Posts by "អ៊ុំ បូរី"

«កូនស្រី កឹម សុខា ​ជា​សមាជិក គ.ជ.ប» បញ្ហា​​គ្រួសារ​និយម​វាយ​លុក?

«កូនស្រី កឹម សុខា ​ជា​សមាជិក គ.ជ.ប» បញ្ហា​​គ្រួសារ​និយម​វាយ​លុក?

មិនមែនតែគណបក្សប្រជាជនកម្ពុជានោះទេ តែឥឡូវនេះគណបក្សសង្រ្គោះជាតិ ក៏ផ្តើមបង្ហាញនយោបាយ​គ្រួសារ​និយម ឬបក្សពួកនិយម ក្នុងការទទួលបានមុខតំណែងសំខាន់នោះដែរ។ មុខតំណែង ដែលមិនស័ក្ដិសមនឹងទទួល​បាន ហើយត្រូវទទួលរងការរិះគន់ពីសាធារណៈមតិ។


កញ្ញា កឹម មនោរវិទ្យា កំពុងទទួលទានបាយ នៅក្នុងកន្លែងដ៏ល្អមួយ ខណៈឪពុករបស់កញ្ញា  លោក កឹម សុខា កំពុង​ទទួលទានបាយ នៅ​លើស្មៅតាមចិញ្ចើមថ្នល់ ក្នុងពេលឃោសនាបោះឆ្នោតកន្លងមក។ (រូបថតផ្តិតពីទំព័រហ្វេសប៊ុក)

គ្រួសារនិយម - បន្ទាប់ពីធ្លាយព័ត៌មានក្រៅផ្លូវការ តែឥឡូវសឹងតែប្រែជាផ្លូវការដែរ ចំពោះលទ្ធភាពដែលគណបក្ស​សង្រ្គោះ​ជាតិ អាចនឹងដាក់កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា [...]

គល់ បញ្ញា ទទួល​ស្គាល់​ថា ចង់​ធ្វើ​ជា​សមាជិក គ.ជ.ប មួយ​ដែល​ឯករាជ្យ

គល់ បញ្ញា ទទួល​ស្គាល់​ថា ចង់​ធ្វើ​ជា​សមាជិក គ.ជ.ប មួយ​ដែល​ឯករាជ្យ

នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោកគល់ បញ្ញា បានទទួល​ស្គាល់ថា លោកពិតជាមានចេតនា ចង់ធ្វើជាសមាជិកនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នោះមែន ហើយថា លោកកំពុងពិចារណា និងពិនិត្យលើលក្ខខណ្ឌមួយចំនួន ឲ្យបានល្អិតល្អន់ជាមុនសិន មុន​នឹងសម្រេចថាចូលធ្វើជាសមាជិក ក្នុងសមាសភាពរបស់ គ.ជ.ប។


លោក គល់ បញ្ញា (កណ្ដាល) វ៉ាគ្មិននៅក្នុងសន្និសីទ របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ថ្ងៃទី១២​ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Tith)

ការបោះឆ្នោត - លោក គល់ បញ្ញា បានពន្យល់ថា រហូតមកដល់ពេលនេះ មានអង្គការសង្គមស៊ីវិល និងមន្រ្តី គណបក្សសង្រ្គោះជាតិមួយចំនួន បានបង្ហាញបំណង [...]

ធី សុវណ្ណថា ថា​រដ្ឋាភិបាល​ ហ៊ុន សែន មិន​ហ៊ាន​ដេញ​យួន

ធី សុវណ្ណថា ថា​រដ្ឋាភិបាល​ ហ៊ុន សែន មិន​ហ៊ាន​ដេញ​យួន

ក្នុងដំណើរទៅកំសាន្ត លើទឹកដីខេត្តកំពង់ឆ្នាំង តំបន់ភ្នំនាងកង្រី កាលពីពេលថ្មីនេះ យុវតី ធី សុវណ្ណថា អ្នកគាំទ្រ​គោលនយោបាយ របស់គណបក្សសង្រ្គោះជាតិ បានអះអាងថា សមត្ថកិច្ចរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា អសមត្ថភាព ហើយក៏មិនបានដេញជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ដោយខុសច្បាប់របស់​ប្រទេសកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់ ។


