Posts by "លោក គិន"

ឈាម​តែ​មួយ របស់​អតីត​បង​ធំ​ទី​មួយ​ខ្មែរ​ក្រហម រៀប​ការ​នៅ​ម៉ាឡៃ

ឈាម​តែ​មួយ របស់​អតីត​បង​ធំ​ទី​មួយ​ខ្មែរ​ក្រហម រៀប​ការ​នៅ​ម៉ាឡៃ

កូនស្រីតែម្នាក់ របស់អតីតៈមេដឹកនាំខ្មែរក្រហមបងធំទី១ លោក ប៉ុល ពល គឺ កញ្ញា ស ផត្ជតា បានរៀបការនៅថ្ងៃ​អាទិត្យទី ១៦ ខែមីនានេះ ដោយប្រារព្ធឡើងនៅក្នុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយ​មានការចូលរួម ពីអតីតៈមន្ត្រីជាន់ខ្ពស់ និងទាហានខ្មែរក្រហមដែលបានធ្វើសមាហរណកម្មជាច្រើននាក់។


អាពាហ៍ពិពាហ៍កូនស្រីតែមួយ របស់ប៉ុល ពត។ (រូបថត ហ្វេសប៊ុក)

ជីវិត - មានអាយុ ២៦ ឆ្នាំ កញ្ញា ស ផត្ជតា គឺជាកូនស្រីតែម្នាក់របស់លោក ប៉ុល ពត អតីតមេដឹកនាំកំពូល​នៃរបប​កម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម និងជាកូនស្រីច្បងរបស់អ្នកស្រី មាស សោម ដែលបានរៀបការនៅពាក់​កណ្ដាលទសវត្សរ៍ឆ្នាំ១៩៨០ជាមួយលោកប៉ុល ពត [...]

រដ្ឋាភិបាល​កម្ពុជា​​ប្រកាស​កាត់​ដី​សម្បទាន​ពី​ក្រុមហ៊ុន មក​ឲ្យ​ពលរដ្ឋ​ក្រី​ក្រ

រដ្ឋាភិបាល​កម្ពុជា​​ប្រកាស​កាត់​ដី​សម្បទាន​ពី​ក្រុមហ៊ុន មក​ឲ្យ​ពលរដ្ឋ​ក្រី​ក្រ

រដ្ឋាភិបាលកម្ពុជា បានធ្វើអនុប្រយោគកាត់ដីសរុបជាង ៩៣ ម៉ឺនហិកតា ដែលក្នុងនោះបានកាត់ចេញ ពីក្រុមហ៊ុន​ទទួលដីសម្បទានសេដ្ឋកិច្ចចំនួន ១១៦ក្រុមហ៊ុន និងដីព្រៃរបស់រដ្ឋដើម្បីប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋាភិបាលបានផ្អាក ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជនកាលពីខែឧសភា ឆ្នាំ២០១២។


ដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ។ (រូបថត MONOROOM.info/ C.Bunthoeun)

ដីធ្លី - នៅក្នុងសេចក្តីជូនដំណឹង ដែលបានបោះត្រាដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែល​ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករា ដែលទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ទើបទទួលបាន [...]

ហ៊ុន សែន ចំអក​បក្ស​ប្រឆាំង​ពី​អង្គរក្ស​និង​តៃកុង​ឡាន​ ថាប្រាក់​ឈ្នួល​តិច

ហ៊ុន សែន ចំអក​បក្ស​ប្រឆាំង​ពី​អង្គរក្ស​និង​តៃកុង​ឡាន​ ថាប្រាក់​ឈ្នួល​តិច

ជាថ្មីម្ដងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងរិះគន់ចំអក ទៅនឹងការសុំដំឡើងប្រាក់ឈ្នួលរបស់កម្មករ ទាមទារ១៦០ដុល្លារ ក្នុងមួយខែ ដោយផ្តោតទៅលើ មេដឹកនាំគណបក្សប្រឆាំងថា អង្គរក្សនិងតៃកុងឡានរបស់ខ្លួន បានប្រាក់ខែត្រឹមតែ៨០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។


លោកហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង កាលពី ទី២១ មករា ឆ្នាំ២០១២។ (រូបថតផ្ដិតពីវីដេអូទូរទស្សន៍ជាតិ)

វិបត្តិការងារ - ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលមិនមានលទ្ធភាព ក្នុងការបើកប្រាក់ឈ្នួលឲ្យកម្មករ [...]

ជំនួប​ទី​៣​រវាង​បក្ស​ទាំង​ពីរ បញ្ចប់​គម្រោង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត?

ជំនួប​ទី​៣​រវាង​បក្ស​ទាំង​ពីរ បញ្ចប់​គម្រោង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត?

គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលធ្វើ​ពលិការមិនចូលសភា នឹងបន្តកិច្ចពិភាក្សារបស់ខ្លួននៅថ្ងៃចន្ទទី១០ ខែមីនានេះ តាមការគ្រោងទុក។


ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា ក្រុមការងារ​គណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំតាមការគ្រោងទុកនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សារលើកែទម្រង់ការបោះឆ្នោត។ លោកបន្តថា៖ «យើងនឹងយកអនុសាសន៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) អំពីការកែទម្រង់ប្រព័ន្ធ​ចុះឈ្មោះបោះឆ្នោតបែបទំនើប [...]

ចាប់​បាន​យួន​សង្ស័យ​១៥​នាក់ ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ដី​កម្ពុជា

ចាប់​បាន​យួន​សង្ស័យ​១៥​នាក់ ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ដី​កម្ពុជា

សហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុងស្រុកពេជ្រដា បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៥នាក់ នៅ​ខណៈកំពុងកាប់ឈើក្នុងព្រៃការពាររបស់ប្រជាសហគមន៍ កាលពីថ្ងៃសៅរ៍ ដោយដកហូតកាំភ្លើង១ដើម និងវត្ថុតាង​ជាច្រើនប្រភេទផ្សេងៗទៀត។


ការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់មួយនៅខេត្តរតនាគីរី។ (រូបថត stephaucambodge)

បទល្មើស - លោក ឃុត ចាន់រ៉ា អាយុ២៨ឆ្នាំ ជាអនុប្រធានសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងភូមិពូលុ ឃុំ ប៊ូស្រា ស្រុក​ពេជ្រដា បានឲ្យដឹងថា សហគមន៍ និងប្រជាការពារជនជាតិដើមភាគតិចចំនួន៦៦នាក់ បាននាំគ្នាចុះ​ល្បាតព្រៃ ក៏បានប្រទះឃើញជនជាតិវៀតណាមជាង២០នាក់កំពុងធ្វើសកម្មភាពកាប់ឈើប្រណិត។ លោកបាន​បញ្ជាក់ថា៖ «ពេលឃើញយើង គេនាំគ្នារត់ប្រសាចពេញព្រៃ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...