Posts by "ប្រាថ្នា"

វ៉ាង ស្រីណូ ប្រកាស​ចូល​រោង​ការ បញ្ចប់​ពាក្យ​ចចាម​អារាម

វ៉ាង ស្រីណូ ប្រកាស​ចូល​រោង​ការ បញ្ចប់​ពាក្យ​ចចាម​អារាម

តារាសម្តែងស្រី និយម​ស្លៀក​ពាក់​ស៊ិចស៊ី បញ្ចេញ​ដើម​ទ្រូង​ដ៏​ទ្រលុក​ទ្រលន់ កញ្ញា វ៉ាង ស្រីណូ ទើប​តែ​ប្រកាស​វិល​ចូល​សិល្បៈ​វិញ កាល​ពី​ពេល​កន្លង​មក​នេះ ព្រម​ជា​មួយ​ពាក្យ​ចចាម​អារាម​ថា នាង​បាន​បង្កាត់​ភ្លើង​ស្នេហ៍ ជា​មួយ​មន្រ្តី​ផ្កាយ​បី​ម្នាក់​នោះ ស្រាប់​តែ​ថ្មីៗ​នេះ នាង​បាន​ប្រកាស​ក្តែងៗ​ថា កំពុង​តែ​ត្រៀម​ខ្លួន ចូល​រោង​ការ ជា​មួយ​បុរស​ម្នាក់ ដែល​នាង​អះអាង​ថា ជា​គូរ​ដណ្តឹង​អាណិកជន​ខ្មែរ រស់​នៅ​អាមេរិក។

តាមរយៈទំព័រហ្វេសប៊ុក របស់​តារា​សម្តែង​រូប​នេះ បាន​ពន្លេច​សារ​មួយ​ខ្លី ដែល​មាន​ន័យ​ថា ទាក់​ទង​នឹង​ព័ត៌មាន​លេច​ឮ​កន្លង​មក​នោះ កញ្ញា​បាន​ចេញ​មុខ​បក​ស្រាយ​រួច​រាល់​ហើយ។ អម​ជា​មួយ​រូបភាព នៃ​បទ​សម្ភាសន៍​របស់​នាង ជា​មួយ​ទស្សនាវដ្ដី​ក្នុង​ស្រុក​មួយ តារា​សម្តែង​ស្រី ដែល​រុំ​ព័ទ្ធ​ដោយ​រឿង​អាស្រូវ​រូប​នេះ បាន​សរសេរ​បន្ត នៅ​លើ​ជញ្ជាំង​ហ្វេសប៊ុក​របស់​ខ្លួន​ទៀត​ថា៖ «តាម​រយៈព័ត៌មាន​នេះ [...]

អ្នក​លេង​ហ្វេសប៊ុក​ប្រតិកម្ម ព្រោះ​លោក​តា ប្រាជ្ញ ឈួន រស់​ធម្មតា​សោះ!

អ្នក​លេង​ហ្វេសប៊ុក​ប្រតិកម្ម ព្រោះ​លោក​តា ប្រាជ្ញ ឈួន រស់​ធម្មតា​សោះ!

ប៉ុន្តែដំណឹងដ៏អកុសលនេះ ត្រូវ​បាន​បដិសេធ​ដោយ​ក្រុម​គ្រួសារ​របស់​លោក​តា ប្រាជ្ញ ឈួន ផ្ទាល់ ថា​មិន​មែន​ជា​ការ​ពិត​ទេ។ យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ភ្ញាក់​ផ្អើល​រួច​ទៅ​ហើយ បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ឈ្មោះ កោះសន្តិភាព បាន​ផ្សាយ​ដំណឹង នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា​ថា អ្នក​ចម្រៀង​ចាប៉ី​ដ៏​ល្បី​ឈ្មោះ លោក​តា ប្រាជ្ញ ឈួន បាន​ទទួល​មរណភាព​ហើយ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា កន្លង​ទៅ។

