មាន​អាយុ​៣៥ឆ្នាំ បុរស​ម្នាក់​នេះ​រៀប​ការ​ជា​មួយ​កុមារី​អាយុ​៦ឆ្នាំ

សមាជិកម្នាក់ នៃក្រុមប្រឹក្សាឃុំមួយ នៃរដ្ឋ រ៉ាចាតាន់ (Rajasthan) ភាគពាយព្យនៃប្រទេសឥណ្ឌា ត្រូវ​បាន​អាជ្ញាធរ​ក្នុង​តំបន់​ចាប់​ខ្លួន ពីបទបានយកកុមារីម្នាក់ អាយុ៦ឆ្នាំ មកធ្វើជាប្រពន្ធ។ សម្រាប់បុរសម្នាក់នេះ ទង្វើ​នេះ ជា​ការ​បន្ត​នូវ​ទំនៀម​ទំលាប់ ចាស់​បូរាណ​ពីមុន។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 02, 2015
  • ប្រធានបទ: កម្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រ៉ាតាន ឡាលចាត (Ratan Lal Jat) អាយុ៣៥ឆ្នាំ ត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរឃុំ ហ្គានហ្គ្រារ (Gangrar) ដែលបុរសរូបនេះ ជាសមាជិកក្រុមប្រឹក្សា ពីបទបានរៀបចំអាពាហ៍ពិពាហ៍ ចាប់បង្ខំមួយ ជាមួយនឹង​កុមារី​មួយ​រូប។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានអង់គ្លេស «Metro.co.uk»។ រូបថតពីពិធី​អាពាហ៍​ពិពាហ៍ ជាច្រើនសន្លឹក ដែល​ត្រូវបានបង្ហោះ តាមបណ្ដាញអ៊ិនធើណែត បានដឹងទៅ​ដល់​ភ្នែក និងត្រជៀក របស់​កម្លាំង​អាជ្ញាធរ រហូតឈានទៅដល់ការចាប់ខ្លួននេះ។

បុរសម្នាក់នេះ ទំនងជាបានប្រគល់ប្រាក់មួយចំនួន ទៅឲ្យក្រុមគ្រួសាររបស់កុមារី ដើម្បីឲ្យគម្រោងរបស់ខ្លួន អាច​សម្រេចជារូបរាងឡើង។

សាកសួរចម្លើយ ដោយកងកម្លាំងនគរបាល បុរស រ៉ាតាន ឡាលចាត បានពន្យល់ថា ចង់រក្សាការពារ នូវ​ទំនៀម​ទំលាប់មួយ ដែលត្រកូលរបស់ខ្លួន តែងធ្វើមិនដែលខាន។ ទំនៀមទំលាប់នេះ នឹងអនុញ្ញាតឲ្យបុរសស្ត្រីពីរនាក់ ដែលបានរៀបការជាមួយគ្នាហើយ អាចមានទំនាក់ទំនង ជាមួយមនុស្សម្នាក់ទៀត ដែលបានរៀបការហើយ​ដូចគ្នា។ បុរសអាយុ៣៥ឆ្នាំរូបនេះ បានថ្លែងពីក្ដីសង្ឃឹម របស់ខ្លួនទៀតថា បន្ទាប់ពីខ្លួនបានរៀបការ ជាមួយ​កុមារី​នេះរួច ខ្លួននឹងអាចទៅរួមរស់ស្នេហា ជាមួយស្ត្រីម្នាក់ទៀត ដែលមានស្វាមីហើយ ដោយផ្ដល់​ប្រាក់​មួយ​ចំនួន ទៅឲ្យស្វាមីនាងម្នាក់នោះ។

ក្នុងខណៈនេះ នគរបាលកំពុងស្វែងរកសាក្សីផ្សេងទៀត ដើម្បីចង់រកឲ្យឃើញ ពីសកម្មភាពរួមមេត្រីភាព ជា​មួយ​អនីតិជនបែបនេះ។ ពីក្នុងចំណោមសាក្សីទាំងនោះ មានម្នាក់ឈ្មោះ ចាមុនី បៃ (Jamuni Bai) ដែល​ទំនង​ជាបានរៀបចំ ចាត់ចែងអាពាហ៍ពិពាហ៍នេះ ឡើងមកផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...