ហេតុអ្វីពុទ្ធបរិស័ទយកថ្ងៃ១៥កើត ខែមាឃ ប្រារព្ធពីធីបុណ្យរម្លឹកដល់ព្រះសម្មាសម្ពុទ្ធ?
ថ្ងៃទី១៥ កើត ខែមាឃ ព.ស ២៥៥៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ជាថ្ងៃដែលប្រជាពលរដ្ឋ ដែលកាន់នូវសាសនាព្រះពុទ្ធ ប្រារព្ធពីធីបុណ្យដើម្បីរម្លឹកដល់ថ្ងៃបង្កើតពុទ្ធសាសនា។ នៅតាមវត្តអារាមនីមួយៗ មានប្រជាជនច្រើនកុះករនៅថ្ងៃនេះ។ តើពីធីបុណ្យមានប្រវត្តិយ៉ាងដូចម្តេច និងប្រតិបត្តយ៉ាងដូចម្តេច?
ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្ដែងធម៌ទៅដល់បណ្ដាភិក្ខុ និងសាវ័ករបស់ព្រះអង្គ។ (រូបថតពីគំនូរព្រះសម្មាសម្ពុទ្ធ)
សាសនា - មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ [...]