កម្ពុជា៖ ក្រុមហ៊ុនចម្រុះកម្ពុជាចិន ផ្ដើមគម្រោងចម្រាញ់ប្រេងនៅប៉ែកនារតីប្រទេស
សម្រាប់ប្រទេសកម្ពុជា ដែលនៅក្រីក្រនៅឡើយនោះ វាជាការវិវត្តិន៍ថ្មីមួយ និងអាចជាក្ដីសង្ឃឹមយ៉ាងធំទៀតផង។ កម្ពុជាបានបើកភ្លើងខៀវ ដើម្បីសាងសង់ រោងចក្រចម្រាញ់ប្រេង លើកដំបូងរបស់ខ្លួន ដែលត្រូវចំណាយទឹកប្រាក់ ជាច្រើនពាន់លានដុល្លា និងមានការរួមចំណែកពីប្រទេសចិន។ ការសាងសង់រោងចក្រចម្រាញ់ប្រេងនេះ នឹងអនុញ្ញាតិអោយប្រទេសកម្ពុជាអាចធ្វើអាជីវកម្ម លើធនធានប្រេងធម្មជាតិ នៅក្នុងសមុទ្ររបស់ខ្លួន។
លោកស៊ីវ គង់ទ្រីវ និងលោកសុខអាន កំពុងចុះហត្ថលេខាលើកិច្ចសន្យា នៃគម្រោង។
ក្រុមហ៊ុន ខេបូឌៀន ផេត្រូឆេមីខល (Cambodian Petrochemical) របស់ប្រទេសកម្ពុជា និងសហគ្រាសចិនចម្រុះមួយ ដែលមានឈ្មោះថា ស៊ីណូម៉ាចឆាណាផឺហ្វេចម៉ាស៊ីន័រីអ៊ីនដាកស្ទ្រី (SINOMACH China [...]