អ្នក​ច្បាប់​ថា ប្តូរ​មន្រ្តី​តុលាការ តែ​ភាព​អយុត្តិធម៌​នៅ​តែ​ដដែល

អ្នកឯកទេសច្បាប់ បានលើកឡើងថា ការផ្លាស់ប្តូរមន្រ្តីតុលាការពីដំណែងមួយ ទៅកាន់ដំណែងមួយទៀត នឹងមិន​អាច​ធ្វើឲ្យប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលតែងទទួលរងការរិះគន់ ថាគ្នានភាពយុត្តិធម៌នោះ មានភាពប្រសើរឡើងបានទេ ព្រោះឬគល់នៃភាពអយុត្តិធម៌នៅក្នុងប្រព័ន្ធលាការកម្ពុជា នៅបន្តកើតមាននៅឡើយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកឯកទេសច្បាប់ បានលើកឡើងថា ការផ្លាស់ប្តូរមន្រ្តីតុលាការពីដំណែងមួយ ទៅកាន់ដំណែងមួយទៀត នឹងមិន​អាច​ធ្វើឲ្យប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលតែងទទួលរងការរិះគន់ ថាគ្នានភាពយុត្តិធម៌នោះ មានភាពប្រសើរឡើងបានទេ ព្រោះឬគល់នៃភាពអយុត្តិធម៌នៅក្នុងប្រព័ន្ធលាការកម្ពុជា នៅបន្តកើតមាននៅឡើយ។


ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

នយោបាយ និងច្បាប់ - លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានអត្ថាធិប្បាយ​ប្រាប់​ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២២ មេសា នេះថា គ្មានអ្វីចំលែកនោះទេ ការដែលមានការ ផ្លាស់ប្តូរដំណែង​មន្រ្តីតុលាការនោះ ព្រោះច្រើនឆ្នាំកន្លងមក ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បានផ្លាស់ប្តូរដំណែងមន្រ្តីតុលាការ ជាបន្តបន្ទាប់ តែភាពអយុត្តិធម៌ និងអំពើពុករលួយក្នុងប្រព័ន្ធយុត្តធម៌កម្ពុជា នៅតែបន្តកើតមាន។

ឆ្លើយតបនឹងការរិះគន់ លើប្រព័ន្ធយុត្តិធម៌ថាគ្មានភាពឯករាជ្យ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិ​ទី៥​នេះបានផ្តេជ្ញាកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធយុត្តិធម៌។ ក្នុងការផ្តេជ្ញានោះ នៅដើមអាណត្តិទី៥នេះ រដ្ឋាភិបាល​គណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងប្រទេសកម្ពុជាជាងសាមសិបឆ្នាំមកហើយនោះ តាមរយៈក្រសួង​យុត្តិធម៌ បានធ្វើការផ្លាស់ប្តូរដំណែងមន្រ្តីតុលាការជាបន្តបន្ទាប់ ហើយកំពុងតែបង្កើតច្បាប់បី​សំខាន់ៗដើម្បី​ធានា​ដល់ឯករាជ្យភាព របស់ស្ថាប័នតុលាការ។

បើទោះជាមានការផ្លាស់ប្តូរតំណែងមន្រ្តីតុលាការ និងការបង្កើតច្បាប់ថ្មីទាំងនោះក៏ដោយ ក៏យន្តការទាំងនោះ ត្រូវ​បានគណបក្សជំទាស់ និងសង្គមស៊ីវិលលើកឡើងថា ការប្ដេជ្ញារបស់រដ្ឋាភិបាល លើការកំណែទម្រង់ប្រព័ន្ធ​យុត្តិធម៌​នឹងមានប្រសិទ្ធភាពនោះទេ ព្រោះការបង្កើតច្បាប់ទាំងនោះ ត្រូវបានធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជាតែមួយ នៅក្នុងរដ្ឋសភា និងមិនមានការសហការជាមួយអង្គការសង្គមស៊ីវិល ខណៈវិបត្តិនយោបាយក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ បន្តអូសបន្លាយនៅឡើយ។

នៅថ្ងៃទី២១ មេសា ក្រោមវត្តមានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោកអង្គ វង្សវឌ្ឍនា លោកជីវ កេង ដែលមានតួនាទីជា​មន្ត្រីជាន់ខ្ពស់មួយរូប ក្នុងគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផងនោះ ត្រូវបានផ្លាស់ចេញ ពីដំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ឲ្យទៅបន្តកាន់តំណែងជាអនុប្រធាន​តុលាការ​កំពូលវិញ។ រីឯតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានដាក់ជំនួសមកវិញ ដោយលោក អាំង មាលតី អតីប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ។

ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកសុខ សំអឿន បានបន្តការកត់សម្គាល់របស់លោកទៀតថា ឧបសគ្គ ដែលមិនអាចធ្វើឲ្យប្រព័ន្ធយុត្តិធម៌កម្ពុជាមានភាពឯករាជ្យ និងមានការជឿជាក់ពីគ្រប់សមាសភាព​សង្គម​នោះ គឺអំពើពុករលួយ បក្សពួកនិយម ការជ្រៀតជ្រែករបស់បុគ្គលនយោបាយ ឬគណបក្សនយោបាយ ទៅក្នុង​ស្ថាប័ន​តុលាការ។ លោកសុខ សំអឿន ពន្យល់ថា៖ «បើកំណែទម្រង់មិនប្រក្រតី លទ្ធផលក៏មិនប្រក្រតីដូចគ្នា៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...