ពលរដ្ឋ​បូរី​កីឡា ទាមទារ​ចូល​រស់នៅ​ក្នុង​អាគារ​ថ្មី បើ​គ្មាន​ដំណោះស្រាយ

ដោយរងចាំដំណោះស្រាយ ទាំងក្ដីអស់សង្ឃឹម បូករួមនឹងអវត្តមាននៃដំណោះស្រាយ លើបញ្ហាអត់ផ្ទះ​សម្បែង​នោះ​ផង ទើបធ្វើអោយប្រជាពលរដ្ឋនៅតំបន់បុរីកីឡា ធ្វើការតវ៉ានិងទាមទារថា នឹងទៅរស់លើអាគារថ្មី ដែលមិន​ចាំបាច់​មានការអនុញ្ញាតពីក្រុមហ៊ុន។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយរងចាំដំណោះស្រាយ ទាំងក្ដីអស់សង្ឃឹម បូករួមនឹងអវត្តមាននៃដំណោះស្រាយ លើបញ្ហាអត់ផ្ទះ​សម្បែង​នោះ​ផង ទើបធ្វើអោយប្រជាពលរដ្ឋនៅតំបន់បូរីកីឡា ធ្វើការតវ៉ានិងទាមទារថា នឹងទៅរស់លើអាគារថ្មី ដែលមិន​ចាំបាច់​មានការអនុញ្ញាតពីក្រុមហ៊ុន។


ពលរដ្ឋអ្នកតវ៉ា នៅតំបន់បូរីកីឡា ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ដីធ្លី - នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ប្រជាពរដ្ឋនៅតំបន់បូរីកីឡាប្រមាណ ១០០នាក់នាំគ្នា​ធ្វើការតវ៉ាចូល​ទៅ​រស់នៅ លើអគារថ្មីទី៩ និងអគារទី១០ ដែលក្រុមហ៊ុនផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន បានសង់ទុកសម្រាប់​ចែក​ឲ្យប្រជាពលរដ្ឋបុរីកីឡា ដែលមានឯកសារបញ្ជាក់ ច្បាស់លាស់ បន្ទាប់ពីពួកគាត់បានរង់ចាំអស់​រយៈពេលជា​ច្រើន​ឆ្នាំមកនោះ។

អ្នកស្រី ខន ម៉ាលីន ជាប្រជាពលរដ្ឋនៅតំបន់បុរីកីឡា បានរៀបរាប់ថា «ការមករស់នៅអាគារថ្មីនេះ មិនដឹងរហូត​ឬ​យ៉ាងណានោះទេ ព្រោះពួកខ្ញុំរស់នៅនេះ មិនមែនយកពិតប្រាកដនោះទេ។ ពួកខ្ញុំរងចាំដំណោះស្រាយពីសាលាក្រុង ថាត្រូវដោះស្រាយរបៀបម៉េច?» អ្នកស្រីបន្តថា មូលហេតុដែលប្រជាពលរដ្ឋតវ៉ាចូលមករស់នៅក្នុងអាគារថ្មីនេះ ដោយ​ប្រជាសហគមន៏បូរីកីឡា រងចាំចំណាត់ការពីខាងសាលារាជធានី ថានឹងរៀបចំអោយពួកគាត់ រស់នៅដោយសមរម្យ​តាមការសន្យារបស់អា។ ប៉ុន្តែនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ អាជ្ញាធរបានមកវាស់ដីដោយអត្តនោម័តដោយខ្លួនឯង ក្នុង​ទំហំ ៣គុណ៤ម៉ែត្រក្នុងមួយគ្រូសារ បណ្តាលប្រជាពលរដ្ឋមិនព្រម ទើបឈានដល់ការតវ៉ា។

