Posts tagged as "Sam Rainsy"

សម រង្ស៊ី៖ គ្មាន​ទេ​ការ​បែង​ចែក​អំណាច មាន​តែ​ការ​បង្កើត​គណៈកម្មការ​ពិសេស

សម រង្ស៊ី៖ គ្មាន​ទេ​ការ​បែង​ចែក​អំណាច មាន​តែ​ការ​បង្កើត​គណៈកម្មការ​ពិសេស

បន្ទាប់ពីអង្គព្រះមហាក្សត្រ បានចេញព្រះរាជសារកៅហៅមេដឹកនំាគណបក្សទាំងពីរ ពោលគឺលោក ហ៊ុន សែន និង លោក សម រង្ស៊ី ដើម្បីជួបចចារគ្នា ដើម្បីរកវិធីដោះស្រាយបញ្ហាជាតិកាលពីម្សិលមិញរួចមក។ លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានយល់ព្រមតាមការកោះហៅរបស់ព្រះមហាក្សត្រ ដោយ សម្រេចជួបពិភាក្សាគ្នានៅថ្ងៃស្អែកនេះ ក្រោមអធិបតី​ព្រះមហាក្សត្រ។ តែលោក សម រង្ស៊ី បានអះអាងថា លោកចូលរួមចចារមែន ប៉ុន្តែគ្មាននោះទេការចរចារដើម្បី​បែងចែក​អំណាច គឺមានតែមួយគត់ទាមទារឲ្យ បង្កើតគណៈកម្មការពិសេសតែប៉ុណ្ណោះ។


លោក សម រង្ស៊ី និងលោក កឹម សុខា (រូបកណ្ដាលពាក់កម្រងផ្កា) នៅមុខលោកតាដំបងគ្រញូង ខេត្តបាត់ដំបង ថ្ងៃទី​១៣​ខែកញ្ញាឆ្នាំ២០១៣។ (រូបថត គណបក្ស)

នៅថ្ងៃនេះ មេដឹកគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសពីក្រុងបាត់ដំបង [...]

កម្ពុជា៖ ភាព​ទាល់​ច្រក​នយោបាយ​អាច​«មាន​បន្ត» ទោះ​ព្រះ​មហាក្សត្រ​អន្តរាគមន៍

កម្ពុជា៖ ភាព​ទាល់​ច្រក​នយោបាយ​អាច​«មាន​បន្ត» ទោះ​ព្រះ​មហាក្សត្រ​អន្តរាគមន៍

ភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជា អាចនឹងនៅតែបន្ត ស្របពេលដែលស្ថានភាពនយោបាយ កំពុង​ឡើងកំដៅខ្លាំង ព្រោះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិនៅតែបង្ហាញគោលជំហរ ផ្ទុយគ្នាចំពោះ​ដំណោះស្រាយនយោបាយ បើទោះជាព្រះមហាក្សត្រចេញព្រះភ័ក្រអន្តរាគមន៍ក៏ដោយ។


ទិដ្ឋិភាពទូទៅ នៃដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៣ នាព្រលានយន្ដហោះអន្តរជាតិ​ភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

លោកសម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ នេះក្នុងទីរួមខេត្តបាត់ដំបងថា លោកនឹង​ដឹក​នាំថ្នាក់​ដឹកនាំកំពូល របស់គណបក្សសង្រ្គោះជាតិពីររូបរួមមាន លោក កឹម សុខា និងលោកស្រី ជូ ឡុងសូមួរ៉ា ចូលរួម​ប្រជុំ​តបតាមការស្មើររបស់ព្រះមហាក្ស។ ការប្រកាសរបស់លោក [...]

ហ៊ុន សែន-សម រង្ស៊ី ជួប​មុខ​គ្នា​ប្រើ​ភាសា​«គ» ពេល​ដំណើរ​យាង​និវន្តន៍​នៃ​​​ព្រះមហាក្សត្រ

ហ៊ុន សែន-សម រង្ស៊ី ជួប​មុខ​គ្នា​ប្រើ​ភាសា​«គ» ពេល​ដំណើរ​យាង​និវន្តន៍​នៃ​​​ព្រះមហាក្សត្រ

