អ្នកវិភាគ៖ សម្ដីហោ ណាំហុង មិនខ្វល់នឹងការកាត់ជំនួយអាមេរិក មិនមែនជា«មតិខ្មែរ»ទាំងមូល
រដ្ឋាភិបាលកម្ពុជាមិនបានសម្តែងការព្រួយបារម្ភ ពីការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកនោះទេ បើទោះជាសហរដ្ឋអាមេរិកបានព្រមានថានឹងអនុវត្តន៍ការកាត់បន្ថយនេះ នៅក្រោយការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ នេះជាការថ្លែងបញ្ជាក់របស់ រដ្ឋមន្ត្រីការបរទេសកម្ពុជា ដោយចាត់ទុកថា កម្ពុជាមាន«អធិបតេយ្យ»របស់ខ្លួន។ តែសម្រាប់អ្នកវិភាគ បានឆ្លើយតបវិញថា គំនិតនេះមិនមែនជា«មតិ» នៃប្រជាជាតិខ្មែរទាំងមូលទេ។
លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៥វិច្ឆិកា ឆ្នាំ២០១២។ រូបថត MONOROOM.info/Phnom Thom។
កាលពីថ្ងៃអង្គារ៍ម្សិលមិញ តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)និងឃ្លាំមើលការបោះឆ្នោតបួនរូប បានឡើងបកស្រាយ [...]