សុខ ប៊ុន អះអាងជាថ្មី ថានឹងចូលខ្លួនមកតុលាការ
ក្នុងថ្ងៃតែមួយ លោក សុខ ប៊ុន ដែលសង្ស័យថា ជាជនដៃដល់ ប្រើហិង្សាទៅលើអតីតពិធីការិនីទូរទស្សន៍ បានចេញលិខិតដល់ទៅពីរ។ លិខិតទីមួយ ចេញផ្សាយ នៅពេលព្រឹក តែនៅពេលយប់ឡើង បុរសអ្នកមានប្រាក់រូបនេះ បានចេញលិខិតមួយទៀត។
នៅក្នុងលិខិតទីពីរ ដែលមានសរសេរថា ជាលិខិតចំហរនោះ លោក សុខ ប៊ុន បានអះអាងថា ខ្លួននឹងចូលមកបកស្រាយ រាល់បញ្ហា ដែល«បង្ក»ឲ្យមានហិង្សានោះ នៅចំពោះមុខតុលាការ។ លោកបានបញ្ជាក់ ក្នុងលិខិតចំហរនោះ យ៉ាងដូច្នេះថា៖ «ចំពោះបញ្ហា ដែលត្រូវដោះស្រាយ ចំពោះមុខតុលាការ ឬអាជ្ញាធរសាធារណៈ ខ្ញុំនឹងចូលខ្លួនមកទទួលខុសត្រូវ ក្នុងការស្វែងរកការពិត និងយុត្តិធម៌ ជូនដល់ភាគីពាក់ព័ន្ធទាំងអស់ ទៅតាមនិតិវិធីរបស់តុលាការ»។
លិខិតទីពីររបស់លោក សុខ ប៊ុន នេះ បានធ្វើឡើង ក្រោយការប្រកាស ស្វែងរកចាប់ខ្លួន និងនាំខ្លួន លោក សុខ ប៊ុន ឲ្យខាងតែបាន ដោយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងរសៀលថ្ងៃតែមួយ [...]