ភាពតានតឹង និងអំពើហិង្សានយោបាយ ត្រៀមឡើងកម្តៅជាថ្មីនៅកម្ពុជា
អំពើហិង្សានយោបាយ ដែលកើតឡើងជាហូរហែ ចាប់ពីក្រោយការបោះឆ្នោតសកល ឆ្នាំ២០១៣ នឹងឡើងកម្តៅជាថ្មី បើគេផ្អែកទៅលើការវិវឌ្ឍន៍ ស្ថានការណ៍នយោបាយ នៅគ្រាចុងក្រោយនេះ ពិសេសការបង្ហាញ ពីគោលជំហរដាច់ណាត់ របស់គណបក្សសង្រ្គោះជាតិ និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យមានការព្រួយបារម្ភ ពីការប្រឈមគ្នានៅពេលខាងមុខ។
លោក កឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិ ក្នុងការទាមទារឲ្យដោះលែងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត នៅសាលាដំបូងរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)
នយោបាយ - ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អះអាងថាគណបក្សសង្រ្គោះជាតិ មិនគាំទ្រឲ្យមានការធ្វើបាតុកម្មហិង្សា ក្នុងការស្វែងរកដំណោះស្រាយណាមួយនោះទេ [...]