ដោយសារការយាងនិវត្តន៍ របស់ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នារសៀលថ្ងៃទី១១ ខែកញ្ញានេះ មានវត្តមានទទួលព្រះអង្គដោយមេគណបក្សធំៗទាំងពីរ គណបក្សកាន់​អំណាច និងគណបក្សប្រឆាំង។ គេចាត់ទុក ថានេះជាជំនួបមុខគ្នា ដោយផ្ទាល់លើកទីមួយ រវាងលោក ហ៊ុន សែន និង​លោក សម រង្ស៊ី បន្ទាប់ពីបែកគ្នាជិតមួយអាណត្តិនោះ ប៉ុន្តែមិនមានការជួបជជែកគ្នាអ្វីមួយនោះឡើយ។


ដំណើរយ៉ាងត្រឡប់វិញ របស់ព្រះមហាក្សត្រនរោត្ដម សីហមុនី នៅព្រលានយន្ដហោះភ្នំពេញ ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

អ្នកសារព័ត៌ជាតិ និងអន្តរជាតិរាប់សិបនាក់ បានចោលក្រសែរភ្នែកដូច«សត្វមៀម» រំពៃមើលគ្រប់ទិសទីដើម្បី​ដឹងពី​ស្ថាន​ការណ៍ នៃការមកដល់ចំពោះថ្នាក់ដឹកនាំកំពូលៗទាំងពីរបក្សនោះ [...]

អត្ថន័យ​«នយោបាយ» ទៅ​តាម​របប​គ្រប់​គ្រង​ប្រទេស

អត្ថន័យ​«នយោបាយ» ទៅ​តាម​របប​គ្រប់​គ្រង​ប្រទេស

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ពលរដ្ឋខ្មែរភាគច្រើនយល់ថា នយោបាយគឺជារឿងដែលគេមិនគួរប៉ះពាល់ នយោបាយ​គឺជា​«នយោបោក»ជាដើម ហើយពួកគេតែងតែនិយាយថា មនុស្សទូទៅគេមិនគួរពាក់ព័ន្ធ នឹងបញ្ហានយោបាយនោះទេ។ ប៉ុន្តែ​នៅក្នុងបរិបទសព្វថ្ងៃ មានមនុស្សច្រើនឡើងៗ កាន់តែយល់ពីបញ្ហានយោបាយ។ តែពួកគេខ្លះទៀត នៅមិនទាន់ចែក​ឲ្យ​ដាច់ស្រេចពីពាក្យនយោបាយនេះនៅឡើយ។ នោះគឺដោយសារតែ​អត្ថន័យនៃ«នយោបាយ» ទទួលបានការបកស្រាយ​ខុសៗគ្នា និងប្រែប្រួលទៅតាមរបបសង្គមដែលប្រទេសមួយប្រកាន់យក។


លោក ហ៊ុន សែន អ្នកនយោបាយខ្មែរមួយរូប ដែលបានប្រែប្រួលមិនឈប់ឈរ រាប់ចាប់តាំងពីលោក នៅជាជនកុំម្មុយនីស​បែបខ្មែរក្រហមរហូតមកសព្វថ្ងៃ។ រូបនេះថតនៅពេលលោក ចុះពិនិត្យការដ្ឋានស្ពានស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang [...]

គណបក្ស​សង្គ្រោះ​ជាតិ ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ ​តាម​ការ​កោះ​របស់​ព្រះមហាក្សត្រ

គណបក្ស​សង្គ្រោះ​ជាតិ ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ ​តាម​ការ​កោះ​របស់​ព្រះមហាក្សត្រ

មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអះអាងសារជាថ្មី ថាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សរបស់លោក នឹង​មិនចូលទៅប្រជុំតាមការកោះអញ្ជើញ របស់ព្រះមហាក្សត្រនោះទេ រហូតទាល់តែគណកម្មការចម្រុះឯករាជ្យមួយ ត្រូវបាន​បង្កើតនឹងស៊ើបអង្កេតរកយុត្តិធម៌ ជុំវិញភាពមិនប្រក្រតីក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា នៅក្នុងសន្និសិទកាសែតរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ U. Bory)

ព្រះរាជសារមួយចុះថ្ងៃទី៩ខែកញ្ញា ផ្ញើរទៅលោក អ៊ឹម សួស្ដី ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​គូសបញ្ជាក់ថា ព្រះមហាក្សត្រទ្រង់នឹងកោះអញ្ជើញ បេក្ខជនជាប់ឆ្នោតទាំងអស់ មកចូលរួមប្រជុំដំបូងក្នុងវិមានរដ្ឋសភា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...