កឹម សុខា៖ យក ឡៅ ម៉ុងហៃ និង សាយ បូរី ជាទីប្រឹក្សា«ផ្ទាល់»ខ្លួន
តាមលិខិតដែលចុះហត្ថលេខា ដោយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងជាអនុប្រធានរដ្ឋសភាទី១នៃរដ្ឋសភា ស្នើសុំតែងតាំង លោក សាយ បូរី និងលោក ឡៅ ម៉ុងហៃ ជាទីប្រឹក្សាផ្ទាល់ ដែលមានឋានៈស្មើររដ្ឋមន្ត្រី។
លិខិតចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ របស់លោក កឹម សុខា ដែលទើបមកដល់ដៃអ្នកសារព័ត៌មាននៅថ្ងៃនេះ បានបង្ហាញនូវហេតុផលថា៖ «ដើម្បីបំពេញការងារជូនរដ្ឋសភា ដែលជាស្ថាប័នកំពូលរបស់ជាតិ ឲ្យបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់»។ ក្រោយពីការស្នើសុំតែងតាំងទីប្រឹក្សាពីររូបនេះ លោកកឹម សុខា មានមន្រ្តីខុទ្ទកាល័យ ទីប្រឹក្សា រួមទាំងជំនួយការផ្ទាល់ផងនោះ ប្រមាណជា២៣នាក់ហើយ។
ខ្លាដុះស្លាប...
ការស្នើសុំតែងតាំងលោក(បណ្ឌិត) សាយ បូរី និងលោក(បណ្ឌិត) ឡៅ ម៉ុងហៃ ជាទីប្រឹក្សាផ្ទាល់លោក កឹម សុខា [...]