Posts tagged as "CPP"

បារាំង​បន្តឹង​សម្លេង​ដាក់​កម្ពុជា នៅ​មុន​ទណ្ឌកម្ម​អ៊ឺរ៉ុប​ធ្លាក់​ចុះ

បារាំង​បន្តឹង​សម្លេង​ដាក់​កម្ពុជា នៅ​មុន​ទណ្ឌកម្ម​អ៊ឺរ៉ុប​ធ្លាក់​ចុះ

នេះ ជាប្រតិកម្មផ្លូវការជាថ្មីទៀត របស់ប្រទេសបារាំង នៅចំពោះវិបត្តិនយោបាយ នៅក្នុងប្រទេសកម្ពុជា។ ហើយជាប្រតិកម្ម នៅក្នុងបំណងមួយ ដែលប្រទេសបារាំង អះអាងតាមបែបការទូត ថាចង់ឃើញប្រទេសកម្ពុជា មានដំណើរការប្រជាធិបតេយ្យ ដើរទៅមុខជាបន្តទៀត បន្ទាប់ពីបានដើរបាន​២៥ឆ្នាំ បើគេរាប់ចាប់ថ្ងៃចុះកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នោះមក។ ប៉ុន្តែសម្រាប់អ្នកឃ្លាំមើលបញ្ហាកម្ពុជាវិញ បានពន្យល់ថា ទង្វើម្ដងហើយម្ដងទៀត របស់បារាំង គឺចង់ជួយបញ្ជៀសប្រទេសដ៏ក្រីក្រមួយនេះ ឲ្យរួចផុតពីទណ្ឌកម្ម ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសពីសំណាក់សហភាពអ៊ឺរ៉ុប ដែលជាលំហទីផ្សារនាំចេញ ដែលធំជាងគេបង្អស់របស់កម្ពុជា។

ប្រតិកម្មជាថ្មីទៀត របស់ប្រទេសមហាអំណាច បានធ្វើឡើងតាមរយៈលោក ទីជែរី ម៉ាធូ (Thierry MATHOU) ប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងទទួលបន្ទុកកិច្ចការអ៊ឺរ៉ុប និងការបរទេសបារាំង។ [...]

សម រង្ស៊ី៖ «ហ៊ុន សែន ចង់​ចាប់​ពង្រត់​ខ្ញុំ​តាម​របៀប​យួន»

សម រង្ស៊ី៖ «ហ៊ុន សែន ចង់​ចាប់​ពង្រត់​ខ្ញុំ​តាម​របៀប​យួន»

របបកុម្មុយនីសវៀតណាម ធ្លាប់បញ្ជូនភ្នាក់ងារសម្ងាត់ ឲ្យទៅចាប់ពង្រត់អ្នកប្រឆាំងខ្លួន ពីប្រទេសអាល្លឺម៉ង់ បណ្ដាលឲ្យប្រទេសទាំងពីរ មើលមុខគ្នាមិនចំរហូតមកដល់ថ្ងៃនេះ។ ហើយលោក ហ៊ុន សែន ក៏ចង់អនុវត្តន៍តាមរបៀប «ចៅហ្វាយនាយ» របស់លោកដូចគ្នា ដោយអះអាង នឹងបញ្ជូន«ចារកម្ម» ឲ្យចេញទៅចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនណាជាអតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ ហ៊ានធ្វើដំណើរ មកកាន់ប្រទេសណាមួយ នៅក្នុងទ្វីបអាស៊ី។

ខាងលើនេះ ជាការអះអាងឡើងរបស់លោក សម រង្ស៊ី មេដឹកនាំនយោបាយ ដែលជាគូបដិបក្ខដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីប្រតិកម្មតប ទៅនឹងការលើកឡើងដូច្នេះ របស់បុរសខ្លាំងកម្ពុជា កាលពីសប្ដាហ៍មុន។ នៅចំពោះក្រុមកម្មករច្រើនពាន់នាក់ ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងព្រមាន មិនឲ្យលោក សម រង្ស៊ី រួចខ្លួនដូច្នេះថា៖ «អ្នក​ឯង​មិន​រួច​ខ្លួន​ទេ។ ហើយ​សុំ​ កុំ​មក​ក្បែរ​ប្រទេស​អាស៊ី​ខ្លាំង​ពេក​ [...]

