Posts by "អ៊ុំ បូរី"

ស ខេង៖ សម ង្ស៊ី មាន​ជំហរ​មិន​ច្បាស់​លាស់ ចំពោះ​ជន​ជាតិ​វៀតណាម

ស ខេង៖ សម ង្ស៊ី មាន​ជំហរ​មិន​ច្បាស់​លាស់ ចំពោះ​ជន​ជាតិ​វៀតណាម

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានរិះគន់លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះ​ជាតិ ថាមានគោលជំហរមិនច្បាស់លាស់ ចំពោះជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា។ ការលើកឡើងរបស់​លោក ស ខេង បានកើតឡើងបន្ទាប់ពីលោកសម រង្ស៊ី ដែលកន្លងមក ធ្លាប់តែរិះគន់ឥតសំចៃមាត់ ពីផលប៉ះពាល់​ជន​អន្តោប្រវេសន៍វៀតណាមនៅកម្ពុជា បែរជាមកព្រលយឲ្យដឹងថា បើគណបក្សរបស់លោកឈ្នះឆ្នោត ហើយឈាន​ទៅគ្រប់គ្រងប្រទេសកម្ពុជា នោះជនជាតិវៀតណាម អាចនឹងទទួលបានសញ្ជាតិកម្ពុជាដោយស្របច្បាប់។


លោក សរ ខេង ថ្លែងនៅថ្ងៃ​ទី០៩ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

នយោបាយ - ក្នុងពិធីផ្ទេរមុខតំណែង ប្រធានបណ្ឌិតសភានគរបាលកម្ពុជា នៅថ្ងៃទី២៤ មេសា នេះលោកស ខេង [...]

ខៀវ កាញារិទ្ធ៖ ពេល​បី​ឆ្នាំ ដើម្បី​បង្កើត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន

ខៀវ កាញារិទ្ធ៖ ពេល​បី​ឆ្នាំ ដើម្បី​បង្កើត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន

ចុងក្រោយនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោកខៀវ កាញារិទ្ធ បានអះអាងជាថ្មីថា យ៉ាងហោចណាស់​ក៏ត្រូវការពេល​បីឆ្នាំដែរ ដើម្បីបង្កើតច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ឲ្យលេចចេញជារូបរាង ខណៈច្បាប់នោះមិនទាន់ធ្វើ​សេចក្តីព្រាង​នៅឡើយ។


លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ច្បាប់ - ក្នុងឱកាសចូលរួមក្នុងកម្មវិធីមួយ នៅពេលចុងក្រោយនេះលោកខៀវ កាញារិទ្ធ បានលើកឡើងថា ច្បាប់​ស្ដីពីសិទ្ធិទទួលព័ត៌មាន គ្រោងនឹងរៀបចំសេចក្ដីព្រាង និងសរសរជាគោលនយោបាយនៅខែឧសភា ឆ្នាំ ២០១៤ ដើម្បីជំរុញឲ្យច្បាប់នេះ ចាប់ផ្ដើមអនុវត្តឲ្យបានឆាប់រហ័ស នៅមុនការបោះឆ្នោតសកលអាណត្តិទី៦។

[...]
អ្នក​ច្បាប់​ថា ប្តូរ​មន្រ្តី​តុលាការ តែ​ភាព​អយុត្តិធម៌​នៅ​តែ​ដដែល

អ្នក​ច្បាប់​ថា ប្តូរ​មន្រ្តី​តុលាការ តែ​ភាព​អយុត្តិធម៌​នៅ​តែ​ដដែល

អ្នកឯកទេសច្បាប់ បានលើកឡើងថា ការផ្លាស់ប្តូរមន្រ្តីតុលាការពីដំណែងមួយ ទៅកាន់ដំណែងមួយទៀត នឹងមិន​អាច​ធ្វើឲ្យប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលតែងទទួលរងការរិះគន់ ថាគ្នានភាពយុត្តិធម៌នោះ មានភាពប្រសើរឡើងបានទេ ព្រោះឬគល់នៃភាពអយុត្តិធម៌នៅក្នុងប្រព័ន្ធលាការកម្ពុជា នៅបន្តកើតមាននៅឡើយ។


ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

នយោបាយ និងច្បាប់ - លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានអត្ថាធិប្បាយ​ប្រាប់​ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២២ មេសា នេះថា គ្មានអ្វីចំលែកនោះទេ ការដែលមានការ [...]

វន់ ពៅ និង​ជន​២០​នាក់ ត្រូវ​បាន​បញ្ជូន​មក​ដល់​ភ្នំពេញ

វន់ ពៅ និង​ជន​២០​នាក់ ត្រូវ​បាន​បញ្ជូន​មក​ដល់​ភ្នំពេញ

ប្រធានសមាគមប្រជាធិតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកវន់ ពៅ និងជន២០នាក់ផ្សេងទៀត បានបញ្ជូន​មកដល់រាជធានីភ្នំពេញហើយ ដើម្បីរង់ចាំងការបើកសវនាការថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។


អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។ (រូបថត ឯកសារ)

សិទ្ធិ - «ជាការពិតហើយអ្នកទាំង២១នាក់នោះ បានបញ្ជូនពីពន្ធនាគារទៅភ្នំពេញ តាំងពីម៉ោងប្រាំមួយព្រឹក ហើយ​ឥឡូវទៅដល់ភ្នំពេញហើយ។ ហើយការបញ្ជូននេះ ដើម្បីរង់ចាំសវនាការតុលាការរាជធានីភ្នំពេញថ្ងៃទី២៥ មេសា»។ នេះជាការថ្លែងរបស់លោក គា សុវណ្ណ ប្រធានពន្ធនាគារត្រពាំងផ្លុងខេត្តកំពង់ចាម ដល់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៣ [...]

កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ​ប្រើ​យុទ្ធសាស្រ្ត​«បី​ប្រភេទ»

កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ​ប្រើ​យុទ្ធសាស្រ្ត​«បី​ប្រភេទ»

ក្នុងពេលដែលវិបត្តិនយោបាយកម្ពុជា ដែលកើតចេញពីការមិនចុះសម្រុងគ្នា រវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ កំពុងបន្តអូសបន្លាយនៅឡើយ លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាងជាថ្មីថា គណបក្សសង្រ្គោះជាតិ នឹងទទួលជ័យជម្នះ ក្នុងការដោះស្រាយវិបត្តិនយោបាយ ជាមួយគណបក្ស​ប្រជាជនកម្ពុជា តាមយរៈការប្រើប្រាស់យុទ្ធសាស្រ្តនយោបាយបីសំខាន់ៗ។


លោក កឹម សុខា (រូបខាងឆ្វេង) នៅក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិក។ (រូបថត ហ្វេសប៊ុក)

នយោបាយ - «គឺយើងប្រើប្រាស់សមរភូមិបី។ទីមួយ គឺប្រើប្រាស់កម្លាំងមហាជន កម្លាំងប្រជាពលរដ្ឋ ធ្វើបាតុកម្ម។ ទីពីរ ការទូតគឺយើងទាក់ទង អន្តរជាតិ កុំឲ្យទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់ ឬរដ្ឋាភិបាលមិនគ្រប់ទឹក។ ទីបី [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...