ឈឹម ផលវរុណ ចោទ សម រង្ស៊ី ថាជាមេដឹកនាំឧទ្ទាមប្រឆាំងរដ្ឋាភិបាល
អ្នកវិភាគនយោបាយ របស់គណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានហៅលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិ ថាបានដឹកនាំគណបក្សរបស់លោក ប្រឆាំងរដ្ឋាភិបាលគ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជា តាមបែបឧទ្ទាមដោយមហិច្ឆិតាផ្ទុយពីច្បាប់។
លោក ឈឹម ផលវរុណ នៅក្នុងកម្មវិធីវិភាគមួយ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន្ដ។ (រូបថតផ្ដិតពីវីដេអូទូរទស្សន៍)
នយោបាយ - លោក ឈឹម ផលវរុណ បានអត្ថាធិប្បាយថា កាលដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដឹកនាំអ្នកគាំទ្រមិនឲ្យទទួលស្គាល់រដ្ឋាភិបាលស្របច្បាប់ និងជំទាស់ព្រះមហាក្សត្រ គឺបានបង្ហាញថា មេដឹកនាំគណបក្សជំទាស់នេះ កំពុងធ្វើនយោបាយតាមបែបឧទ្ទាមនិយម។ នេះបើយោងតាមកម្មវិធី បទសម្ភាសន៍លើទូរទស្សស៊ីអិនស៊ី (CNC) នៅថ្ងៃទី៣០ មីនា ដែលដឹកនាំដោយលោក [...]