ក្រុមអ្នកប្រើប្រាស់បណ្ដាញ​សង្គម បាន​ធ្វើ​ប្រតិកម្ម​ខ្លាំង​ក្លា ជំទាស់​នឹង​ការ​ផ្សាយ​នេះ ដោយ​សារ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​ដឹង​ច្បាស់​ថា លោក​តា​សិល្បៈករ​នៅ​មាន​ជីវិត​រស់រាន និង​មាន​សុខភាព​ល្អ​នៅ​ឡើយ។ ហើយ​ដោយ​សារ​តែ​ប្រតិកម្ម ដែល​ផ្ទុះ​ឡើង​នេះ​ដែរ ទើប​កាសែត​កោះសន្តិភាព ដែល​បាន​ចុះ​ផ្សាយ​បង្ក​ឱ្យ​មាន​ការ​ភ័ន្ត​ច្រលំ​នោះ [...]

កុមារី រិទ្ធ សូនីតា ធ្វើ​ឱ្យ​មនុស្ស​យំ​ទៀត ជា​មួយ​បទ​«កម្ម​ខ្ញុំ» (vdo)

«កម្មខ្ញុំ» ជាគឺជា​បទ​ចម្រៀង​មួយ​បទ ដែល​រៀប​រាប់​ពី​ជីវិត ក្មេង​ស្រី​កំព្រា​ម្នាក់ ដោយ​សារ​ឪពុក​ម្តាយ​បោះ​បង់​ចោល។ បទ​ចម្រៀង ដែល​ត្រូវ​បាន​រៀប​រៀង និង​និពន្ធ​ឡើង​ដោយ​លោក ម៉េង ប៊ុនឡូ នេះ ជា​រឿង​ពិត​របស់​បេក្ខនារី​ប្រលង​ចម្រៀង កុមារ រិទ្ធ សូនីតា ផ្ទាល់ ដែល​រូប​នាង​ត្រូវ​បាន​ឪពុក​ម្តាយ បោះ​បង់​ចោល​តាំង​ពី​នៅ​តូច ហើយ​ត្រូវ​បាន​លោក​តា​វ័យ​ចំណាស់ម្នាក់ យក​ទៅ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា។ នាង​តូច បាន​បក​ស្រាយ​ចម្រៀង​នេះ នៅ​ក្នុង​កម្មវិធី​«ផ្កាយ​រះ​ក្នុង​សួន» របស់​ស្ថានីយ៍​ទួរទស្សន៍​អប្សរា កាល​ពី​ពេល​ថ្មីៗ​មក​នេះ។

អមជាមួយមនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ ក្នុង​ការ​បក​ស្រាយ​បទ​ចម្រៀង​ខាង​លើ កុមារី​ដែល​មាន​វ័យ​ត្រឹមតែ​១០ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឲ្យ​គណៈកម្មការ និង​អ្នក​ចូលរួម ទ្រាំ​ទប់​ទឹក​ភ្នែក​មិន​បាន ព្រោះ​តែ​អាណិត​អាសូរ​ជីវិត​របស់​នាង។ មិន​ត្រឹម​តែ​ទស្សនិក​ជន​រំភើប និង​អួល​ដើម​កតែ​ប៉ុណ្ណោះ​ទេ [...]

