តើអ្នកតំណាងរាស្ត្រជប៉ុន សុំទោសយ៉ាងដូចម្ដេច? (vdo)
នៅកម្ពុជាយ៉ាងហោចណាស់ គេឃើញមានលោក កឹម គុណវឌ្ឍន៍ មន្ត្រីជាន់ខ្ពស់ដ៏កម្រមួយរូប ដែលបានដឹងពីកំហុសរបស់ខ្លួន ទាក់ទងនឹងការអាក់ខានការផ្សាយបន្តផ្ទាល់ ពីរាជពិធីច្រត់ព្រះនង្គ័ល ហើយបានប្រកាសលាលែង ពីតំណែង។ ប៉ុន្តែក្រៅពីនេះ គេមិនដែលឃើញមន្ត្រីណាម្នាក់ ចេញមុខទទួលខុសត្រូវ ទទួលស្គាល់កំហុស ឬសុំទោសជាសាធារណៈ សូម្បីតែម្ដងនោះឡើយ។ តែបើវាពិបាកណាស់ សូមមើលគំរូរបស់តំណាងរាស្ត្រមួយរូប របស់ប្រទេសជប៉ុន ដែលបង្ហាញពីរបៀប«សុំទោស»យ៉ាងពិសេស ដូចខាងក្រោម (មានវីដេអូ)។
តំណាងរាស្ត្រជប៉ុន សុំទោស។ (រូបថតផ្តិតចេញពីវីដេអូ)
ពីនេះពីនោះ - កាលពីថ្ងៃអង្គារម្សិលម៉ិញ លោក រីអ៊ូតារ៉ូ ណូរ៉ូមៀរ៉ា (Ryutaro Nonomura) អាយុ៤៧ឆ្នាំ អ្នកតំណាងរាស្ត្រជប៉ុន [...]