ក្រសួងធនធានទឹក និងឧតុនិយម ថានឹងចុះត្រជាក់ខ្លាំងពេញមួយអាទិត្យ
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក. សោភ័ណ្ឌ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 12, 2014
- ប្រធានបទ: អាកាសធាតុ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤នេះ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាកំពុងទទួលរងឥទ្ឋិពលពីខ្យល់មូសុង ឦសាន្ត និងជ្រលងសម្ពាធខ្ពស់ ស៊ីបេរី ហើយបង្កើតឲ្យមានឥទ្ធិពលកាន់តែខ្លាំង មកលើតំបន់ភាគខាងជើង នៃព្រះរាជាណាចក្រកម្ពុជា។ លក្ខណៈបែបនេះ នឹងធ្វើឱ្យស្ថានភាពអាកាសធាតុក្នុងប្រទេសនេះ ចុះត្រជាក់ ក្នុងរយៈពេលមួយសប្តាហ៏ ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ទៅ។
សេចក្តីប្រកាសនោះ បានរៀបរាប់ឲ្យដឹងទៀត ពីកម្រិតនៃការចុះត្រជាក់នៅតំបន់មួយចំនួន ក្នុងប្រទេស តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បរមា ពី១៥ទៅ១៧អង្សាសេ សីតុណ្ហភាពអតិបរមា ពី២៥ទៅ២៧អង្សាសេ។ សេចក្តីប្រកាសនេះ ជាដំណឹងព្យាករណ៍មួយមុនហេតុការណ៍មកដល់ ហើយវាអាចឲ្យពលរដ្ឋ ដែលរស់នៅតំបន់ខ្ពង់រាបខាងជើង បានត្រៀមលក្ខណៈជាមុន៕
សូមអានសេចក្តីប្រកាសនេះទាំងស្រុង៖