Posts by "អ៊ុម វ៉ារី"

កំណត់​ទូត​រឿង​«ព្រំដែន»៖ ហោ ណាំហុង ​ចង់​ស្ដារ​មុខ?

កំណត់​ទូត​រឿង​«ព្រំដែន»៖ ហោ ណាំហុង ​ចង់​ស្ដារ​មុខ?

បន្ទាប់ពីករណី វៀតណាមចូលមក បាញ់ថ្នាំសម្លាប់ដំណាំ ពលរដ្ឋខ្មែរ នៅខេត្តត្បូងឃ្មុំ រួច រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានលោក ហោ ណាំហុង ជារដ្ឋមន្ត្រីការបរទេស បានលោត មួយជំហានយ់ាងវែង។ ជំហានដ៏​វែង​នោះ គឺការផ្ញើរកំណត់ទូត ពីករណីវិវាតព្រំដែនថ្មីមួយ នៅផ្នែកឦសាននៃប្រទេស តវ៉ាទៅប្រទេសវៀតណាម ខុស​ពីករណីវិវាតព្រំដែនមុន នៅខេត្តត្បូងឃ្មុំ ដែលលោក ហោ ណាំហុង បានអះអាងថា ពលរដ្ឋកម្ពុជា​បាន​ឈ្លាន​ពាន ទៅដាំដំណាំ នៅក្នុងទឹកដីវៀតណាម។

ជម្លោះព្រំដែនថ្មីនោះ កើតឡើងនៅក្នុងតំបន់មួយ ដែលបើតាមរដ្ឋាភិបាល ជា«តំបន់ស» មិនមែនជាទឹកដី របស់​ប្រទេសណាឡើយ តែបើតាមក្រុមប្រឆាំង ថានោះគឺជាទឹកដីកម្ពុជា ស្ថិតក្នុងខេត្តរតនៈគីរី។ កងកម្លាំងចម្រុះ​ស្រុក​អូរយ៉ាដាវ ខេត្តរតនៈគីរី សហការជាមួយកងកម្លាំងសមត្ថកិច្ច វរៈការពារព្រំដែនគោក របស់កម្ពុជា បាន​ចុះ​ពិនិត្យ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ហើយបានរកឃើញថា ស្រះទឹកចំនួន៥កន្លែង (មានទំហំមិន​តូច​ជាង [...]

មាជ សុវណ្ណារ៉ា បដិសេធ​​ពាក្យ​ចចាម​អារាម នៃ​ការ​ប៉ង​ធ្វើ​ឃាត

មាជ សុវណ្ណារ៉ា បដិសេធ​​ពាក្យ​ចចាម​អារាម នៃ​ការ​ប៉ង​ធ្វើ​ឃាត

សកម្មជនគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី១២ ខែមុថុនា នេះថា លោកបានជួប នូវគ្រោះថ្នាក់ចរាចរណ៍នេះ ជារឿងចៃដន្យប៉ុណ្ណោះ មិនមែនជាគម្រោងការ ឬ​ផែនការអ្វីឡើយ។ លោកបាននិយាយ ពាក់ព័ន្ធនឹងម្ចាស់រថយន្ដ ដែលបង្កគ្រោះថ្នាក់ ហើយបានគេច​ខ្លួនបាត់​នោះ យ៉ាងដូច្នេះថា៖ «ធម្មតាទេ ម្ចាស់គ្នាបុក រត់សិនហើយ ខ្លាចក្រែងលោគេវាយគេអី។ នៅខ្មែរយើង អញ្ចឹង។»

យ៉ាងណា លោកមិនបានធ្វើការចាប់ថ្នាក់ ឬយកកំហុស លើម្ចាស់រថយន្ត ដែលបានបង្កគ្រោះថ្នាក់នោះឡើយ។ ព្រោះលោកយល់ថា នេះជាអចេតនា ក្នុងការធ្វើចរាចរណ៍ប៉ុណ្ណោះ។ លោកថែមទាំងបញ្ជាក់ទៀតថា៖ «ជា​អចេតនា​ទេ គ្នាវ៉ាឡានធំ មកវ៉ាក់អើជាមួយយើង ដូចលេងបិទពួនអញ្ចឹង។»

លោកនៅតែអះអាងថា នេះមិនអាចជាករណី ក្នុងការប៉ងធ្វើឃាតឡើយ។ លោកបន្តថា ទ្រង់ទ្រាយនៃការប៉ង​ធ្វើ​ឃាតនោះ គេនឹងរៀបចំឲ្យមានលក្ខណៈ ម៉ត់ចត់បំផុត។ [...]

តើ​សម័យ​ណា ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ជាង​គេ?

តើ​សម័យ​ណា ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ជាង​គេ?

