Posts by "ប្រាថ្នា"

ជំហាន​ទៅ​បង្កើត​ប្រាក់​ចំណូល​ដោយ​ឯករាជ្យ របស់​ជន​ពិការ​...

ជំហាន​ទៅ​បង្កើត​ប្រាក់​ចំណូល​ដោយ​ឯករាជ្យ របស់​ជន​ពិការ​...

ជនពិការជាជនដែលងាយរងគ្រោះ ហើយតម្រូវការរបស់ជនពិការ ក៏មិនខុសគ្នាពីមនុស្សទូទៅដែរ។ ផ្ទុយទៅវិញ ជនពិការ មានលទ្ធភាពខ្សោយជាទីបំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនោះ ដែលជាមូលហេតុជំរុញ ឲ្យមាន​ការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ទៅលើជនដែលគ្មានសម្បទាគ្រប់គ្រាន់ទាំងនោះ។ តើមានមធ្យោបាយបែបណា?


ក្នុងរូបតូច៖ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ស្រី ខេង ស៊ីសារី នាយិកាអង្គការកម្ពុជាត្រាស្ត ក្នុងកម្មវិធីចែក​សញ្ញាប័ត្រនៃការបញ្ចប់ការសិក្សា ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)

ពិការភាព - លោកស្រី ខេង ស៊ីសារី នាយិកាប្រចាំប្រទេស នៃអង្គការកម្ពុជាត្រាស្ត បានថ្លែងថា [...]

ហ្វេសប៊ុក ហ៊ុន សែន ថា​ឲ្យ​យក​ចិត្ត​ទុក​ដាក់ លើ​វិស័យ​ទេសចរណ៍

ហ្វេសប៊ុក ហ៊ុន សែន ថា​ឲ្យ​យក​ចិត្ត​ទុក​ដាក់ លើ​វិស័យ​ទេសចរណ៍

ការប្រកួតប្រជែងជាមួយប្រទេសអាស៊ានទាំង១០ និងការបំផុសឲ្យយុវជនចាប់យកឱកាសឲ្យបាន ពីសក្ដានុពល​ទេសចរណ៍។ ទាំងនេះជាអត្ថន័យដកស្រង់មួយចំនួន ដែលទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរ។ តែសម្រាប់ក្រុមអ្នករិះគន់វិញ បានថ្លែងថា សក្ដានុពលដែលមានចេញពីវិស័យនេះ មានសម្រាប់​តែ​លោក សុខ គង់ និងមន្ត្រីពុករលួយមួយចំនួនប៉ុណ្ណោះ។


អ្នកទេសចរណ៍ចិន ទៅទស្សនាប្រាង្គប្រាសាទអង្គរ ក្នុងខេត្តសៀមរាប។ (រូបថត kilometres-et-megapixels.com)

វិស័យទេសចរណ៍ - ថ្មីៗនេះក្នុងទំព័រហ្វេសប៊ុកមួយ ដែលត្រូវបានគេស្គាល់ថា ជារបស់នាយកករដ្ឋមន្រ្តីហ៊ុន សែន (Samdech Hun Sen, Cambodian Prime Minister) បានសរសេរនៅក្នុងទំព័ររបស់ខ្លួនថា «កម្ពុជាត្រូវការធនធាន​មនុស្សច្រើន [...]

មេ​ដឹកនាំ​សហជីព៖ មិន​ដក​ថយ ក្នុង​រឿង​ប្រាក់​ខែ​កម្មករ​១៦០​ដុល្លារ

មេ​ដឹកនាំ​សហជីព៖ មិន​ដក​ថយ ក្នុង​រឿង​ប្រាក់​ខែ​កម្មករ​១៦០​ដុល្លារ

បើទោះបីជាកម្មករចូលធ្វើការធម្មតាវិញ ស្របពេលដែលរដ្ឋាភិបាលបាន សម្រេចតម្លើងប្រាក់ខែគោល ត្រឹមតែ​១០០​ដុល្លារយ៉ាងណាក៏ដោយ តែមេដឹកនាំសហជីពដែលធ្លាប់ដឹកនាំកម្មករធ្វើបាតុកម្មកន្លងមក ប្រកាសថាមិនអាច​ទទួល​យក១០០ដុល្លារបានទេ ដាច់ខាតត្រូវតែ១៦០ដុល្លា ទើបកម្មករអាចរស់នៅដោយសមរម្យបាន។


