Posts by "អ៊ុម វ៉ារី"

CNRP គ្រោង​ជួប CPP សប្តាហ៍​ក្រោយ

CNRP គ្រោង​ជួប CPP សប្តាហ៍​ក្រោយ

ជំនួបរវាងលោក សម រង្ស៊ី ប្រធានតំណាងរាស្រ្តមតិភាគតិច និងលោក ស ខេង ប្រធានតំណាងរាស្រ្ត មតិ​ភាគ​ច្រើន នៃរដ្ឋសភា នាសប្តាហ៍ក្រោយនេះ នឹងធ្វើឡើង ដោយផ្តោតសំខាន់ លើកិច្ចការបោះឆ្នោត និង​ការងារ​មួយ​ចំនួន​ទៀត ដែលមិនទាន់បានដោះស្រាយ បញ្ចប់នៅឡើយ។

តាមការបញ្ជាក់ ពីមន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានអះអាងថា «កិច្ច» វិសោធកម្មច្បាប់បោះឆ្នោត នឹងត្រូវលើកមកនិយាយ ជាចំបង នៅក្នុងជំនួបនោះ។ ថ្លែងដោយសុំមិនបង្ហាញបង្ហាញឈ្មោះ ព្រោះមិនមែន​ជាអ្នកនាំពាក្យនោះ មន្ត្រីរូបនេះបានបន្ថែមឲ្យដឹងទៀតថា កិច្ចនៃជំនួបនេះមួយទៀត គឺការស្វែងរក​ដំណោះ​ស្រាយ ខាងនយោបាយជាតិ ដែលំពុងមានភាពតានតឹងនៅឡើយ។ និងបញ្ហានានា ដែលទាក់ទងនិង​សកម្ម​ជន នៃគណបកសសង្គ្រោះជាតិ ដែលនៅមិនទាន់មានច្រក ដោះស្រាយនៅឡើយនោះ។

មន្រ្តីរូបនេះបន្តថា គម្រោងនៃជំនួប នៅមិនទាន់កំណត់ថ្ងៃជាក់លាក់ នៅឡើយទេ តែបើគ្មានការប្រែប្រួលទេ ជំនួប​នេះយ៉ាងយូរបំផុត [...]

កែប ជុតិមា គាំទ្រ កឹម សុខា ដែល​ចង់​បង្កើត​ទូរទស្សន៍​រដ្ឋសភា

កែប ជុតិមា គាំទ្រ កឹម សុខា ដែល​ចង់​បង្កើត​ទូរទស្សន៍​រដ្ឋសភា

តំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា និងជាអតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បាន​ថ្លែង​គាំទ្រគំនិត ចង់បង្កើតទូរទស្សន៍សភា របស់អនុប្រធានទីមួយនៃរដ្ឋសភា លោក កឹម សុខា មកពី​គណបក្ស​សង្គ្រោះជាតិនោះ ដោយលោកចាត់ទុកថា គំនិតនេះគួរត្រូវលើក មកពីចារណា។

លោក កែប ជុតិមា បានថ្លែងថា រដ្ឋសភាជាអង្គការនីតិបញ្ញតិ ដែលឯករាជ្យ ត្រូវតែមានប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​មួយ​របស់ខ្លួន និងមានភាពទាន់សម័យ ហើយរដ្ឋសភាមានតួនាទីសំខាន់ ក្នុងការត្រួតពិនិត្យ​នីតិ​ប្រតិបត្តិ។ លោក​បានបន្តថា ដូច្នេះរដ្ឋសភា ត្រូវការប្រព័ន្ធឃោសនាឯករាជ្យមួយ ពិតប្រាករដ។ អតីតភិបាលរាជធានីភ្នំពេញ បានបន្ថែមថា តំណាងរាស្រ្តត្រូវធ្វើការចុះជាប់លាប់ ជាមួយនឹងរាស្រ្ត ព្រោះខ្លួនជាអ្នកនាំពាក្យឲ្យរាស្រ្ត។ ដើម្បី​ក្លាយជាអ្នកនាំពាក្យ តំណាងរាស្រ្តទាំងអស់ត្រូវធ្វើឲ្យរាស្រ្តទុកចិត្ត ជាមួយនឹងកិច្ចការនានា ដែលខ្លួនបានធ្វើ ត្រូវ​ឲ្យរាស្រ្តបានដឹង [...]

ចៅ​អធិការ​វត្ត​នៅ​កម្ពុជា​ក្រោម​ទាំង​អស់ នឹង​ត្រូវ​​យួន​បន្តុប​ឡើង?

ចៅ​អធិការ​វត្ត​នៅ​កម្ពុជា​ក្រោម​ទាំង​អស់ នឹង​ត្រូវ​​យួន​បន្តុប​ឡើង?