បារាំង​លើក​ពី​វិធានការ​ទណ្ឌកម្ម ប្រឆាំង​រដ្ឋាភិបាល ហ៊ុន សែន

បារាំង​លើក​ពី​វិធានការ​ទណ្ឌកម្ម ប្រឆាំង​រដ្ឋាភិបាល ហ៊ុន សែន

បារាំង ជាប្រទេសមហាអំណាចមួយទៀត ដែលកំពុងចាត់វិធានការ ដាក់ទណ្ឌកម្ម ទៅលើរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីគណបក្សប្រឆាំង ដ៏សំខាន់ជាងគេ ត្រូវបានរំលាយ តាមរយៈអំណាចសាលក្រមសម្រេច របស់តុលាការកំពូល​ដែលមាន​សមាសភាព​ចៅក្រម​ភាគច្រើន និង​អគ្គព្រះរាជអាជ្ញា សុទ្ធសឹង​ជាមន្ត្រី​ជំនិត របស់គណបក្ស​កាន់​អំណាច។ វិធានការដាក់ទណ្ឌកម្ម ពីសំណាក់ប្រទេសបារាំង បាននិងកំពុងធ្វើឡើង តាមរយៈយន្ដការចំនួនបី។

លោក ហ្សង់-បាទីស ឡឺម័ន (Jean-Baptiste Lemoyne) រដ្ឋលេខាធិការក្រសួងទទួលបន្ទុក កិច្ចការអ៊ឺរ៉ុប និងការបរទេសបារាំង បានថ្លែងរៀបរាប់ពីវិធានការទាំងនេះ នៅក្នុងវេទិការសួរឆ្លើយ ជាសាធារណៈមួយ នាព្រឹទ្ធសភាបារាំង កាលពីថ្ងៃទី២៣ ខែវិច្ឆិកាម្សិលម៉ិញ ដើម្បីតបទៅនឹងសំនួរ របស់លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា មកពីគណបក្ស «En Marche!» (ជាគណបក្សដែលបង្កើតឡើង ដោយប្រធានាធិបតីបារាំង និងដែលកំពុងកាន់អំណាច)។ [...]

គេហទំព័រ​រដ្ឋសភា​កម្ពុជា​នៅ​តែ​បង្ហាញ សម រង្ស៊ី ជា​តំណាង​រាស្ត្រ

គេហទំព័រ​រដ្ឋសភា​កម្ពុជា​នៅ​តែ​បង្ហាញ សម រង្ស៊ី ជា​តំណាង​រាស្ត្រ

គូបដិបក្ខនយោបាយដ៏ខ្លាំងក្លា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមានឈ្មោះជាតំណាងរាស្ត្រ នៃមណ្ឌលខេត្តកំពង់ចាមនៅឡើយ រហូតមកដល់ម៉ោងនេះ នៅលើគេហទំព័ររបស់រដ្ឋសភាជាតិកម្ពុជា។

ដើម្បីដឹងច្បាស់ លោកអ្នកអាចចុចចូល ទៅកាន់ខ្សែភ្ជាប់នេះ ឬពិនិត្យលើរូបភាពខាងក្រោម ដែលត្រូវបានផ្តិតចេញពីអេក្រង់ (PrintScreen) នៃគេហទំព័ររបស់រដ្ឋសភាជាតិកម្ពុជា នៅមុនអត្ថបទនេះ ចេញផ្សាយបន្តិច។ (បច្ចុប្បន្នភាពបន្ថែមថ្មី៖ ទិន្នន័យក្នុងខ្សែភ្ជាប់ខាងលើ ត្រូវបានលប់ចេញពីគេហទំព័រហើយ បន្ទាប់ពីអត្ថបទនេះ របស់ទស្សនាវដ្ដី ចេញផ្សាយបាន​ប៉ុន្មានម៉ោង។ ដូច្នេះ ប្រិយមិត្តមិនអាចមើលឃើញ ទិន្នន័យដើម ដូចក្នុងរូបខាងក្រោម និងដូចបានជម្រាបពីមុនមក ទៀតទេ។ តែលោកអ្នក [...]

«សម្លេង​វីយ៉ូឡុង​របស់​បង» គំនូរ​ត្លុក​ចៅ​ចេក - ១៧ វិច្ឆិកា ២០១៧

«សម្លេង​វីយ៉ូឡុង​របស់​បង» គំនូរ​ត្លុក​ចៅ​ចេក - ១៧ វិច្ឆិកា ២០១៧

កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរ ជា​រូបថត វីដេអូ រូបគំនូរ អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់អ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមថតជារូបថត វីដេអូ ឬសរសេរ​អត្ថបទ - ឯកសារ (ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ "Khmer Unicode" ដាក់លើ Microsoft Word file) នូវស្នាដៃទាំងនោះ ផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និង​ធ្វើការ​​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេស​ទស្សនាវដ្ដី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...