ការដង្ហែក្បួនរំលឹកខួប១០ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រ​កម្ពុជា ដោយមានការចូលរួមពីលោក សម រង្ស៊ីផង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ -ថ្ងៃរម្លឹក​វិញ្ញាណ​ក្ខន្ធ​គំរប់ខួប១០ឆ្នាំ របស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា [...]

រ៉ុង ឈុន៖ ២៦ មករា ថ្ងៃ​បាតុកម្ម​ជា​ថ្មី

រ៉ុង ឈុន៖ ២៦ មករា ថ្ងៃ​បាតុកម្ម​ជា​ថ្មី

មេដឹកនាំសមាគម និងសហជីពដ៏ល្បីឈ្មោះ លោក រ៉ុង ឈុន បានប្រកាសថា នៅថ្ងៃទី២៦ មករា ឆ្នាំ២០១៤ខាង​មុខនេះ លោកនិងធ្វើបាតុកម្មជាថ្មី ដើម្បី​អោយមានការដោះលែងអ្នកដែលបានឃាត់ខ្លួនទាំង២៣នាក់ និងទាមទារ​តម្លើងប្រាក់ខែគោល១៦០ដុល្លារ។


លោក រ៉ុង ឈុន ប្រធានសហភាពសហជីបកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ។ ( រូបថត MONOROOM.info/ O.vary)

បាតុកម្ម - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានប្រកាស​នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នេះថានៅថ្ងៃទី២៦ មករាខាងមុខនេះ លោក​នឹងដឹកនាំធ្វើបាតុកម្ម​ជាថ្មី នៅទីលាន​ប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យមានការដោះលែង អ្នកដែលត្រូវបានឃាត់ខ្លួនទាំង២៣នាក់ និងទាមទារឲ្យមានការ​តម្លើងប្រាក់ខែគោល ១៦០ដុល្លារ។

[...]
ណៃ វ៉ង់ដា៖ ការ​ចាប់​ខ្លួន​សព្វ​ថ្ងៃ​នៅ​កម្ពុជា ជា​រឿង​«ធម្មតា» (vdo)

ណៃ វ៉ង់ដា៖ ការ​ចាប់​ខ្លួន​សព្វ​ថ្ងៃ​នៅ​កម្ពុជា ជា​រឿង​«ធម្មតា» (vdo)

មនុស្សមានសិទ្ធិធ្វើអ្វីមួយដែលខ្លួនចង់ធ្វើ តែត្រូវស្ថិតនៅក្រោមច្បាប់របស់ប្រទេស។ តើការធ្វើបាតុកម្មតវ៉ា​បញ្ចេញ​មតិ ជារឿងដែលខុសច្បាប់ដែលឬទេ ទើបបណ្តាលអោយមានការចាប់ខ្លួន?


លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក។ (រូបថត MONOROOM.info/ O.vary)

សិទ្ធិមនុស្ស - រយៈកាលចុងក្រោយនេះ សកម្មជនអ្នកតវ៉ា ជារឿយៗត្រូវបានចាប់ខ្លួន មានអ្នកខ្លះចាប់ហើយ តែ​រក​ទោសកំហុសដាក់បន្ទុកមិនបាន ក៏ត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញ និងមួយចំនួនទៀតដូចជាករណី លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងជនជាប់សង្ស័យទាំង២២នាក់ទៀត ក៏​មិនត្រូវបានដោះលែងអោយមានសេរីភាពនោះទេ ដែលមតិទូទៅគេយល់ថាមនុស្សទាំង២៣នាក់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...