ព្រះតេជគុណ ថាច់ ហាសំអាង ចៅអធិការវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹង នូវនូវចេតនា​នយោបាយថ្មី របស់រដ្ឋាភិបាលវៀតណាមបច្ចុប្បន្ន ដើម្បីគ្រប់គ្រងវត្តអារាមនានា ក្នុងទឹកដីខ្មែរកម្ពុជាក្រោម ដោយ​ធ្វើការផ្លាស់ប្តូរ ថ្នាក់ដឹកនាំកំពូលរបស់វត្ត (ចៅអធិការវត្ត) ចាស់ចេញ និងជំនួសមកវិញ ដោយចៅ​អធិការ ដែលស្និតឬមកពីគណបក្សកុម្មុយនីសតែម្ដង។ ព្រះអង្គមានសង្ឃដីកាថា វៀតណាមកំពុងសម្លុត គម្រាម​កំហែង ដល់ចៅអធិការវត្តអង្គណាមួយ ដែលប្រឆាំងនឹងខ្លួន ជាមួយនឹងការចាប់ផ្សឹក ហើយជំនួស​មក​វិញ នូវ​ចៅ​អធិការ​ថ្មី ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ខ្លួន។

ថ្លែងក្នុងកម្មវិធី «លើកកម្ពស់ការយល់ដឹង និងការគោរពសិទ្ធិខ្មែរក្រោម ជាជនជាតិដើម» នាវត្តសាមគ្គីរង្សី រាជធានី​ភ្នំពេញ ដែលជាការរំលឹកខួបលើកទី៨ នៃសេចក្តីប្រកាស របស់អង្កគារសហប្រជាជាតិ ស្តីពីសិទ្ធិ​ជន​ជាតិដើម កាលពីថ្ងៃ១៣ ខែកញ្ញា កន្លងមកនេះ ព្រះសង្ឃ ថាច់ ហាសំអាង [...]

រដ្ឋាភិបាល​ឲ្យ​ប្រើ​«កម្ចី​លេខ»​ពី​អង់គ្លេស ដែល​មាន​ចំនួន​ធំៗ

រដ្ឋាភិបាល​ឲ្យ​ប្រើ​«កម្ចី​លេខ»​ពី​អង់គ្លេស ដែល​មាន​ចំនួន​ធំៗ

កង្វះខាត នៃតួលេខដ៏សំខាន់ ក្នុងការសំគាល់ លើខ្ទង់ចំណាយ ឬចំណូលនានា ដែលមានរហូតដល់ (ប៊ីលាន) នោះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី ចេញប្រកាសអនុញ្ញាត ឲ្យប្រជាពលរដ្ឋ​ខ្មែរទាំងអស់ មានសិទ្ធិក្នុងការប្រើប្រាស់ប្រព័ន្ធលេខ«ខ្មែរ» រាប់ចាប់ពី «១០លើកជាស្វ័យគុណ៩» ឡើងទៅ ទៅ​តាមស្តង់ដា និងហៅតាមប្រព័ន្ធអង់គ្លេស ។

តាមសេចក្តីប្រកាសរបស់លោក សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះ បានធ្វើការពន្យល់ថា មូលហេតុដែលចាំបាច់តម្រូវឲ្យកម្ពុជា ធ្វើការកម្ចីលេខ«ស្វ័យគុណ» ពី​ប្រព័ន្ធអងស់គ្លេសនោះ ព្រោះតែក្នុង«ភាសាបាលី គិតជាលេខ» (ឬភាសាខ្មែរ) បានបញ្ចប់ ត្រឹម«១០ស្វ័យគុណ​១២ (10¹²)»ប៉ុណ្ណោះ។ លោករដ្ឋមន្រ្តី បានអះអាងបញ្ជាក់ផងថា ប្រព័ន្ធស្វ័យគុណអង់គ្លេសនេះ មានភាព​ច្បាស់​លាស់ អាចទទួលយក មកប្រើប្រាស់បាន។

ការសម្រេចដាក់ឲ្យប្រជាពលរដ្ឋកម្ពុជា [...]

នៅ​ពេល​ដែល​ជន​ចុង​ចោទ ក្លាយ​ជា​ជន​រង​គ្រោះ...

នៅ​ពេល​ដែល​ជន​ចុង​ចោទ ក្លាយ​ជា​ជន​រង​គ្រោះ...

សូមតុលាការជួយផ្តល់នូវយុត្តិធម៌ និងជួយទទួលខុសត្រូវ លើគ្រួសារអ្នកស្រី ដែលត្រូវបានគេប៉ងយាយី ជា​បន្ត​បន្ទាប់នោះផង។ នេះជាការស្រែកតវ៉ា ខ្លាំងៗ នៅមុខតុលាការកំពូល កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ របស់អ្នកស្រី ប៉ោ អឿន (ហៅយាយផាន់) មកពីភូមិថ្មដូន ស្រុកបន្ទាយអំពិល ក្នុងខេត្ត​ឧត្ដរ​មានជ័យ បន្ទាប់ពីអ្នកស្រី ត្រូវបានមន្ត្រីសន្តិសុខ​យាមតុលាការកំពូល មិនអនុញ្ញាតឲ្យចូលតុលាការ ដើម្បី​សួរ​រក​ហេតុផលខុសត្រូវឡើយ។

ជាប់ពន្ធនាគារ ខណៈខ្លួនគ្មានទោស...

ការស្រែកតវ៉ា ដែលមិនទទួលលទ្ធផល បានធ្វើឲ្យអ្នកស្រី ក្នុងវ័យ៤៩ឆ្នាំ ងាកមកផ្ដល់កិច្ចសម្ភាស ឲ្យ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ជាមួយនឹងពាក្យថា «អយុត្តិធម៌ណាស់»។ អ្នកស្រី ប៉ោ អឿន ដែលបានរងការ​ចោទប្រកាន់ ក្នុងសំនុំរឿង«ឃាតកម្ម»មួយ តាំងពីឆ្នាំ២០០៤ មកនោះ បាននិយាយរៀបរាប់ថា ស្ត្រីដើមបណ្តឹង អ្នកស្រី ហេង ឡាយហៀង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...