Posts by "ដារា រិទ្ធ"

មេរៀន​​សម្រាប់​​ក្រុម​​អ្នក​​ចុះចូល?

មេរៀន​​សម្រាប់​​ក្រុម​​អ្នក​​ចុះចូល?

តាម​រយៈ​ភស្តុ​តាង​​ដែល​ប្រមូល​បាន លោក ស៊ុត ឌី​ណា មានជាប់​នឹង​ពាក់​ព័​ន្ធ​ នឹង​បទល្មើស​ចំនួន​២៖ ទី១-​ បទ​ល្មើស​​កេង​យក​ផលប្រយោជន៍​ ដោយ​ខុសច្បាប់ និងទី២- ​បទ​រំលោភ​អំណាច ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា ៥៩៧ ​និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ។ ប៉ុន្តែនៅមានបទល្មើស​ផ្សេងទៀត ដែលកំពុងស្ថិត ក្នុង​ការ​អង្កេត​នៅ​ឡើយ។ នេះ​ជា​ការ​អះអាង របស់លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ហៅ​កាត់​តាម​ភាសា​អង់គ្លេស «ACU»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបញ្ជូនខ្លួនលោក ស៊ុត​ ឌីណា ឯកអគ្គរាជទូតនៅក្នុងតំណែង ប្រចាំ​នៅប្រទេសកូរ៉េខាងត្បូង នៅក្នុងរសៀលថ្ងៃទី៧ ខែមេសានេះ លោក ឱម យិនទៀង បានអះអាង​ទៀត​ថា លោក ស៊ុត ឌី​ណា ត្រូវបាន​បញ្ជូនខ្លួន ​ទៅ​ឃុំ​ជាបណ្ដោះអាសន្ន នៅ​ព​ន្ធនាគារ​ព្រៃ​ស​ហើយ បន្ទាប់​​ពី​​តំណាង​អយ្យការ​ បានធ្វើការសួរនាំ​ និង​ចោទប្រកាន់​ចប់។

[...]
សម្ភាសសាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

សម្ភាសសាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

គ្មាននរណាភ្លេចទេ ពីការទម្លាក់តំណែងអតីតមន្ត្រី ដ៏ជិតស្និតម្នាក់ របស់លោក ហ៊ុន សែន ចេញពីតំណែង​ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងខែកក្កដា ឆ្នាំ២០០៦ ដើម្បីឲ្យទៅអង្គុយក្នុងកៅអី ជា​រដ្ឋលេខា​នៅ​ក្រសួងមហាផ្ទៃនោះវិញ។ បន្តិចម្ដងៗ បក្ខពួករបស់អតីតមន្ត្រីរូបនេះ ត្រូវបានរដ្ឋាភិបាលតាមប្រមាញ់ ចាប់​ដាក់​ឃុំជាបណ្ដើរៗ រហូតលុះត្រាអតីតមន្ត្រីម្នាក់នេះខ្លួនឯង ក៏បានគេចខ្លួន ទៅជ្រកកោន​នៅក្រៅ​ប្រទេស​ដែរ។ នៅ​ទី​បំផុត អតីតមន្ត្រីម្នាក់នោះ ត្រូវបានអាជ្ញាធរស្វែងរកការនាំខ្លួន ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ឲ្យ​ខាង​តែ​បាន ដើម្បី​ឲ្យតុលាការនៅភ្នំពេញ ធ្វើការដាក់ទោសទណ្ឌ ឲ្យជាប់ពន្ធនាគារ រហូតដល់សព្វថ្ងៃ។

តើអតីតមន្ត្រីម្នាក់នោះ ជានរណា? តើអំពើឧក្រិដ្ឋរបស់អតីតមន្ត្រីរូបនោះ មានដល់កម្រិតណា ទើបអាជ្ញាធរ​ខ្មែរ​ខិតខំតាមគ្រប់មធ្យោបាយ ដើម្បីនាំខ្លួនអតីតមន្ត្រី ឲ្យត្រឡប់មកក្នុងប្រទេសវិញ? តើអំពើឧក្រិដ្ឋនេះ [...]

ទ្រង់ រណឫទ្ធិ ព្រមាន​អ្នក​​ស៊ី​​បាយ​​បោក​​ឆ្នាំង នៅ​ក្នុង​ហ៊្វុនស៊ិនប៉ិច​

ទ្រង់ រណឫទ្ធិ ព្រមាន​អ្នក​​ស៊ី​​បាយ​​បោក​​ឆ្នាំង នៅ​ក្នុង​ហ៊្វុនស៊ិនប៉ិច​

«កុំទទួលទានបាយហើយ បោកឆ្នាំងចោល»។ នេះជាសុភាសិកចាស់បូរាណមួយឃ្លា ដែលព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លើកយកមកមានបន្ទូល ប្រាប់ក្រុមអ្នកកាសែត នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករានេះ បន្ទាប់ពីចប់កម្មវិធី ជួបប្រជុំពិភាក្សា ការងារ ជាមួយថ្នាក់ដឹកនាំ​គណបក្ស ប្រចាំរាជធានី ភ្នំពេញ និងសកម្មជនមូលដ្ឋាន នាភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន។

