Posts by "អ៊ុំ បូរី"

ទេព នីថា៖ គណៈកម្មការ​ចម្រុះ​មិន​អាច​បង្កើត​បាន​ទេ

ទេព នីថា៖ គណៈកម្មការ​ចម្រុះ​មិន​អាច​បង្កើត​បាន​ទេ

ការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត ទំនងជាមិនអាចបង្កើតទៅ​រួចនោះទេ នេះបើយោងលើការអះអាងរបស់លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។


លោកទេព នីថា អគ្គលេខាធិការ របស់គ.ជ.ប.។ (រូបថត O.Vary/ MONOROOM.info)

លោក ទេព នីថា បានបញ្ជាក់អះអាង ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ជាថ្មីឡើងវិញនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣​នេះថា៖ «គណៈកម្មការចម្រុះមិនអាចង្កើតបានទេ ព្រោះការទាមសមាសភាព ក្នុងគណៈកម្មការចម្រុះនៅក្រៅ​សមត្ថកិច្ច​របស់ គ.ជ.ប»។ អគ្គលេខាធិការរូបនេះ បានពន្យល់ថា គ.ជ.ប បានព្យាយាមជម្រុញ ការបង្កើតគណៈកម្មការចម្រុះនេះ ចំនួនពីរលើកមកហើយ តែមិនទទួលបានជោគជ័យនោះទេ។

លោកបន្តថា ដូចច្នេះ គ.ជ.ប [...]

អ្នក​ភូមិ​បឹងកក់​ជម្រុញ​តុលាការ​កំពូល​ជំនុំ​ជម្រះ​ករណី យ៉ោម បុប្ផា

អ្នក​ភូមិ​បឹងកក់​ជម្រុញ​តុលាការ​កំពូល​ជំនុំ​ជម្រះ​ករណី យ៉ោម បុប្ផា

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣នេះ អ្នកភូមិបឹងកក់ប្រមាណជាជិតមួយរយនាក់ បានធ្វើការប្រមូលផ្តុំគ្នា នៅមុខ​តុលាការកំពូល ដោយស្រែកទាមទារតវ៉ាឲ្យតុលាការជាន់ខ្ពស់នេះ ធ្វើការជំនុំជម្រះក្តីករណីអ្នកស្រី យ៉ោម បុប្ផា ឲ្យបាន​ឆាប់។


ការតវ៉ារបស់អ្នកភូមិបឹងកក់ នៅមុខតុលាការកំពូល ថ្ងៃទី១២ខែសីហា។ (រូបថត MONOROOM.info/ U. Bory)

អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងកំឡុងពេលតវ៉ា ថាអ្នកភូមិបឹងកក់ បាន​ដាក់ញ្ញត្តិទៅតុលាការកំពូលតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ក្នុងគោលបំណងពន្លឿន តុលាការ ដោះស្រាយ​ករណី​នេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមអ្នកភូមបឹងកក់មិនទាន់ឃើញមានការឆ្លើយតប ឬក៏មានចំណាត់ការណាមួយ ពីភាគីតុលាការកំពូលនៅឡើយទេ ហេតុដូចនេះក្រុមអ្នកភូមិ [...]

កែម ឡី៖ អ្នក​ដឹកនាំ​ខ្មែរ​ចូល​ចិត្ត​បង្រ្កាប ជៀស​ជាង​ដោះ​ស្រាយ​បញ្ហា

កែម ឡី៖ អ្នក​ដឹកនាំ​ខ្មែរ​ចូល​ចិត្ត​បង្រ្កាប ជៀស​ជាង​ដោះ​ស្រាយ​បញ្ហា

គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣ គេសង្កេតឃើញមានកងកម្លាំងយោធា នគរបាល កងរាជអាវុហត្ថជាតិ រួមទាំងអាវុធ​យុទ្ធភណ្ឌធន់ធ្ងន់ និងស្រាលបានធ្វើការចល័ត ចូលមករាជធានីភ្នំពេញ និងបណ្តាខេត្តធំៗ មួយចំនួន។


រថយន្ដដែលសាក្សីនិយាយថាបានដឹករនាំងបន្លាលួស ដែលដឹកចូលក្នុងរាជធានីភ្នំពេញ ថ្ងៃទី០៨ខែសីហានេះ។

