ក្រសួងការបរទេសកម្ពុជាព្រមានពលករខ្មែរ កុំឲ្យពាក់ព័ន្ធបាតុកម្មនៅថៃ
ខណៈមហាបាតុកម្មបិទក្រុងបាងកក អូសបន្លាយចូលដល់ថ្ងៃទី៤ ហើយកំពុងមានភាពរំជើបរំជួល កាន់តែខ្លាំងឡើងនោះ ក្រសួងការបរទេសកម្ពុជា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំក្រុងបាងកក បានធ្វើការអំពាវនាវដល់ពលរដ្ឋ ឬពលករកម្ពុជាទាំងអស់ ដែលស្ថិតនៅប្រទេសថៃ មិនត្រូវធ្វើសកម្មភាពណាមួយ ដែលជាប់ពាក់ព័ន្ធជម្លោះនយោបាយផ្ទៃក្នុង របស់ប្រទេសថៃនោះទេ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ (រូបថត MONOROOM.info/ D.Rith)
ការទូត - លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នេះថា ក្នុងពេលដែលទីក្រុងបាងកក ពោរពេញដោយបាតុកម្មយ៉ាងរំពើតរំពើង អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ [...]