Posts by "អ៊ុំ បូរី"

គណបក្សសង្គ្រោះជាតិប្រកាន់ជំហរមិនចុះញ៉ម ទោះ ទៀ បាញ់ ព្រមាន

គណបក្សសង្គ្រោះជាតិប្រកាន់ជំហរមិនចុះញ៉ម ទោះ ទៀ បាញ់ ព្រមាន

គណបក្សសង្រ្គោះជាតិ នៅតែប្រកាន់ជំហរទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងរក្សាតុល្យភាពអំណាចនៅក្នុងរដ្ឋសភា ដើម្បី​ត្រួតពិនិត្យរដ្ឋាភិបាលប្រកបដោយប្រសិទ្ធិភាព។ ការប្រកាន់ជំហរនេះ បានធ្វើឡើងជាថ្មីតាមរយៈអ្នកនាំ​ពាក្យ​របស់​គណបក្សនេះ បើ​ទោះជារដ្ឋសភា និងរដ្ឋាភិបាលត្រូវបាន​បង្កើតរួចរាល់ រួមទាំងមានការគម្រាមពីលោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថានឹង​ត្រៀមការពារ«រដ្ឋធម្មនុញ្ញ» ទល់នឹង​ការតវ៉ាជាយថាហតុ របស់គណបក្សប្រឆាំង។


លោកទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៅ​សាលាភូមិន្ទរដ្ឋបាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២។ (រូបថត សាលា​ភូមិន្ទ​រដ្ឋបាល)

លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងពិធីផ្ទេរដំណែងមន្រ្តីនៅក្រសួងសង្គមកិច្ច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ [...]

ហ៊ុន សែន ថា​អ្វី​ដែល​ការសែត​ខេម​បូឌា​ដេលី​សរសេរ ជា​រឿង​«ធម្មតា»

ហ៊ុន សែន ថា​អ្វី​ដែល​ការសែត​ខេម​បូឌា​ដេលី​សរសេរ ជា​រឿង​«ធម្មតា»

បន្ទាប់ពីការសែតខេមបូឌាដេលី ចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ការថ្លែងសុន្ទរកថា៦ម៉ោងរបស់លោក ហ៊ុន សែន ត្រូវអ្នកទស្សនាសម្តែងការធុញទ្រាន់» បានជម្រុញឲ្យលោក ហ៊ុន សែន ធ្វើការប្រតិកម្មភ្លាមៗ ចំពោះខ្លឹមសារ​នៅក្នុងអត្ថបទមួយនោះ។


លោក ហ៊ុន សែន (កណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត TTXVN/AFP)

រាជធានីភ្នំពេញ - អត្ថបទចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នេះរបស់ការសែតខេមបូឌាដេលី ដែលគេដឹងជាទូទៅ​ថា មានខ្លឹមសារលើកឡើងពីការធុញទ្រាន់ និងការរិះគន់របស់ប្រជាពលរដ្ឋ អំពីគោលនយោបាយ និងការប្ដេជ្ញារបស់លោក ហ៊ុន សែន ក្នុងការដឹងនាំប្រទេស សម្រាប់អាណត្តិថ្មី។

ជាការឆ្លើយតបចំពោះខ្លឹមសារអត្ថបទការសែតនេះ [...]

ហ៊ុន សែន និងសម រង្ស៊ី យល់​ឃើញ​ខុស​គ្នា​អំពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស

ហ៊ុន សែន និងសម រង្ស៊ី យល់​ឃើញ​ខុស​គ្នា​អំពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស

អនុប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានធ្វើការ​បក​ស្រាយខ្លឹមសារកិច្ចព្រមព្រៀងក្រុងប៉ារីសផ្ទុយគ្នា ខណៈរដ្ឋសភា និងរដ្ឋាភិបាលបានបង្កើតឡើង​ដោយឯកបក្ស​ទាំង​ប្រទាំង​ប្រទើស។ ការបកស្រាយរបស់ឥស្សរជននយោបាយទាំងពីររូប បានបង្ករឲ្យមានចម្ងល់ដល់សាធារណៈជន អំពីកម្មវត្ថុ​ពិត​ប្រាកដរបស់កិច្ចព្រមព្រៀងក្រុងប៉ារីស។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

រាជធានីភ្នំពេញ - ក្នុងពិធីធ្វើសន្និសីតការសែតថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៣ នៅទីស្នាក់ការកណ្តាលរបស់គណបក្ស ដើម្បី​បង្ហាញពីគោល​ជំហរជាបន្តរបស់ខ្លួន [...]

បក្ស​សង្រ្គោះ​ជាតិ​ហៅ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​បច្ចុប្បន្ន

បក្ស​សង្រ្គោះ​ជាតិ​ហៅ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​បច្ចុប្បន្ន

លើសពីការបដិសេធមិនទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលឯកបក្សថ្មី ដែលបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិនៅថ្ងៃនេះ បានអំពាវនាវដល់សហគមន៍អន្តរជាតិ កុំឲ្យទទួលស្គាល់រដ្ឋាភិបាលរបស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែនបច្ចុប្បន្ន និងបាន​ចោទប្រកាន់រដ្ឋាភិបាលនេះ ថាបានបង្កើតឡើងដោយខុសច្បាប់និងគ្មានធម្មនុញ្ញភាព។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា នៅក្នុងសន្និសិទកាសែតរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ U. Bory)

រាជធានីភ្នំពេញ - ក្នុងពិធីធ្វើសន្និសីតការសែតនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៣ នៅទីស្នាក់ការកណ្តាលរបស់គណបក្ស ដើម្បីបង្ហាញពីគោលជំហរជាបន្តរបស់ខ្លួន ជុំវិញស្ថានការណ៍នយោបាយបច្ចុប្បន្ន លោក សម រង្ស៊ី [...]

បក្ស​សង្រ្គោះ​ជាតិ​គ្រោង​ធ្វើ​បាតុកម្ម​លើក​ទី​៣ បក្ស​ប្រជាជន​ត្រៀម​ការពារ

បក្ស​សង្រ្គោះ​ជាតិ​គ្រោង​ធ្វើ​បាតុកម្ម​លើក​ទី​៣ បក្ស​ប្រជាជន​ត្រៀម​ការពារ

បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានសម្រេចប្រជុំសភា និងបង្កើតរដ្ឋាភិបាលដោយឯកបក្ស ខណៈគណបក្ស​សង្រ្គោះ​ជាតិ ធ្វើពហិការមិនចូលរួមប្រជុំ នឹងនៅតែបង្ហាញគោលជំហរបដិសេធលទ្ធផលបោះឆ្នោត និងអះអាង ថាអាចនឹង​ធ្វើ​មហាបាតុកម្មអហិង្សាទ្រង់ទ្រាយធំជាលើកទីបីបន្តទៀត។ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា នោះវាជាសិទ្ធិ​សេរីភាព​ក្នុងការបញ្ចេញមតិ តែក៏បានបញ្ជាក់អះអាងដែរថា នឹងត្រៀមការពារទប់ទល់បាតុកម្មនេះ។


ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីបាតុកម្មលើកទី១ ថ្ងៃទី០៧ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.nfo/ U. Bory)

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ នេះបានថ្លែងប្រាប់​ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូថា គណបក្សសង្រ្គោះជាតិ ពិតជាមានគម្រោង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...