ជំហាន​ទៅ​បង្កើត​ប្រាក់​ចំណូល​ដោយ​ឯករាជ្យ របស់​ជន​ពិការ​...

ជនពិការជាជនដែលងាយរងគ្រោះ ហើយតម្រូវការរបស់ជនពិការ ក៏មិនខុសគ្នាពីមនុស្សទូទៅដែរ។ ផ្ទុយទៅវិញ ជនពិការ មានលទ្ធភាពខ្សោយជាទីបំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនោះ ដែលជាមូលហេតុជំរុញ ឲ្យមាន​ការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ទៅលើជនដែលគ្មានសម្បទាគ្រប់គ្រាន់ទាំងនោះ។ តើមានមធ្យោបាយបែបណា?
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនពិការជាជនដែលងាយរងគ្រោះ ហើយតម្រូវការរបស់ជនពិការ ក៏មិនខុសគ្នាពីមនុស្សទូទៅដែរ។ ផ្ទុយទៅវិញ ជនពិការ មានលទ្ធភាពខ្សោយជាទីបំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនោះ ដែលជាមូលហេតុជំរុញ ឲ្យមាន​ការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ទៅលើជនដែលគ្មានសម្បទាគ្រប់គ្រាន់ទាំងនោះ។ តើមានមធ្យោបាយបែបណា?


ក្នុងរូបតូច៖ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ស្រី ខេង ស៊ីសារី នាយិកាអង្គការកម្ពុជាត្រាស្ត ក្នុងកម្មវិធីចែក​សញ្ញាប័ត្រនៃការបញ្ចប់ការសិក្សា ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)

ពិការភាព - លោកស្រី ខេង ស៊ីសារី នាយិកាប្រចាំប្រទេស នៃអង្គការកម្ពុជាត្រាស្ត បានថ្លែងថា «របាយការណ៍ក្នុង​ឆ្នាំ២០១១ បានប៉ាន់ប្រមាណថា ប្រជាជនប្រហែល១៥%នៃប្រជាជនទូទាំងពិភពលោក បានទទូលរងនូវពិការភាព ហើយរបាយការណ៍នេះក៏បានគូសបញ្ជាក់ផងដែរ ពីតម្រូវការលើផ្នែកអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បី​ឲ្យ​ពួកគាត់ជាជនពិការគ្រប់រូប អាចបង្កើតប្រាក់ចំណូលបានដោយឯករាជ្យ»។

ការថ្លែងរបស់លោកស្រី បានធ្វើឡើងក្នុងកម្មវិធីចែក​សញ្ញាប័ត្រនៃការបញ្ចប់ការសិក្សា កម្រិតមហាវិទ្យាល័យ របស់​និស្សិតពិការ ជំនាន់២០០៩ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤នេះ។ លោកស្រីបានបញ្ជាក់ថែមទៀតថា ឱកាសដែល​ជនពិការអាចសម្រេចបំណងរបស់ខ្លួន នៅមានកម្រិតតិចតូចនៅឡើយបើប្រៀបធៀបទៅ និងយុវជនដទៃទៀត។ ហេតុដូចនេះហើយ ទើបអង្គការរបស់លោកស្រី បានកំពុងអនុវត្តគម្រោងនានា ដើម្បីបង្កើនសមត្ថភាពជនពិការ ដោយ​ឲ្យពួកគាត់អាចមានលទ្ធិភាព ចូលរួមសកម្មភាពនានា នៅក្នុងសង្គមដោយឥតឧបសគ្គរារាំង។

«បើសម្លេង វត្តមាន ទេពកោសល្យ សមត្ថភាព និងសក្តានុពលរបស់ជនពិការ ត្រូវបានទទួលស្គាល់និងលើក​កម្ពស់​ដោយក្រុមគ្រួសារ សហគមន៍ និងសង្គមទូទៅ នោះទស្សនៈវិស័យរបស់យើង សម្រាប់កម្ពុជាដែល​ផ្តល់សិទ្ធិ​ស្មើ​គ្នា​សម្រាប់ជនពិការនោះ គឺ នៅមិនឆ្ងាយសន្លឹមពីយើងឡើយ» នេះជាការអះអាងបន្ថែម របស់នាយិការូបនេះ ដែល​ទទូចចង់អោយមានការបើប្រាស់សិទ្ធិស្មើគ្នារវាងជនពិការ និងមនុស្សទូទៅដែលមានកាយសម្បទាគ្រប់គ្រាន់ ទាំង​នៅក្នុងប្រព័ន្ធអប់រំ ទាំងការងារនៅក្នុងវិស័យឯកជន និងរដ្ឋ និងការរស់នៅប្រចាំថ្ងៃ ដោយលុបបំបាត់​ការរើស​អើង ការមិនយកចិត្តទុកដាក់ និងការមិនអើពើលើពួកគាត់។

ទាក់ទិនបញ្ហានេះដែរ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងពី​ការចិត្តទុកដាក់របស់រដ្ឋាភិបាល ដល់ជនពិការទាំងអស់ និងធ្វើយ៉ាងណាលើកកម្ពស់កុំអោយមានការរើសអើង។

លោកបានឲ្យដឹងទៀតថា ក្រសួងរបស់លោកបានបង្កើតកម្មវិធីជួយជនពិការ តាមរយៈការស្តាលទ្ធភាព​ពលកម្ម​នៅសហគមមន៍ សិល្បៈ កីឡា និងដោះស្រាយបញ្ហាមុខរបរ និងរកការងារ ដើម្បីអោយជនពិការនៅកម្ពុជា អាច​មានលទ្ធភាពរកប្រាក់ចំណូលទ្រទ្រង់ជីវភាព រស់នៅដោយឯករាជ្យ ប្រកបដោយសេចក្តីថ្លៃថ្នូរ។ ជាពិសេស នៅឆ្នាំ​២០១៥ ខាងមុខនេះ លោកនិយាយថា រដ្ឋាភិបាលនឹងមានគម្រោងផ្តល់ឥណទានរបស់ជាតិ ដល់ជនពិការ៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...