កងទ័ពខ្មែរ-សៀម ព្រមព្រៀងឲ្យមានខ្សែទូរស័ព្ទ«ក្រហម»មួយ
នៅក្នុងព័ត៌មានផ្លូវការ ដែលផ្សាយចេញដោយគេហទំព័រ របស់ក្រសួងការពារជាតិកម្ពុជា គេមិនឃើញមានការអះអាង ពីការបង្កើតឲ្យមាន នូវទូរស័ព្ទ«ក្រហម»មួយខ្សែនេះទេ តែគេឃើញមានការលើកឡើង ដូចរៀងរាល់ជំនួបមុនៗ ទាក់ទងនឹងការថែរក្សាសន្តិភាព ស្ថេរភាពតាមបណ្តោយព្រំដែន និងការពង្រឹង នូវកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពនៃប្រទេសទាំងពីរ តែប៉ុណ្ណោះ។
ផ្ទុយទៅវិញ ទីភ្នាក់ងារព័ត៌មានផ្លូវការវៀតណាម «VNA» បានផ្សាយឲ្យដឹង នៅថ្ងៃទី៣១ ខែមីនាម្សិលម៉ិញ ថាជំនួបលើកទី១២នេះ បានសម្រេចឲ្យភាគីកងទ័ពទាំងសងខាង បង្កើតនូវខ្សែទូរស័ព្ទ«ក្រហម»មួយឡើង។ [...]