តឺនីស៖ ម្ចាស់ការពារដំណែងជើងឯក អេនឌី ម៉ួរេ ធ្លាក់វគ្គ១ភាគ៤
កីឡាករលំដាប់លេខ១ ចក្រភពអង់គ្លេស និងជាម្ចាស់ការពារដំណែងជើងឯក «យូអេសអូផិន» (US Open) អេនឌី មួរ៉េ (Andy Murray) បានធ្លាក់ក្រោមថ្វីដៃកីឡាករលេខ៩ របស់ស្វីស ស្តែនីស្លាស វ៉ាវរីនកា (Stanislas Wawrinka) ក្នុងវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បត៏។
កីឡាករ អេនឌី មួរ៉េ បោកបំបែករ៉ាកែតគាត់ចោល ក្រោពេលប្រកួតចាញ់។ (រូបថត Getty Images)
មួរ៉េ បានចាញ់៣សិតផ្ទួនៗ ដោយលទ្ធផល ៦-៤, ៦-៣ និង ៦-២ នៅក្នុងកីឡាដ្ឋាន អាទថើ អាស (Arthur Ashe Stadium) សហរដ្ឋអាមេរិក។
កីឡាករលេខ៣ពិភពលោក មួរ៉េ បានប្រាប់ដល់វិទ្យុប៊ីប៊ីស៊ី៥ (BBC Radio 5) ថា៖ «វាជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់ខ្ញុំ។ គាត់ (វ៉ាវរីនកា) លេងបានយ៉ាងល្អ ហើយល្អខ្លាំងណាស់។ គាត់វាយចេញ និងធ្វើការវាយបកយ៉ាងលឿន [...]