ចប់​កិច្ច​ប្រជុំ​ត្រី​ភាគី តែ​កំណត់​ប្រាក់​ឈ្នួល​​កម្មករ​ឆ្នាំ​២០១៥ មិន​ទាន់​បាន

ចប់​កិច្ច​ប្រជុំ​ត្រី​ភាគី តែ​កំណត់​ប្រាក់​ឈ្នួល​​កម្មករ​ឆ្នាំ​២០១៥ មិន​ទាន់​បាន

កិច្ចប្រជុំត្រីភាគី ចរចារឿងប្រាក់ខែកម្មករ សម្រាប់​ឆ្នាំ​២០១៥ ដែល​មាន​សមាសភាព មក​ពី​រដ្ឋាភិបាល ៩រូប ភាគី​ថៅកែ​រោងចក្រ ៩រូប និង​មេ​ដឹក​នាំ​សហជីព ៩រូប បាន​បញ្ចប់ ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែ​តុលា ឆ្នាំ​២០១៤ ហើយ។ ក្រោយ​ពី​កិច្ច​ប្រជុំ របស់​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ ត្រី​ភាគី រយៈពេល​១០ថ្ងៃ​មក​នេះ ចាប់​ពី​ថ្ងៃ​ទៅ​២០ ដល់​ថ្ងៃ​ទី៣០ ខែ​តុលា​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ ដោយ​ពួក​គេ​មិន​បាន​ឯកភាព លើ​តួ​លេខ​រួម ស្តី​ពី​ការ​តម្លើង​ប្រាក់​ខែ​កម្មករ សម្រាប់​ឆ្នាំ​២០១៥ នោះ​ឡើយ។

ភាគីទាំងបី នៅ​តែ​ប្រកាន់​យក​តួ​លេខ ដែល​បាន​ដាក់​ស្នើរ នៅ​ក្នុង​អង្គ​ប្រជុំ​រៀងៗ​ខ្លួន។ សម្រាប់​ភាគី​តំណាង​រដ្ឋាភិបាល កំណត់​យក​លេខ ១២១ដុល្លារ។ ភាគី​ថៅកែ​រោងចក្រ រក្សា​ជំហរ​តម្លើង​ប្រាក់​ខែ កម្មករ​រោងចក្រ​កាត់ដេរត្រឹម ១១០ដុល្លារ។ រី​ឯ​ភាគី​សហជីព កំណត់​តួ​លេខ ១៤០ ដុល្លារ។

តាមរយៈសេចក្តីថ្លែងការណ៍ [...]

ក្រុម​សហជីព​គម្រាម​ធ្វើ​បាតុកម្ម បើ​មិន​ដោះ​លែង​តំណាង​កម្មករ​ទាំង​៥ នៅ​ខេត្ត​កំពង់ចាម

ក្រុម​សហជីព​គម្រាម​ធ្វើ​បាតុកម្ម បើ​មិន​ដោះ​លែង​តំណាង​កម្មករ​ទាំង​៥ នៅ​ខេត្ត​កំពង់ចាម

សេចក្តីថ្លែងការណ៍ របស់​សហភាព​សហព័ន្ធ​សហជីព និង​សមាគម​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ នៅ​ថ្ងៃ​ទី៣០ ខែ​តុលា​នេះ បាន​ឱ្យ​ដឹង​ថា សហភាព​សហព័ន្ធ​សហជីព មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង ដែល​សាលា​ដំបូង​ខេត្ត​កំពង់ចាម បាន​សម្រេច​ឃុំ​ខ្លួន ទៅ​លើ​សហជីព​របស់​ស៊ីខាវឌូ​ម្នាក់ ព្រម​ទាំង​កម្មករ​បី​នាក់ និង​អ្នក​បើកបរ​រថយន្ត​ម្នាក់ យ៉ាង​អយុត្តិធម៌​ដោយ​គ្មាន​ការ​ស៊ើប​អង្កេត​អ្វី​ទាំង​អស់។

សេចក្តីថ្លែងការណ៍ដដែល បានបន្តថា ជន​ជាប់​ចោទ​ទាំង​៥នាក់ ដែល​សាលា​ដំបូង​ខេត្ត​កំពង់ចាម​បាន​ធ្វើការ​ចោទ​ប្រកាន់ និង​កំពុង​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នោះ មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​អ្វី​ឡើយ។ ពួកគេ​មិន​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ​ទេ ប៉ុន្តែ​ពួក​គេ​វិញ​ទេ ជា​ជន​រង​គ្រោះ​នៃ​ការ​ប្រើ​អំពើ​ហិង្សា ពី​សំណាក់​ក្រុម​ជើង​កាង​របស់​ក្រុមហ៊ុន។ ប៉ុន្តែ​តុលាការ នៅ​តែ​សម្រេច​ចោទ​ឃុំ​ខ្លួន​ពួក​គេ​ទាំង​៥នាក់ ដដែល។

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...