ប្រធានាធិបតី ស្រីលង្កា រំលោយរដ្ឋសភា
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 26, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«លោកប្រធានាធិបតី ទើបនឹងចុះហត្ថាលេខា នៅលើក្រិត្យមួយ ស្ដីពីការរំលាយសភា ដែលនឹងចាប់ផ្ដើមជាធរមាន ចាប់ពីយប់កណ្ដាលអាធ្រាតនេះទៅ» នេះបើតាមការប្រកាសឲ្យដឹង របស់អ្នកនាំពាក្យវិមានប្រធានាធិបតី របស់ប្រទេសស្រីលង្កា។ លោកនាយករដ្ឋមន្ត្រី រ៉ានីល វិចក្រេមេសីងហេម (Ranil Wickremesinghem) បានគាំទ្រឲ្យមានការបោះឆ្នោតមុនកាលកំណត់មួយ ដើម្បីពង្រឹកសម្លេងភាគច្រើន នៃគណបក្ស«បង្រួបបង្រួមជាតិ»របស់លោក ដែលហៅកាត់ថា UNP។
គណបក្សនេះ ធ្លាប់ជាគណបក្សប្រឆាំង នៅមុនជ័យជំនះរបស់ប្រធានាធិបតី លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេណា ដែលបានឈ្នះកាលពីខែមករាកន្លងទៅ លើអតីតប្រធានាធិបតីផុតតំណែង លោក មាហិនដា រ៉ាចាបាកសេ (Mahinda Rajapakse) ដែលបានក្ដាប់ក្ដាប់អំណាច តាំងពីជាង១០ឆ្នាំមកហើយ។
អាជ្ញាធររបស់ប្រទេស ស្រីលង្កា បានឲ្យដឹងថា ការបោះឆ្នោតឡើងវិញនេះ នឹងប្រព្រឹត្តិទៅនៅ១០ខែ មុនកាលបរិច្ឆេទធម្មតា ពោលគឺនៅថ្ងៃទី១៧ ខែសីហាខាងមុខ។ បន្ទាប់មករដ្ឋសភាថ្មី នឹងចាប់ផ្ដើមសម័យប្រជុំដំបូងរបស់ខ្លួន នៅថ្ងៃទី២ ខែកញ្ញា។
គួរកត់សម្គាល់ដែរថា រដ្ឋសភាដែលទើបនឹងត្រូវបានរំលាយចោលនេះ តែងបានរំខាន និងបដិសេធជាញឹកញយ នូវគម្រោងកែទម្រង់នានា របស់រដ្ឋាភិបាល របស់លោក រ៉ានីល វិចក្រេមេសីងហេម៕