូលរួម ក្នុងពីធីរំលឹកវិញ្ញាណក្ខន្ធខួបលើកទី១៧ ដើម្បីជាការអំពាវនាវអោយទៅចូលរួម ក្នុងសមាជ​មហាជនដែលរៀបចំ ដោយគណបក្សសង្រ្គោះជាតិ នៅរសៀលថ្ងៃទី៣០ ខែមិនានេះ។


លោក សម រង្ស៊ី នៅមុខវត្តបុទមវត្តី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

សមាជបក្ស - ទីបំផុតទៅ ប្រធានគណបក្សប្រឆាំង បានប្តូទិសដៅសមាជមហាជនរបស់គណបក្សខ្លួន ទៅរៀបចំ​ទៅទីស្នាក់ការគណបក្សស្ថិតក្នុងសង្កាត់ចាក់អង្រែលើរបស់ខ្លួនវិញ។ ការប្ដូរទិសដៅនេះ បានសម្រេចនៅនាទី​ចុង​ក្រោយនៅព្រឹកថ្ងៃទី៣០ ខែមីនានេះ ក្រោយពីក្រសួងមហាផ្ទៃ មិនបានអនុញ្ញាតអោយគណបក្សសង្គ្រោះជាតិ រៀបចំសមាជមហាជននៅលើ ទីលានប្រជាធិបតេយ្យតាមការស្នើសុំ និងបន្ទាប់ពីការជូនដំណឹងទៅសាលារាជធានី ដើម្បីសុំធ្វើសមាជនៅមុខវត្តបុទមវត្តី បន្តពីកម្មវិធីរំលឹកវិញ្ញាណក្ខន្ធ ទំនងជាមិនទទួលបានការយល់ព្រម​ពីអាជ្ញាធរ​នោះមក។

បន្ទាប់ពីបញ្ចប់ការថ្លែងសារ ទៅកាន់អ្នកចូលរួមប្រមាណមួយពាន់នាក់ នៅមុខចេតិយជនរងគ្រោះ ដែលស្លាប់នៅ​ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក ក្នុងហ្វូងបាតុកម្ម ថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧នោះមក លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ បានប្រកាសអំពាវនាវអោយអ្នកគាំទ្រខ្លួន ទាំងអស់ទៅចូលរួម សមាជដែលរៀបចំគណបក្ស​សង្រ្គោះ​ជាតិ នៅទីស្នាក់ការកណ្តាលរបស់គណបក្សវិញ។

លោក សម រង្ស៊ី បានថ្លែងថា «សមាជមហាជនដែលយើងគ្រោងធ្វើថ្ងៃនេះ (នឹង)ធ្វើឲ្យទាល់តែបាន តែនៅទីស្នាក់ការ​គណបក្សយើង។ ទាំងអស់គ្នាព្រមទៅឬទេ? បើអញ្ចឹង ទូរស័ព្ទហៅមក ហៅមិត្តភ័ក្របងប្អូនមក មកចាក់អង្រែ។»

ដូចទៅនឹងការអំពាវនាវនេះមែន នៅវេលាម៉ោង១១ថ្ងៃត្រង់ ក្បួនថ្មើរជើងមួយយ៉ាងវែងអន្លាយ ដែលមានអ្នកចូលរួម​ច្រើនពាន់នាក់ និងនាំមុខដោយ ប្រធានគណបក្សរូបនេះ រួមនឹងអនុប្រធានរបស់លោកផង បានចេញពីសួនច្បារ​មុខ​វត្តបុទមវត្តី កាត់តាមវិថីសុធារស​ ឆ្លងតាមមហាវិថីព្រះនរោត្ដម រហូតទៅដល់ទីស្នាក់ការគណបក្ស ដែលស្ថិតនៅ​ក្នុង​សង្កាត់ចាក់អង្រែលើ។ កងកម្លាំង​សមត្ថកិច្ច ដែលត្រូវបានដាក់ពង្រាយ យ៉ាងច្រើននៅតាមចំណុចសំខាន់ៗនោះ ​មិន​បានធ្វើការ​រារាំងការ​ដង្ហែ​ក្បួន​នេះ​ទេ​។​

តាមគម្រោងរបស់គណបក្ស​សង្គ្រោះ​ជាតិ ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ រហូតដល់​ម៉ោង​៧​យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០១៣នេះ សមាជ​មហាជន នឹងត្រូវ​រៀបចំធ្វើមានលក្ខណៈជាទូទៅចំហរមួយ និង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា​។ បើតាមការ​ប្រកាសរបស់គណបក្សនេះ បានឲ្យដឹងថា សមាជ​មាន​គោលដៅ​បូកសរុប​លទ្ធផល​ នៃ​ការអនុវត្តន៍​សេចក្តីសម្រេច ​សមាជ​មហា​ជនលើកដំបូង​របស់​គណបក្ស កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៣​ កន្លង​មក។ រីឯគោលបំណងនៃសមាជថ្ងៃនេះវិញ នឹងធ្វើការបញ្ជាក់​ពី​គោលជំហរ និង​លទ្ធផល​នៃ​កិច្ចចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​សុំ​មតិយោបល់​ពី​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​អនុវត្ត​ការងារបន្តទៀត​នាពេលអនាគត​៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ៣០ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...