គ.ជ.ប៖ មន្ត្រីរាជការកងទ័ពនគរបាល អាចឃោសនាបោះឆ្នោតបាន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់សារជាថ្មីទៀត ថា មន្រ្តីរាជការ ចៅក្រម ព្រះរាជអាជ្ញា កងកម្លាំងប្រដាប់អាវុធ (នគរបាល-ទាហាន) អាចធ្វើការ និងចូលរួចឃោសនាបោះឆ្នោតបាន ដោយមិនខុសច្បាប់ឡើយ ប្រសិនបើមន្ត្រីទាំងនោះ មិនយកតួនាទី និងមធ្យោបាយរបស់រដ្ឋយកទៅប្រើប្រាស់។ យ៉ាងណាក៏ដោយ មន្ត្រីតំណាងមកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងតបទៅវិញថា ការអនុញ្ញាតនេះ ជាការអនុវត្តផ្ទុយនឹងច្បាប់បោះឆ្នោត និងច្បាប់ស្តីពីគណបក្សនយោបាយ។
កិច្ចប្រជុំនៅទីស្តីការគ.ជ.ប ជាមួយគណបក្សនយោបាយ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
បោះឆ្នោតឃុំ-សង្កាត់ - ក្នុងកិច្ចប្រជុំនៅទីស្តីការគ.ជ.ប ជាមួយគណបក្សនយោបាយ ដោយមានការចូលរូមពីអង្គការក្រៅរដ្ឋាភិបាល [...]