បុកអូសរទេះរុញមានទារក ហើយបើកទៅមុខធ្វើធម្មតា
ស្ត្រីអ្នកបើករថយន្ដឈ្នួល អាយុ៤២ឆ្នាំម្នាក់នេះ បានបើកឡានរបស់ខ្លួន បុករទេះរុញមួយគ្រឿង ដែលមានទារិកាអាយុ១១ខែម្នាក់ នៅក្នុងនោះ។ ស្ត្រីដែលត្រូវបានអាជ្ញាធរ ដកហូតប័ណ្ណបើកបរ តាំងពីគ្រោះថ្នាក់ចរាចរណ៍លើកមុននោះ មិនបានឈប់រថយន្ដរបស់ខ្លួន នៅពេលកើតហេតុភ្លាមទេ តែបានបន្តបើកបរ ជាមួយនឹងរទេះរុញកូនង៉ែត នៅជាប់នឹងមុខរថយន្ដឈ្នួលរហូត។
អនិច្ចា... ចំពោះទារិកាវិញ មិនបានរួចរស់ មានជីវិត ពីហេតុការណ៍នេះទេ។
រូបភាពវីដេអូ ដែលបង្ហាញពីរថយន្ដឈ្នួល អូសរទេះរុញ នៅជាប់ពីមុខ ត្រូវបានថតជាប់ ដោយកាម៉េរ៉ា របស់រថយន្ដមួយទៀត ដែលបើកបរ ក្នុងទិសបញ្ច្រាស នៅក្រោយពេលកើតហេតុបន្តិច។
ស្ត្រីអ្នកបើកបរ ត្រូវបានអាជ្ញាធរឃាត់ខ្លួន។ នគរបាល ក៏បានឃាត់ខ្លួនដូចគ្នាដែរ ប្រធានក្រុមហ៊ុនរថយន្ដឈ្នួល ដែលទុកឲ្យស្ត្រីនេះ នៅបើកបរបានជាបន្ត ដោយគ្មានប័ណ្ណបើកបរ។ នៅចំពោះភ្នាក់ងារស៊ើបអង្កេត ស្ត្រីបើកបរ បាននិយាយថា ខ្លួនបានស្លន់ស្លោ [...]