កម្ពុជា៖ ក្រុមហ៊ុន​ចម្រុះ​កម្ពុជា​ចិន ផ្ដើម​គម្រោង​ចម្រាញ់​ប្រេង​នៅ​ប៉ែក​នារតី​ប្រទេស

ក្រុមហ៊ុន ខេបូឌៀន ផេត្រូឆេមីខល (Cambodian Petrochemical) របស់ប្រទេសកម្ពុជា និងសហគ្រាសចិនចម្រុះមួយ ដែលមានឈ្មោះថា ស៊ីណូម៉ាចឆាណាផឺហ្វេចម៉ាស៊ីន័រីអ៊ីនដាកស្ទ្រី (SINOMACH China Perfect Machinery Industry) បានដាក់ទុនរួមគ្នាប្រមាណជា ២,៣កោដដុល្លា ដើម្បីសាងសង់គម្រោងនេះ​ ស្ថិតនៅភាគនារតីនៃប្រទេស។ លោកហ្សាង ស៊ូកាង (Zhang Sugang) នាយកសហគ្រាសចិន បានប៉ាន់ប្រមាណថា គម្រោងនេះ នឹងត្រូវរួចរាល់ជាស្ថាពរ នៅចុងឆ្នាំ​២០១៥ នៅលើទហំដីរប្រមាណជា ៨០ហិចតា ដែលមានទីតាំងនៅលើព្រំខេត្តព្រះសីហនុ និងខេត្តកំពត។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: December 29, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់ប្រទេសកម្ពុជា ដែលនៅក្រីក្រនៅឡើយនោះ វាជាការវិវត្តិន៍ថ្មីមួយ និងអាចជាក្ដីសង្ឃឹមយ៉ាងធំទៀតផង។ កម្ពុជា​បានបើកភ្លើងខៀវ ដើម្បីសាងសង់ រោងចក្រចម្រាញ់ប្រេង លើកដំបូងរបស់ខ្លួន ដែលត្រូវចំណាយទឹកប្រាក់ ជាច្រើនពាន់​លានដុល្លា និងមានការរួមចំណែកពីប្រទេសចិន។ ការសាងសង់រោងចក្រចម្រាញ់ប្រេងនេះ នឹងអនុញ្ញាតិអោយ​ប្រទេស​កម្ពុជាអាចធ្វើអាជីវកម្ម លើធនធានប្រេងធម្មជាតិ នៅក្នុងសមុទ្ររបស់ខ្លួន។


លោកស៊ីវ គង់ទ្រីវ និងលោកសុខអាន កំពុងចុះហត្ថលេខាលើកិច្ចសន្យា នៃគម្រោង។

ក្រុមហ៊ុន ខេបូឌៀន ផេត្រូឆេមីខល (Cambodian Petrochemical) របស់ប្រទេសកម្ពុជា និងសហគ្រាសចិនចម្រុះមួយ ដែលមានឈ្មោះថា ស៊ីណូម៉ាចឆាណាផឺហ្វេចម៉ាស៊ីន័រីអ៊ីនដាកស្ទ្រី (SINOMACH China Perfect Machinery Industry) បានដាក់ទុនរួមគ្នាប្រមាណជា ២,៣កោដដុល្លា ដើម្បីសាងសង់គម្រោងនេះ​ ស្ថិតនៅភាគនារតីនៃប្រទេស។ លោកហ្សាង ស៊ូកាង (Zhang Sugang) នាយកសហគ្រាសចិន បានប៉ាន់ប្រមាណថា គម្រោងនេះ នឹងត្រូវរួចរាល់ជាស្ថាពរ នៅចុងឆ្នាំ​២០១៥ នៅលើទហំដីរប្រមាណជា ៨០ហិចតា ដែលមានទីតាំងនៅលើព្រំខេត្តព្រះសីហនុ និងខេត្តកំពត។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងកាលពីថ្ងៃសុក្រទី២៨ ខែធ្នូ ឆ្នាំ២០១២ នៅទីស្ដីការគណរដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ រវាងក្រុមហ៊ុនទាំងពីរ ដែលតំណាង ដោយលោកហ្សាង ស៊ូកាង អគ្គនាយកសហគ្រាសចិន និងលោក ស៊ីវ គង់ទ្រីវ អគ្គនាយកក្រុមហ៊ុនប្រេងកាតខ្មែរ។ ចូលរួមក្នុងពិធីចុះហត្ថលេខានោះដែរ លោកសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៃទីស្តីការគណរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រេងកាតកម្ពុជាដែរផងនោះ បានថ្លែងនូវសេចក្ដីសង្ឃឹមរបស់លោក ថា«រោងចក្រចម្រាញ់ប្រេង នឹងមានសមត្ថភាពអាចផលិតប្រេងបាន ៥លានធុងបារីល ក្នុងមួយឆ្នាំ»។

លោកឧបនាយករដ្ឋមន្ត្រី បាននិយាយថា ក្នុងពេលបច្ចុប្បន្ន តម្រូវការប្រេងក្នុងប្រទេសកម្ពុជា មានប្រមាណជា ១លាន​តោនក្នុងមួយឆ្នាំ តែលោកបានប្រមើលឃើញពីតម្រូវការនេះ ថានឹងឡើងពី ៣ទៅ៤តោន ក្នុងប៉ុន្មានឆ្នាំខាងមុខ ជាមួយ​នឹងមូលហេតុ «កំណើតសេដ្ឋកិច្ចមានលំនឹង»របស់ប្រទេស។

តាមតួលេខពីក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ក្នុងរយះពេល១០ខែចុងក្រោយនៃឆ្នាំ២០១២ ប្រទេសកម្ពុជា​បាន​ចំណាយទឹកប្រាក់ប្រមាណជា ១ ៣៣០លានដុល្លាអាមេរិក ដើម្បីទិញប្រេង ប្រមាណជា ១ ,៣៥លានតោន ពីប្រទេស​វៀតណាម ថៃ និងប្រទេសសាំងហ្គាពូរ៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...