សម រង្ស៊ី៖ «វប្បធម៌សន្ទនា» មិនមែនធ្វើឡើងដើម្បី«បុគ្គល»ទេ
បន្ទាប់ពីចុះពីយន្ដហោះ ក្នុងដំណើរវិលត្រឡប់ មកមាតុប្រទេសវិញ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លៃងថា លោកចង់រក្សា និងពង្រឹងនូវ«វប្បធម៌សន្ទនា» រវាងគណបក្សទាំងពីរ។ លោកបានថ្លែងទៀតថា នៅកម្ពុជា មិនមានជម្រើសណាមួយដែលល្អ ក្រៅពីការជជែកគ្នា ដោយស្មារតីគោរពគ្នា និងឲ្យតម្លៃគ្នា ទៅវិញទៅមកនោះឡើយ។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ជាច្រើននាក់ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា លោក សម រង្ស៊ី ដែលវិលត្រឡប់មកកម្ពុជាវិញ ជាមួយនឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនោះ បានជឿជាក់ថា ការិលមកមាតុប្រទេសវិញស្របគ្នានេះ បានបង្ហាញនូវការឯកភាពគ្នា និងជំហរតែមួយ ដោយគ្មានបុគ្គលណា អាចបំបែកបាន ខណៈបញ្ហានៅចំពោះមុខទាំងអស់ ត្រូវតែធ្វើការដោះស្រាយ ដោយសន្តិវិធី។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា និងមានវិធានការត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ [...]