Posts tagged as "Changement climatique"

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ថា​នឹង​ចុះ​ត្រជាក់​ខ្លាំង​ពេញ​មួយ​អាទិត្យ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ថា​នឹង​ចុះ​ត្រជាក់​ខ្លាំង​ពេញ​មួយ​អាទិត្យ

សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម ចុះ​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន កម្ពុជា​កំពុង​ទទួល​រង​ឥទ្ឋិពល​ពី​ខ្យល់​មូសុង ឦសាន្ត និង​ជ្រលង​សម្ពាធ​ខ្ពស់ ស៊ីបេរី ហើយ​បង្កើត​ឲ្យ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង មក​លើ​តំបន់​ភាគ​ខាង​ជើង នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ស្ថានភាព​អាកាស​ធាតុ​ក្នុង​ប្រទេស​នេះ ចុះ​ត្រជាក់ ក្នុង​រយៈពេល​មួយ​សប្តាហ៏ ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៤​ទៅ។

សេចក្តីប្រកាសនោះ បាន​រៀប​រាប់​ឲ្យ​ដឹង​ទៀត ពី​កម្រិត​នៃ​ការ​ចុះ​ត្រជាក់​នៅ​តំបន់​មួយ​ចំនួន ក្នុង​ប្រទេស តំបន់​ខ្ពង់​រាប​មាន​សីតុណ្ហភាព​អប្បរមា ពី​១៥​ទៅ​១៧​អង្សាសេ សីតុណ្ហភាព​អតិបរមា ពី​២៥ទៅ​២៧អង្សាសេ។ សេចក្តី​ប្រកាស​នេះ ជា​ដំណឹង​ព្យាករណ៍មួយ​មុន​ហេតុការណ៍​មក​ដល់ ហើយ​វា​អាច​ឲ្យ​ពលរដ្ឋ ដែល​រស់​នៅ​តំបន់​ខ្ពង់​រាប​ខាង​ជើង បាន​ត្រៀម​លក្ខណៈ​ជា​មុន៕

[...]
ជន​ជាតិ​ដើម​ភាគ​តិច សំណូម​ពរ​ដល់​រដ្ឋាភិបាល ចំនួន ៧ចំណុច

ជន​ជាតិ​ដើម​ភាគ​តិច សំណូម​ពរ​ដល់​រដ្ឋាភិបាល ចំនួន ៧ចំណុច

ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ​នេះ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច បាន​ផ្តល់​ជា​អនុសាសន៍ និង​សំនូមពរ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពិចារណា និង​គិតគូរ​ឡើង​វិញ ពី​ការ​រស់​នៅ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដែល​កំពុង​ជួប​នឹង​ការ​លំបាក ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ ដោយ​អ្នក​មាន​អំណាច ដែល​បាន​យក​ដី​ស្រែ​ចំការ​អាស្រ័យ​ផល និង​ព្រៃ​ឈើ​ជា​ដើម​ដើម្បី​ធ្វើការ​កាប់​គាស់ ក្នុង​គម្រោង​វិនយោគ​របស់​ពួក​គេ។

សំណូមពរ និងអនុសាសន៍ទាំងនោះរួមមាន៖

ទី១- ស្នើរ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន ការ​ចុះ​បញ្ជី​ដី​សមូហភាព របស់​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង ១៥ខេត្ត និង​ព្រៃ​សហគមន៍​ឲ្យ​បាន​ឆាប់។
ទី២- ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អជ្ញា​បណ្ណ ពី​ក្រុម​ហ៊ុន​ណា​ដែល​មិន​គោរព​កិច្ច​សន្យា។
ទី៣- មុនផ្តល់ដីដល់ក្រុមហ៊ុន រដ្ឋាភិបាលត្រូវធ្វើការសិក្សាពីផលប៉ះពាល់ដល់បរិស្ថាន [...]

ប្រធាន​អង្គការ​មាតា​ធម្មជាតិ ថា​សម្ដី ឈាង វុន «ហួស​សម័យ​ហើយ»

ប្រធាន​អង្គការ​មាតា​ធម្មជាតិ ថា​សម្ដី ឈាង វុន «ហួស​សម័យ​ហើយ»

ប្រធានអង្គការមាតា​ធម្មជាតិ អាឡិចហ្សង់ដ្រូ ហ្សន់ហ្សាឡេ ដាវីតសុន (Alex jandro Gonzalez Davidson) បាន​លើក​ឡើង​ថា ការ​គម្រាម​កំហែង​របស់​លោក ឈាង វុន នៅ​ពេលនេះ ទោះ​មិន​លើក​ឡើង​ចំ​ឈ្មោះ តែ​សម្រាប់​តំបន់​អារ៉ែង មាន​តែ​លោក​ម្នាក់​គត់ ដែល​ធ្វើការ​ក្នុង​រឿង​នេះ។ ដូច្នេះ​ការ​គម្រាម​កំហែង​នេះ ប្រាកដ​ជា​បាញ់​ឆ្ពោះ​មក​លើ​រូប​លោក​ហើយ។

ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ប្រធាន​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ជាតិ​អេស្ប៉ាញ រូប​នេះ បាន​ចាត់​ទុក​ការ​គម្រាម​របស់​លោក ឈាង វុន នៅ​ពេល​នេះ ជា​ទង្វើ​បំភិតបំភ័យ​ដល់​ក្រុម​របស់​លោក ដែល​ធ្វើការ​ក្នុង​ការ​ការពារ​ធម្មជាតិ​នៅ​កម្ពុជា។ ជា​មួយ​នឹង​ភាសា​ខ្មែរ ដែល​និយាយ​ចង់​ច្បាស់​ជាង​ខ្មែរ​មួយ​ចំនួន​នោះ លោក អាឡិច បាន​និយាយ​ថា៖ «វា​ហួស​សម័យ​ហើយ»។

លោកបញ្ជាក់ថា ជាង១០ឆ្នាំមុននៅកម្ពុជា ការកំហែងនេះអាចមានប្រសិទ្ធិភាព។ [...]

ចំណុច​បួន​ធំៗ ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ បើ​តាម​សង្គម​ស៊ីវិល​ឯកទេស

ចំណុច​បួន​ធំៗ ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ បើ​តាម​សង្គម​ស៊ីវិល​ឯកទេស

ក្រុមអង្គការសង្គមស៊ីវិល ដែល​ធ្វើការ​ពាក់​ព័ន្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ សំរាប់​សន្និសីទ​នៃ​ភាគី​ជា​សមាជិក​អនុសញ្ញា ក្រប​ខ័ណ្ឌ​អង្គការ​សហប្រជាជាតិ ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​លើក​ទី ២០ (COP 20)។ សន្និសីទ​នោះ ដែល​ជា​សម័យ​ប្រជុំ​លើក​ទី ១០ នៃ​កិច្ច​ប្រជុំ​​ភាគី​សមាជិក​នៅ​ក្រុង​លីមា​ប្រទេស​ប៉េរ៉ូនោះ បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ០១ រហូត​ដល់​ថ្ងៃ​ទី ១២ធ្នូ ឆ្នាំ២០១៤។

តាមការបញ្ជាក់របស់លោក ណុប ប៉ូលីន បុគ្គលិក​អង្គការ DCA /CA បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា សេចក្តី​ថ្លែង​ការណ៍​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ចំនុច​ទាំង​បួន​នោះ គឺ​បង្កើត​ឡើង​ដើម្បី​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា នៅ​ក្នុង​សន្និសីទ​នៃ​ភាគីជាសមាជិក​អនុសញ្ញា ក្របខ័ណ្ឌ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ឲ្យ​មាន​ការ​ដោះ​ស្រាយ ពី​បញ្ហា​ការប្រែប្រួល​អាកាសធាតុ ជា​បន្ទាន់ ទាំង​ថវិការ [...]

អ៊ុក រ៉ាប៊ុន ឆ្លើយ​មុខ​គណៈកម្មការ​ទី៣ រដ្ឋសភា រឿង​កសិកម្ម (vdo)

អ៊ុក រ៉ាប៊ុន ឆ្លើយ​មុខ​គណៈកម្មការ​ទី៣ រដ្ឋសភា រឿង​កសិកម្ម (vdo)

ធានាសាស្ត្រ កសិកម្ម ចិញ្ចឹមសត្វ ការនាំចូលសាច់សត្វ ដោយគ្មានការត្រួតពិនិត្យ បញ្ហាព្រៃឈើ ទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងបញ្ហាក្ដៅផ្សេងទៀត ដូចជាការផ្តល់ដីសម្បទាន សេដ្ឋកិច្ច និងសង្គមកិច្ចជាដើម ត្រូវបានលើកជាចំណោទឡើងដោយលោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ដាក់ចំពើមុខ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា នាវិមានរដ្ឋសភា។

នៅក្នុងសវនាការនោះ លោករដ្ឋមន្ត្រីបានស្រាយបំភ្លឺថា ទាំង​ក្រសួង ទាំង​រដ្ឋាភិបាល បាន​ខិតខំ​បង្ក​ឲ្យ​មាន​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ ស្ទើ​គ្រប់​តំបន់ គ្រប់​កន្លែង ដើម្បី​ជួយ​សម្រួល​ផ្នែក​បញ្ហា​ទឹក ក្នុង​ការ​ពង្រីក​កសិកម្ម របស់​កសិករ​ទាំង​អស់។

លោក អ៊ុក រ៉ាប៊ុន បានលើកឡើងថា កម្ពុជាបានត្រៀមនាំអង្ករទៅក្រៅប្រទេស ឲ្យបានមួយលានតោន នៅក្នុង​ឆ្នាំ២០១៥ខាងមុខនេះ។ ឯបញ្ហាដីសម្បីទានសេដ្ឋកិច្ច ក្រសួង ក៏ដូចជារដ្ឋាភិបាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...