កម្ពុជា៖ ពង្រាងច្បាប់ធានាឯករាជ្យភាពរបស់តុលាការ នឹងបញ្ចប់ឆាប់ៗ
សេចក្តីព្រាងច្បាប់ចំនួន៣ ដើម្បីធានាដល់ឯករាជ្យភាពរបស់តុលាការ ដែលអង្គការសង្គមស៊ីវិលបានទទួចចង់ជាយូរមកហើយនោះ នឹងបញ្ចប់នៅសប្តាហ៍នេះ ដើម្បីបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិភាក្សា ក្រោយពីលោកនាយករដ្ឋមន្ត្រីបានប្រកាសថា នឹងត្រូវអនុម័តដាក់ឲ្យប្រើប្រាស់នៅក្នុងឆមាសទី១ នៅក្នុងឆ្នាំ២០១៤។ ច្បាប់ចំនួនបីនោះ មានច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃតុលាការ ច្បាប់ស្តីពីការបង្កើតឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងច្បាប់ស្តីពីលក្ខន្តិក្កៈចៅក្រមនិងព្រះរាជអាជ្ញា។
ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមាណិត អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងឲ្យដឹងថា [...]