កូរ៉េខាងជើង៖ បាញ់ពីរគ្រាប់ទៀត នៅរសៀលថ្ងៃច័ន្ទ
ប្រទេសកូរ៉េខាងជើង នៅតែបានបន្តបាញ់កាំជ្រួចរយៈខ្លីចំនួនពីរដើមទៀត កាលពីរសៀលថ្ងៃច័ន្ទទី២០ ចេញពីតំបន់ឆ្នេរខាងកើតរបស់ខ្លួន បន្ទាប់ពីបានបញ្ចប់សប្ដាហ៍ នៃការសាកល្បងសមត្ថភាពការពារជាតិនោះមក។ នេះជាការថ្លែងអោយដឹងរបស់ទីក្រុងព្យុងយ៉ាង តែត្រូវបានអាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូង យកទៅពិនិត្យអង្កេត ដើម្បីឲ្យយល់ពីឬសគល់ពិតប្រាកដនៃការបាញ់នេះ។
កាំជ្រួចបាញ់ចេញ របស់ប្រទេសកូរ៉េខាងជើង។ (រូបថតជំនួស)
ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់ជាញឹកញយដង នូវកាំជ្រួចរយៈខ្លីរបស់ខ្លួន។ អ្នកវិភាគតាមដានស្ថានការណ៍ ជឿថាការសាកល្បងថ្មីៗនេះ អាចមានបំណងចង់ទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ក្នុងខណៈមានការខិតខំស្វែងរកដំណោះស្រាយ តាមវិស័យការទូត។
ទីក្រុងព្យុងយ៉ាង [...]