តុលាការកម្ពុជាដោះលែងជនជាតិប៊ែលហ្សិក ក្នុងសំនុំរឿងឃាតកម្មស្ត្រីទេសចរណ៍បារាំង
តុលាការកម្ពុជា បានដោះលែងជនសង្ស័យជនជាតិប៊ែលហ្សិក កាលពីថ្ងៃព្រហស្បត្តិ៍ ទី ១០ ខែមេសា បន្ទាប់ពីជនបរទេសរូបនេះ ត្រូវបានឃាត់ខ្លួនដោយនគរបាលកម្ពុជា កាលពីពាក់កណ្ដាលខែមេសាឆ្នាំទៅម៉ិញមុន ពីបទរំលោភសម្លាប់ស្ត្រីទេសចរណ៍ជនជាតិបារាំង វ័យក្មេងម្នាក់។ ជាការដោះលែងបណ្ដោះអាសន្នមួយ រហូតដល់ការស៊ើបអង្កេត ត្រូវបានបិទបញ្ចប់។
ពន្ធនាគាររបស់ខេត្តកំពត។ (រូបថតឯកសារ)
ឃាតកម្ម - លោក អូលីវីយ៉េ វានដេន បូហ្គាយ៉េរ (Olivier Van Den Bogaert) ជនសង្ស័យក្នុងសំនុំរឿង «រំលោភរួចសម្លាប់» ដែលប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា បានចាប់ឃុំខ្លួនតាំងពីមួយឆ្នាំមកហើយ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃព្រហស្បត្តិ៍ ទី ១០ [...]