ប្រហាក់ប្រហែលនឹងការអះអាងរបស់ស្រ្តីខាងលើនេះដែរ ស្រ្តីវ័យចំណាស់ម្នាក់ទៀត ដែលរស់នៅតែពីនាក់ចៅកំព្រា​ដោយ​ជ្រកនៅតាមសំយ៉ាបផ្ទះរបស់គេ បានបញ្ជាក់ថា «ខ្ញុំអស់ជម្រើសហើយ ព្រោះខ្ញុំដើរសុំផ្ទះគេនៅកន្លែងនេះបន្តិច កន្លែង​នោះបន្តិច តែ២នាក់ចៅ រដ្ឋាភិបាលថាដោះស្រាយអោយ តែពេលនេះមិនទាន់ឃើញ»។ អ្នកស្រីបានដឹង​ទៀត​ថា បើរដ្ឋាភិបាលដោះស្រាយបញ្ហា អ្នកស្រីនឹងចុះចេញពីអាគារថ្មីនេះវិញ។

បើតាមការអោយដឹងរបស់ប្រជាពលរដ្ឋនៅតំបន់បូរីកីឡា បានប្រាប់ថា ដីនៅបុរីកីឡានេះមាន៤ហិចតា៦០ ហើយ​ក្រុមហ៊ុនបានសុំ២ហិចតា៦០ នៅសល់២ហិចតាទៀត ក្រុមហ៊ុនបានសន្យាថា​នឹងសងអាគារអោយ​ប្រជាពលរដ្ឋ​ចំនួន១០ខ្នងថ្នូរ នឹងក្រុមហ៊ុនយក២ហិចតា៦០។ តែសងបានតែ៨ខ្នង ក្រុមហ៊ុនបានប្រាប់ថាក្ស័យធន ហើយ​មិន​អាច​បន្តសងទៀតបាន។ ប្រជាពលរដ្ឋដែលមិនទទួលយក ការរស់នៅលើអាគារទាំង៨ខ្នងនោះ ហើយមិនចេញទៅកន្លែង​តាមការរៀបចំរបស់អាជ្ញាធរ បាននាំគ្នាចេញតវ៉ា និងទ្រាំរស់នៅលើគំនរសំរាម​ដោយរងចាំការដោះស្រាយពី​អាជ្ញាធរ​រាជធានី។

បន្ទាប់ពីចូលមករស់នៅអាគារថ្មី ដែលមិនទទួលបានការយល់ពីក្រុមហ៊ុន ផានអ៊ីមិច តំណាងប្រជាពលរដ្ឋ​បូរីកីឡា​មួយរូប​ បានសំណូមដល់រដ្ឋាភិបាល ជំរុញយ៉ាងណាដើម្បីអោយអ្នកស្រី ស៊ុយ សុផាន ដោះស្រាយបញ្ហា​ជូន​ប្រជា​ពលរដ្ឋ។ ពលរដ្ឋនោះនិយាយថា «ប្រធានក្រុមហ៊ុនផានអ៊ីមិច ត្រូវតែចុះមកជួបប្រជាពលរដ្ឋ​ដើម្បីរក​ដំណោះ​ស្រាយ​អោយបានឆាប់ បើមិនអញ្ចឹងទេពួកខ្ញុំមិនចុះចេញ ពីអាគារថ្មីនេះជាដាច់ខាត បើទោះជា​ដាក់កង​កម្លាំងក៏ដោយ។»

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការអត្ថាធិប្បាយពីសាលារាជធានីភ្នំពេញ និងពីក្រុមហ៊ុន ផានអ៊ីមិច លើ​បញ្ហា​នេះបាននៅឡើយ រហូតមកដល់ថ្ងៃទី១៣ ខែកុម្ភៈនេះ។ តែតាមការបញ្ជាក់របស់តំណាងប្រជាពលរដ្ឋនៅថ្ងៃទី១៣ ខែ​កុម្ភៈនេះ សាលារាជធានីភ្នំពេញ នឹង​ហៅ​តំណាងប្រជាពលរដ្ឋនៅតំបន់នោះ មកចរចាដើម្បីរកដំណោះស្រាយ៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...