តុល្យភាពធ្លាក់យន្ដហោះនៅឥណ្ឌូនេស៊ី៖ យ៉ាងហោច១១៦នាក់ស្លាប់
យ៉ាងហោចមនុស្ស១១៦នាក់ បានស្លាប់ កាលពីថ្ងៃអង្គារ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ ធ្លាក់យន្ដហោះយោធាមួយ ដែលបានបោកខ្លួន នៅលើសង្កាត់ដែលមានមនុស្សរស់នៅមួយ នៃក្រុង ម៉ីដង់ (Medan) ស្ថិតនៅលើកោះ ស៊ូម៉ាត្រា។ ពីក្នុងចំណោមជនរងគ្រោះទាំងនោះ មាន១១៣នាក់ ជាអ្នកជិះនៅក្នុងយន្ដហោះ និង៣នាក់ទៀត នៅលើដី។
យន្ដហោះ «Hercules C-130» ដែលមានវ័យ៥១ឆ្នាំ បានហោះចេញពី មូលដ្ឋានយោធាមួយ នៅវេលាម៉ោង១២ និង៨នាទី ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ហើយបានធ្លាក់ ២នាទីក្រោយមក ពីលើសង្កាតដែលមានចំងាយ៥គីឡូម៉ែត្រ ពីមូលដ្ឋានយោធា បង្កឲ្យមានផ្ទុះឆេះ ជាភ្លើងឡើង។ នេះបើតាមអ្នកនាំពាក្យកងទ័ពឥណ្ឌូនេស៊ី លោក ហ្វូអាដ បាស្យ៉ា (Fuad Basya)។
អគ្គមេបញ្ជាការកងទ័ព លោក អាហ្គូស ស៊ូព្រីយ៉ាតណា (Agus Supriatna) បានអះអាងដែរថា មនុស្សដែលស្ថិតនៅលើយន្ដហោះ មាន១២នាក់ ជាបុគ្គលិកបម្រើការ និង១០១ផ្សេងទៀត ជាអ្នកដំណើរ។ លោកបានថ្លែងថា [...]