កម្ពុជា៖ ភាពវិជ្ជមានបួនចំនុច នៅពេលដែលគណបក្សធំពីរហុចដៃដាក់គ្នា
បន្ទាប់ពីមានភាពតានតឹង ក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្ន នៅពេលនេះគេសង្កេតឃើញថា គណបក្សនយោបាយធំទាំងពីរហាក់បានបន្ទន់ឥរិយាបថដាក់គ្នា ដោយបើកផ្លូវចរចារដើម្បីសម្របសម្រួល ភាពទាល់ច្រកផ្នែកនយោបាយ។
មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។
លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានបង្ហាញគោលចំហរសម្របសម្រួលជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង។
ក្នុងដំណើរត្រួតពិនិត្យការដ្ឋានស្ពានអាកាសស្ទឹងមានជ័យ កាលពីម្សិលមិញលោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងព្រះសង្ឃបន្តរក្សាភាពស្ងៀមស្ងាត់ រង់ចាំយន្តការនៃការបោះឆ្នោត និងការសម្របសម្រួលផ្នែកនយោបាយ [...]