Posts tagged as "CPP"

គល់ បញ្ញា៖ មាន​ការ​ចរចា មាន​ការ​ចាប់​ខ្លួន? នោះ​ជា​រឿង​«នយោបាយ»

រាល់ការចាប់ខ្លួន«មុន»ការចចារ ឬ«អំឡុង»​ពេល​ចរចា ក្នុង​បរិបទ​កម្ពុជា​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា COMFREL បាន​ចាត់​ទុក​ថា ជា​រឿង​«នយោបាយ»​តែ​មួយ។ លោក​បាន​ថ្លែង​ថា ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​របស់​ជាតិ ការ​ប្រើ​ប្រាស់​តុលាការ ការ​ប្រើ​ប្រាស់​អាជ្ញាធរ​បិទ​ទីលាន​ប្រជាធិបតេ្យ ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​ការ​ដាក់​សម្ពាធ​ខាង​នយោបាយ ស្វែង​រក​កិច្ច​ចរចា​ជា​មួយ​គណបក្ស​ប្រឆាំង។

លោកបានលើកជាឧទាហរណ៍​ជាក់​ស្តែង​មួយ​ថា លទ្ធផល​នៃ​ការ​ចរចា​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៤ ថ្មីៗ​នេះ ជា​លទ្ធផល​ដែល​បាន​មក​ពី​ការគម្រាម​កំហែង និង​តាម​រយៈ​ការ​ចាប់​ខ្លួន អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​ប្រាំបី​នាក់ ក្រោយ​ហេតុការណ៍​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤ [...]

ពុង ឈីវកេក ត្រូវ​បាន​ច្រាន​ចេញ​ពី​សមាជិក គ.ជ.ប ដោយ​ច្បាប់ គ.ជ.ប ថ្មី?

លោក ប៊ិន ឈិន ប្រធាន​ក្រុម​ការងារ នៃ​កិច្ច​ប្រជុំ​បច្ចេកទេស​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ដោយ​សំអាង​លើ​ច្បាប់​ថ្មី ក្នុង​ការ​ទាត់​ចោល​លោក​ស្រី ពុង ឈីវកេក ចេញ​ពី​សមាជិក​ទី​ប្រាំបួន​របស់ គ.ជ.ប។ លោក​បាន​បញ្ជាក់​ថា ការ​ដែល​ព្រាង​ច្បាប់ គ.ជ.ប នេះ​ ធ្វើ​ឡើង ដោយ​កំណត់​យក​«សញ្ជាតិ​តែ​មួយ»​សម្រាប់​សមាជិក គ.ជ.ប និង​មិន​បាន​សំដៅ​ឆ្ពោះ​ទៅ​ដល់​បុគ្គល​ណា​ម្នាក់​ឡើយ។

«ត្រង់​ចំណុច​សញ្ជាតិ។ សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។ អា​មួយ​គត់​ហ្នឹង មិន​ឲ្យ​មាន​សញ្ជាតិ​ពីរ​នោះ​ទេ មិន​ឲ្យ​មាន​សញ្ជាតិ​ពីរ​ទេ។ មក​ធ្វើ​ជា​សមាជិក គ.ជ.ប ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត។ ហើយ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។ (...) ឯ​រឿង​លោក​ស្រី ពុង ឈីវកេក ពី​មុន​យើង​ស្នើ​គាត់​ឲ្យ​ធ្វើ​ជា​សមាជិក​របស់ គ.ជ.ប. នោះ ដោយ​យើង​មិន​ដឹង​ថា គាត់​មាន​សញ្ជាតិ​ពីរ​។» [...]

ណៃ វ៉ងដា៖ បក្ស​ប្រជាជន ចង់​គាប​ធ្វើ​​ប្រធាន និង​ជា​អគ្គ​លេខាធិការ គ.ជ.ប (vdo)

ករណីចាប់ខ្លួនប្រជាពលរដ្ឋ ដែល​សុទ្ធ​សឹង​ជា​សកម្ម​ជន​តវ៉ា ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ចង់​បង្ហាញ​សារ​ខ្លី​មួយ​ថា «រឿង​បញ្ហា​ជម្លោះ​ដី​ធ្លី មិន​ចាំ​បាច់​ធ្វើការ​តវ៉ា​ទេ។ ទោះ​តវ៉ា​យ៉ាង​ណា ក៏​គ្មាន​ដំណោះ​ស្រាយ​អ្វី​ជា​ដំ​កំភួន​ដែរ ហើយ​អាច​ប្រឈម នឹង​ការ​ចាប់​ខ្លួន​ទៀត​។» នេះ​ជា​ការ​លើក​ឡើង​របស់ អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ការ​ច្បាប់​របស់​សមាគម ការពារ​សិទ្ធិ​មនុស្ស អាដ​ហុក លោក ណៃ វ៉ងដា ក្នុង​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន  នៅ​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ នា​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​នេះ។