ហេតុអ្វីព្រៃឈើ ចេះតែហិនហោច? ដោយសារអ្វី? ក្នុងសម័យកាលណាខ្លះ? ការកាប់បំផ្លាញព្រៃឈើ ដែល​អាច​ធ្វើទៅបាន មិនមែនអ្នកល្ងង់ឡើយ ហើយក៏មិនមែនជាក្មេងដែរ។ នេះ ជាការថ្លែងលើកឡើង ជាសំនួររបស់​លោក ប៉ុល ហំម តំណាងរាស្រ្ត មកពីគណបក្សប្រឆាំង និងជាប្រធានគណកម្មការទី៣ នៃរដ្ឋសភា ក្នុងទិវាបរិដ្ឋាន​កាល​ពីពេលថ្មីៗ​នេះ។ លោក បានថ្លែងរបៀបកំប្លែងថា៖ «អ្នកបំផ្លាញបរិស្ថាន មិនមែនកើត ពីអ្នកដែលអត់ចេះទេ ហើយ​ក៏មិន​មែន​ក្មេងៗយុវជនទេ គឺសុទ្ធតែពួកអត់សក់ ប៉ុន្តែអ្នកអត់សក់ដូចខ្ញុំ មិនដែលបំផ្លាញទេ»។

លោក ប៉ុល ហំម បានពន្យល់ទៀតថា ក្នុងទង្វើដែលខុសឆ្គង នៃការកាប់បំផ្លាញ ឬការគ្រប់គ្រងប្រទេស ដែល​បណ្តែតបណ្តោយ ឲ្យមានការបំផ្លាញព្រៃឈើ យ៉ាងរង្គៀលនោះ សម្រាប់យុត្តិធម៌ ឬមិនយុត្តិធម៌ នឹងត្រូវបាន​ប្រវត្តិ​សាស្រ្តចារទុក។ លោកថា ប្រវត្តិសាស្ត្រនឹងផ្តល់ការកត់ត្រា ទៅឲ្យមេដឹកនាំប្រទេសនោះថា៖ «សម័យ​អ្នក​ណា ដែលកាន់អំណាច [...]

សម រង្ស៊ី ថា ជា ស៊ីម ផ្ដាំ​ឲ្យ​ខ្មែរ ត្រូវ​រួម​គ្នា​កសាង​ជាតិ

សម រង្ស៊ី ថា ជា ស៊ីម ផ្ដាំ​ឲ្យ​ខ្មែរ ត្រូវ​រួម​គ្នា​កសាង​ជាតិ

«លោកចង់ឲ្យមានការរួបរួមជាតិ ជាធ្លុងមួយ ចង់ឲ្យមានការផ្សះផ្សារជាតិ មិនឲ្យខ្មែរឈ្លោះគ្នា។ លោកចង់​ប្រមូល​កម្លាំងខ្មែរដូចគ្នា ដើម្បីការពារប្រទេសជាតិយើង ឲ្យបានគង់វង្ស។ ខ្មែរមានសុខសន្តិភាព និងភាព​ថ្គំថ្កើង។» នេះ ជាការដងស្រង់សំដីលោក ជា ស៊ីម ដោយលោក សម រង្ស៊ី ក្នុងជំនួបរវាងលោកទាំងពីរ ក្នុង​ពេល​កន្លងមក ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងការគោរពវិញ្ញាណក្ខន្ន លោក ជា ស៊ី នាព្រឹកថ្ងៃទី១១ ខែមិថុនា ប្រធាន​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងឡើងថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មក លោកតែង​គាំទ្រ នូវគោលជំហរ និងដឹងគុណ ចំពោះលោក ជា ស៊ីម ជានិច្ច។ លោកបានបកស្រាយថា លោក ជា ស៊ីម ជាថ្នាក់​ដឹកនាំកំពូលម្នាក់ នៃគណបក្សប្រជាជនកម្ពុជា ដែលតែងតែលើកតម្កើង ការផ្សះផ្សាជាតិ បង្រួបបង្រួម​ជាតិ​យ៉ាង​ស្មោះត្រង់។ លោកចង់ឲ្យខ្មែរទាំងអស់ ចេះស្រឡាញ់គ្នា ដើម្បីការពារផលប្រយោជន៍ជាតិតែមួយ។

ប្រធានគណបក្សប្រឆាំង [...]

ខៀវ កាញារីទ្ធ៖ ភ្នំពេញ​ប៉ុស្តិ៍​«ឈ្លើយ» ខុស​វិជ្ជា​ជីវៈ

ខៀវ កាញារីទ្ធ៖ ភ្នំពេញ​ប៉ុស្តិ៍​«ឈ្លើយ» ខុស​វិជ្ជា​ជីវៈ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញនូវការខកចិត្ត និងសោកស្តាយ ចំពោះ ការសែត ភ្នំពេញ​ប៉ុស្តិ៍ ដែលបានទៅកកាយឯកសារ ក្នុងឆ្នាំ២០០៥ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដើម្បីមក​ធ្វើ​ការចោទ លោក ជា ស៊ីម ដែលបានស្លាប់ទៅហើយនោះ ថាបានរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ ក្នុងសម័យ​ខ្មែរ​ក្រហមទៅវិញ។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាទីស្តីការក្រសួងព័ត៌មាន ក្នុងថ្ងៃទី១១ ខែមិថុនានេះ រដ្ឋមន្ត្រី និងជា​មន្រ្តី​ជាន់ខ្ពស់ មកពីគណបក្សប្រជាជនកម្ពុជារូបនេះ បានថ្លែងពន្យល់ថា ខណៈ«សព»លោក ជា ស៊ីម កំពុងត្រូវបាន​ប្រជាពលរដ្ឋ «ស្ទើរ»ទូទាំងប្រទេស កាន់មរណទុក្ខនេះ បែរជាការសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយ និងសរសេរ​ព័ត៌មាន ដោយគ្មានមូលដ្ឋានគ្រិះពិតប្រាកដ ខ្វះខាតខាងមនសិការ គ្មានសីលធម៌ បំពានលើវិជ្ជាជីវៈសារ​ព័ត៌មាន ដែលលោកហៅថា មានភាព«ជម្លើយ» ហួសព្រំដែន។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...