សកម្មភាពចល័តកងទ័ពដ៏កម្រ បានកើតមានឡើង ក្រោយពីមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានព្រមាន​កាល​ពីពេលថ្មីៗនេះ ថានឹងដឹកនាំការធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត ដែលបង្ហាញថាគណបក្ស​កាន់​អំណាចជាអ្នកឈ្នះ តែលោកអះអាងថាមានការលួចបន្លំ និងភាពមិនប្រក្រដីជាច្រើន នៅក្នុងដំណើរការការបោះឆ្នោត។

ចំពោះបញ្ហានេះត្រូវបានលោក កែម ឡី អ្នកវិភាគឯករាជ្យ អំពីស្ថានការណ៍នយោបាយនៅកម្ពុជា [...]

មាន​ការ​បង្គាប់​បញ្ជា​ឲ្យ​គ.ជ.ប ផ្លាស់ប្ដូរ​លទ្ធផល​ឆ្នោត​២០១៣?

មាន​ការ​បង្គាប់​បញ្ជា​ឲ្យ​គ.ជ.ប ផ្លាស់ប្ដូរ​លទ្ធផល​ឆ្នោត​២០១៣?

នៅយប់ថ្ងៃទី២៨ខែកក្កដា ដែលជាថ្ងៃបោះឆ្នោត «មានការបង្គាប់បញ្ជាឲ្យគ.ជ.ប ផ្លាស់ប្ដូរតួលេខនិងលទ្ធផល ដើម្បី​យក​ជ័យជំនះទៅឲ្យគណបក្សប្រជាជន?» ទោះពិតឬមិនពិត នេះជាការថ្លែងជាសាធារណៈរបស់លោក កឹម សុខា អនុប្រធាន​គណបក្សសង្រ្គោះជាតិ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ នាល្ងាចថ្ងៃទី៦ ខែសីហា នៅទីលានប្រជាធិបតេយ្យ។


លោកកឹម សុខា (ឆ្វេង) ចាប់ដៃលោក សម រង្ស៊ី នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ថ្ងៃទី០៦ខែសីហា នៅទីលាន​ប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

អនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រថា៖ «គិតត្រឹមល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ ទទួលបានជ័យជំនះ៧០ភាគរយ»។ លោកបន្តអះអាងយ៉ាងប្រាកដប្រជាថា នៅយប់ថ្ងៃទី២៨​ខែ​កក្កដា នៅក្រោយបន្តិច ពីការបោះឆ្នោតបានបញ្ចប់ [...]

ក្រុម​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​មាន​សាមគ្គី​ភាព​ក្រោយ​ការ​បោះឆ្នោត

ក្រុម​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​មាន​សាមគ្គី​ភាព​ក្រោយ​ការ​បោះឆ្នោត

ក្រុមអង្គការសង្គមស៊ីវិលមួយក្រុម បានចេញនូវសេចក្តីថ្លែងការណ៍រួម ស្នើដល់គ្រប់ភាគីទាំងអស់ កុំឲ្យមានការរើសអើង​និន្នាការនយោបាយ កុំឲ្យគុំគួនគ្នាដោយប្រកាន់ភ្ជាប់នូវគុណធម៌ និងការអធ្យាស្រ័យក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដែល​មាន​ចរិតថ្លៃថ្នូរ ស្រលាញ់ជាតិ និងសន្តិភាព។ សេចក្ដីថ្លែងការណ៍ បានចេញផ្សាយបន្ទាប់ពីអំពើហឹង្សា ការគម្រាមកំហែង និង​ការវាយសម្លាប់ បានកើតឡើង នៅតាមភូមស្រុកមួយចំនួន។

ការជួបជុំនយោបាយ របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ U.Bory)

សេចក្តីថ្លែងការណ៍ដដែល របស់ក្រុមអង្គការសង្គមស៊ីវិល បានបង្ហាញការព្រួយបារម្ភថា អាជ្ញារធរមានសមត្ថកិច្ចមួយចំនួន នៅមូលដ្ឋានបានគំរាមគំហែងប្រជាពលរដ្ឋណា ដែលមាននិន្នាការនយោបាយខុសខ្លួន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...