ប៉ុន្តែ នៅ​ទន្ទឹម​នឹង​«សារ​ខ្លី»​ខាង​លើ លោក ណៃ វ៉ងដា បាន​អះ​អាង​ទៀត​ថា ការ​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​សម្មជន​គណបក្ស​ប្រឆាំង ក៏​ជា​គំនាប​នយោបាយ​មួយ​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​ពន្យល់​ថា [...]

កឹម សុខា ប្រតិកម្ម​នឹង​ការ​ចាប់​ខ្លួន មាជ សុវណ្ណារ៉ា

កឹម សុខា ប្រតិកម្ម​នឹង​ការ​ចាប់​ខ្លួន មាជ សុវណ្ណារ៉ា

«ចំពោះការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា នេះ (...) គឺ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទទួល​យក​បាន​ទេ» នេះ​ជា​ប្រតិកម្ម​លើក​ដំបូង​មួយ និង​ដោយ​ផ្ទាល់​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទៅ​នឹង​ការ​ចាប់​ខ្លួន​លោក មាជ សុវណ្ណារ៉ា ប្រធាន​​នាយក​ដ្ឋាន​​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​គណបក្ស​ប្រឆាំង ដាក់​ពន្ធនាគារ​ដោយ​តុលាការ សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ម្សិល​ម៉ិញ​នេះ។

ផ្ដល់កិច្ច​សម្ភាស​ទៅ​ឲ្យ​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ប្រឆាំង បាន​ថ្លែង​ថា ការ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​លោក​នេះ ជា​រឿង​ចាស់​ដដែលៗ​ ហើយ​ដែល​បាន​កើត​ឡើង តាំង​ពី​មុន​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៤ នៃ​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ ជា​មួយ​នឹង​ការ​សន្យា​ដោយ​គណបក្ស​រៀងៗ​ខ្លួន ពី​ភាព​ស្ងប់​ស្ងាត់​ផ្នែក​នយោបាយ។ លោក​ថ្លែង​ទៀត​ថា៖ [...]

សម រង្ស៊ី៖ ត្រូវ​ដោះ​ស្រាយ​តាម​«ច្បាប់» មិន​មែន​«បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ»​ទេ

សម រង្ស៊ី៖ ត្រូវ​ដោះ​ស្រាយ​តាម​«ច្បាប់» មិន​មែន​«បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ»​ទេ

ក្នុងទំព័រហ្វេសប៊ុករបស់លោក ដែល​មាន​ឈ្មោះ​ថា សម រស្ស៊ី (Sam Rainsy) ចុះ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ បាន​បង្ហាញ​នូវ​គោល​ជំហរ​ធំៗ​ចំនួន​ពីរ ទី​មួយ ការ​ចូល​ទៅ​បំពេញ​តួនាទី​នៅ​ក្នុង​រដ្ឋសភា និង​ទី​ពីរ​របៀប​ដោះ​ស្រាយ​បញ្ហា នៅ​រដ្ឋសភា​តាម​នីតិវិធី​ច្បាប់។

ទំនងលើកឡើងឆ្លើយតប ទៅ​នឹង​ការ​ចាប់​ខ្លួន ប្រជា​ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក សម រង្ស៊ី ស្នើ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​គ្រប់​បញ្ហា នៃ​រឿង ដែល​ត្រូវ​តែ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់ មិន​មែន​តាម​បែប​ហិង្សា និង​ការ​ប្រទ្រូស​ប្រ​ត្រាយ​គ្នា​ឡើយ។ លោក​សរសេរ​ថា៖ «ត្រូវ​ធ្វើ​តាម​នីតិវិធី​ច្បាប់ ដោយ​មាន​ការ​ជជែក​គ្នា និង​ដោយ​សន្តិវិធី»។

មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរបញ្ជាក់ថែមទៀតថា៖ «យើងត្រូវលើកតម្កើង​វប្បធម៌​សន្ទនា ដែលចៀសវាងការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ហើយនាំមកនូវការចេះគោរពគ្នា ទៅវិញទៅមក។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...