ព្រះអង្គម្ចាស់ បានថ្លែងព្រមាន ជន«ស៊ីបាយរួចបោកឆ្នាំងចោល» នោះទៀតថា បើអ្នកណាហ៊ានធ្វើអ្វីខុស ពី​គោលការណ៍របស់គណបក្ស នោះព្រះអង្គដែលជាប្រធានគណបក្ស នឹងចាត់វិធានការតាមផ្លូវច្បាប់។ ព្រះ​រាជ​បុត្រ របស់អតីតព្រះមហាវីរក្សត្រ នរោត្ដម សីហនុ អង្គនេះ បានមានបន្ទូលថា៖ «ប្រាប់អោយច្បាស់។ លក្ខន្តិកៈ​របស់គណបក្ស បើខ្ញុំនៅតែធ្វើជាប្រធានបក្ស ខ្ញុំនឹងចាត់វិធានការ លើមន្រ្តីណាដែលអនុវត្តន៍ ផ្ទុយពីច្បាប់បក្ស។ បើអ្នកណាធ្វើ សូមឲ្យទទួលខុសត្រូវ [...]

ទៀ​ បាញ់​ បញ្ជា​ឲ្យ​ទា​ហាន​លេង​​ហ្វេ​ស​ប៊ុ​ក!

ទៀ​ បាញ់​ បញ្ជា​ឲ្យ​ទា​ហាន​លេង​​ហ្វេ​ស​ប៊ុ​ក!

នៅវេលានេះ «ហ្វេសប៊ុក» មិនមែនគ្រាន់ជា​បណ្ដាញសង្គម ដែលមានលក្ខណៈឯកជន ឬត្រូវបាន​បណ្ដា​ជន​ទាំង​ឡាយ ចូលទៅលេង ដើម្បីជាការកំសាន្ដ ជួបជាមួយមិត្តភ័ក្ត សមាជិកគ្រួសារ និងទទួលបាន​ព័ត៌មាន​ផ្សេងៗ ដែល​ជា​រឿង​ធម្មតា​ក្នុងជីវិតនោះទេ។ ព្រោះបើតាមអតីតបក្ខជនមួយចំនួន ដែលធ្វើជាមន្ត្រីគ្រាក់ៗ តាំង​ពី​ជំនាន់​​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជាមក កំពុងចាត់ទុកបណ្ដាញសង្គមមួយនេះ ថាជាប្រព័ន្ធបច្ចេកវិទ្យា «យ៉ាង​ទំនើប​គ្មាន​ពីរ» ដើម្បីយកមកបម្រើ ក្នុងវិស័យការពារជាតិ និងជាពិសេស សម្រាប់យកមកប្រើប្រាស់ ក្នុង​ការ​បញ្ជា ទៅ​កាន់​ពល​ទាហាន​ទាំងអស់ ពីសំណាក់បុរសខ្លាំងម្នាក់ មានងារជាសម្ដេច«តេជោ»។

ដូចនៅក្នុងករណី របស់លោក​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងការពារជាតិ របស់​ប្រទេស​កម្ពុជា ដែលបានដាក់បទបញ្ជាមួយ​យ៉ាងពិសេស ទៅកាន់នាយទាហាន​​​តាម​ផ្នែក​ទាំងអស់ ថាត្រូវតែខិតខំ​បង្កើន​​សមត្ថភាព​ បច្ចេកវិទ្យា​ព័ត៌មាន​ [...]

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ស្នើ ហ៊ុន សែន ឲ្យ​គោរព​«លិទ្ធិ​ប្រជាធិបតេយ្យ»

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ស្នើ ហ៊ុន សែន ឲ្យ​គោរព​«លិទ្ធិ​ប្រជាធិបតេយ្យ»

ក្នុងជំនួបកាលពីថ្ងៃអង្គារ ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់ប្រទេសកម្ពុជា រដ្ឋមន្ត្រី​ការ​បរទេសអាមេរិក លោក ចន ឃេរី (John Kerry) បានលើកឡើងជាថ្មី ពីសារៈសំខាន់នៃលិទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា បើទោះជាអាមេរិកបានសាទរ ពីសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសនេះ មាន​សភាព​ខ្លាំងក្លា គួរឲ្យកត់សំគាល់ក៏ដោយ។

បន្ទាប់ពីការពិភាក្សា ដែលមានលក្ខណៈ«ត្រង់ទៅត្រង់មក» ជាមួយបុរសខ្លាំងកម្ពុជា ដែល«អង្គុយ» នៅក្នុង​តំណែង​ជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៨៥មកនោះ ប្រមុខការទូតអាមេរិក បានថ្លែងនៅចំពោះអ្នកសារព័ត៌មាន ពីក្ដី​សង្ឃឹមរបស់លោក ថាមេដឹកនាំកម្ពុជាទាំងអស់ នឹងបង្កើតឲ្យមាន នូវលិទ្ធិប្រជាធិបតេយ្យពហុបក្ស កាន់​តែ​ខ្លាំង​ឡើងថែមទៀត។

នៅក្នុងការថ្លែងរបស់លោក ឃេរី ដែលទំនងជាសំដៅ ទៅរកការបង្ក្រាបក្រុម​អ្នកប្រឆាំង​ផ្នែកនយោបាយ ជា​ពិសេស​ទៅលើមេដឹកនាំ គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...