កញ្ញា ធី សុវណ្ណថា ថតពីមនុស្សសហគមន៍ជនជាតិវៀតណាម នៅទន្លេសាប។ (រូបថត ហ្វេសប៊ុក)

អន្តោប្រវេសន៍ - យុវតីដែលមានភាពល្បីល្បាញលើបណ្ដាញសង្គមហ្វេសប៊ុក នាងធី សុវណ្ណថា បានពន្យល់ថា រដ្ឋាភិបាល​ប្រទេសថៃ​ ដើម្បីការពារផលប្រយោជន៍ របស់ពលរដ្ឋនិងប្រទេសគេ ប្រទេសថៃគ្មានភាពស្ទាក់ស្ទើរ​ក្នុង​ការបណ្តេញពលករកម្ពុជា [...]

រដ្ឋាភិបាល នឹង​រឹត​បន្តឹង​លើ​ជន​បរទេស​នៅ​កម្ពុជា

រដ្ឋាភិបាល នឹង​រឹត​បន្តឹង​លើ​ជន​បរទេស​នៅ​កម្ពុជា

ពីពេលនេះទៅ សមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា នឹងរឹតបន្តឹង ឲ្យមានប្រសិទ្ធភាព«មួយកម្រិត»ថែមទៀត លើជនបរទេស​ដែលមកបង្កបទល្មើសលើទឹកដីកម្ពុជា អ្នកធ្វើការជនជាតិបរទេស និងពលករបរទេស​ដែលមកធ្វើការនៅ​ប្រទេស​កម្ពុជា។ នេះ ជាការអះអាងរបស់មន្រ្តីជាន់ខ្ពស់ នៃនគរបាលជាតិកម្ពុជា។


បណ្ដាជនវៀតណាម រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។

ពលករបរទេស - អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា លោកឧត្តមសេនីយ៍ សុខ ផល បានលើកឡើងថា ជនបរទេសដែលមករស់នៅ ឬមកធ្វើការលើទឹកដីកម្ពុជា ចាំបាច់ត្រូវគោរពច្បាប់របស់​ប្រទេសកម្ពុជា។ ឧត្តមសេនីយ៍ដដែលបន្តថា តាមច្បាប់របស់ប្រទេសកម្ពុជា តម្រូវឲ្យពលករបរទេសទាំងអស់ ដែល​មករស់នៅ [...]

កឹម សុខា៖ ពុង ឈីវកេក អាច​ស្រោច​ស្រង់ គ.ជ.ប បាន

កឹម សុខា៖ ពុង ឈីវកេក អាច​ស្រោច​ស្រង់ គ.ជ.ប បាន

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបង្ហាញការជឿជាក់មុតមាំថា លោកស្រី ពុង ឈីវកេក នឹង​អាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជួយស្រោចស្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ។ ការបង្ហាញក្តីសង្ឃឹមរបស់លោក កឹម សុខា ធ្វើឡើងក្រោយពេល ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្រ្គោះជាតិ បានឯកភាពគ្នាជ្រើសរើសលោកស្រីឲ្យឡើជាសមាជិកទី៩ នៃ គ.ជ.ប។


លោកស្រី ពុង ឈីវកេក (ទីបួនរាប់ពីឆ្វេង) ថតរូបអនុស្សាវរីយ៍ ជាមួយលោក ហ៊ីឡារី គ្លីនតុន (កណ្ដាល) និងលោក វីល្លាម ថត (ទីមួយ រាប់ពីស្ដាំ)។ (រូបថត ហ្វេសប៊ុក)

គ.ជ.ប - «លោកស្រី ពុង ឈីវកេក គឺជាអ្នកកំណត់វាសនា នៃការបោះឆ្នោតប្រទេសកម្ពុជា ឲ្យមានលក្ខណៈត្រឹមត្រូវ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...