សកម្មជនបក្សប្រឆាំង១១នាក់ត្រូវឃុំខ្លួនជាថ្មី ព្រោះនយោបាយ?
សកម្មជនគណបក្សប្រឆាំង ដែលលេចធ្លោនៅកម្ពុជា ចំនួន១១នាក់ ត្រូវបានចៅក្រមស៊ើបអង្កេត នៃសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនជាថ្មី ដោយម្នាក់ៗ ត្រូវជាប់ពន្ធនាគារ ពី៧ឆ្នាំ ដល់២០ឆ្នាំ ក្នុងបទចោទពាក់ព័ន្ធ នឹងបាតុកម្មដោយអំពើហិង្សាមួយ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ។ មួយឆ្នាំក្រោយ ពីកើតមានអំពើហិង្សា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ម្សិលម៉ិញនេះ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជាផ្លូវការ លើសកម្មជនទាំង១១នាក់ មកពីគណបក្សសង្គ្រោះជាតិថា បានបង្កឲ្យមានអំពើហិង្សា ធ្វើឲ្យមានអ្នកបម្រើការ ជាសន្តិសុខរបួស ចំនួនជាង៤០នាក់ បន្ទាប់ពីមានការប៉ះទង្គិចគ្មាមួយ នៅពេលនោះ។
សកម្មជនទាំង១១រូប ដែលចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ជាផ្លូវការ ឲ្យជាប់ពន្ធនាគារ ពីបទ«ដឹកនាំកុបកម្ម និងចូលរូមក្នុងអំពើកុបកម្ម»នោះ រួមមាន លោក មាជ សុវណ្ណារ៉ា [...]